#ល្បែងស្នេហ៍ជំនួញបេះដូង
#ភាគ12
________________________________________
ចែកការងារគ្នារួចពួកគេទាំងបួនបំបែកគ្នាទៅប្រតិបត្តិការ ខុសអីតែឈីមូនគេពិតជាឈឺក្បាលនិងទូរសព្ទគេណាស់បើតាមជិតខឹងចង់តែបោកចោលទេខំប្លុកអស់ជិត10លេខទៅហើយតែនៅតែcallមកដដែល។
អ្នកដែលcallមកកូរនិងគ្មានអ្នកណាក្រៅពីផើតបុរសស្មោះយើងទេ÷
<លោកប្រធានត្រូវការអោយខ្ញុំទិញSIMថ្មីទៀតទេ?> Viewជាលេខារបស់ផើត
<មិនបាច់ទេបើគេមិនលើកទៀតខ្ញុំទៅរកដល់បន្ទប់តែម្ដង>
<សួរតាមត្រង់ណាលោកប្រធានចេះញ៉ែដែរទេ?តាំងពីកើតមកខ្ញុំទើបតែឃើញចង់ញ៉ែគេតែតែទៅរំខានចឹងទេបើធ្វើចឹងសូម្បីតែខ្ញុំក៏មិនព្រមស្រឡាញ់លោកប្រធានដែរ>
<ចឹងអោយខ្ញុំធ្វើយ៉ាងមិច?>
<គេចូលចិត្តអីនិងអោយទៅហើយដៃរហ័សភ្នែករហ័សខ្លះទៅនៅតែក្នុងសំបុកចឹងជាតិក្រោយទើបញ៉ែបាន>
<ចឹងសាកcallទៅម្ដងទៀតសិនបើមិនលើកទៀតចាំធ្វើតាមវិធីរបស់viewឯង>
Calling_______
<ហាឡូជំរាបសួរ>
<Callមករកតាក្មេកឯងអីហាស?តេៗមិនដឹងមនុស្សវាធុញទេហី?ដែលវាសស្បែកមុខខ្លួនឯងដែរទេថាកម្រាស់ប៉ុន្មាន?>តេមិនលើកទេតែពេលលើកគឺជេរយកតែម្ដងឡើងអ្នកស្ដាប់ចំហរមាត់ឯviewដែលឈរស្ដាប់ជិតនោះក៏លួចសើចដែរ
<Norng'chi ហា៎មិចក៏កាចម្លេះហាសនិយាយអោយស្រួលៗមិនកើតទេមេន?>
<ទង្វើរបស់លោកនេះនិយាយស្រួលវាមិនកើតទេលោកដឹងទេថាខ្ញុំខំកាន់សិល៍រាប់ឆ្នាំហើយត្រូវមករលាយអស់ពេលខឹងលោកនេះសួរថាសមអត់?ហើយមួយទៀតកុំcallមកខ្ញុំទៀតហើយឈប់ហៅខ្ញុំថាណងព្រោះខ្ញុំគ្មានជាប់សាច់ឈាមអីជាមួយលោកទេ>
<មកពីមិនជាប់សាច់ឈាមនិងហើយទើបចង់ចងស្ពានមានមេត្រីជាមួយនិងណា>
<អរបាទអគុណសម្រាប់បំណងល្អតែខ្ញុំសុំ recommendអោយលោកទៅចងជាមួយស្ពានជ្រោយចង្វាទៅសូមអគុណ>
តឺត!ទូរស័ព្ទត្រូវបានកាត់ផ្ដាច់ផើតស្ពឹកមុខមិនណាយដែរ និងហា៎លែងជេរមកជាឈុតៗរកតែតបមិនបានបែបនេះ។
<ហិហិ>
<ល្អសើចខ្លាំងណាស់មេនទេ?>
<មេនហើយតាមញ៉ែគេត្រុកៗតែត្រូវគេជេរឡើងស្ពឹកមុខហាសហាស>
<ចេញទៅបើមិនចង់អោយខ្ញុំកាត់ប្រាក់ខែ>
<ខ្ញុំគ្មានប្រាក់ខែអោយកាត់ទៀតទេ>
<ចេញ!ចង់ស៊ីស្បែកជើងមេនទេ?>
<បរិភោគម្នាក់ឯងចុះខ្ញុំមិនចង់ញ៉ាំទេហាសហាស>viewនៅតែសើចផើតចឹងជាទម្លាប់របស់ពួកគេទៅហើយ
<ស្រាឆ្ងាញ់មិនចង់ផឹកចង់ផឹកស្រាពិន័យចឹងមេនទេញ៉ែតាមទូរសព្ទមិនបានញ៉ែដល់បន្ទប់មើលអស់ម៉ានលុយ> លុយមិនអស់ទេតែមិនដឹងអស់ប៉ុន្មានថ្មេម៉ែអត់ធានាទេកូនប្រុស
SKIP>>>>>
កាត់ចូលថ្ងៃថ្មីវិញ ជេមកំពុងតែធ្វើការរបស់គេតាមធម្មតាចេះតែដើរៗទៅតែចៃដន្យគឺជួបហ្វតពិតមេនដូចទេវតាប្រទានពរអោយបងនិងអូនជួបគ្នាចឹង។ ហ្វតកំពុងតែអង្គុយញ៉ាំកាហ្វេមើលកាសែតតាមធម្មតាហើយជេមបានដើរទៅកម្មង់កាហ្វេមកញ៉ាំដែរមុននិងដើរទៅរកហ្វត÷
<សុំរួមតុផងណាបាទកន្លែងផ្សេងពេញអស់ហើយ>ជេមនិយាយទៅកាន់ហ្វតតែហ្វតមិនបានតបវិញឡើយធ្វើដូចមិនឮពាក្យគេនិយាយចឹង ឯ ជេមក៏មិនព្រមចាញ់ដែរនៅតែរញេរញៃហ្វតមិនឈប់÷
<សម័យនេះហើយនៅមើលកាសែតទៀតមេនទេ?បច្ចេកទេសជឿនលឿនសឹងអីមិចមិនប្រើប្រាស់ទៅ>
<សម័យនេះហើយមនុស្សដូចឯងនៅមានទៀតមេនទេ?>
<មនុស្សដូចខ្ញុំយ៉ាងមិចទៅបាទគួរអោយស្រឡាញ់មេនទេ?>
<ជិះចង្អេរលើកខ្លួនឯង>
<លោកមកញ៉ាំកាហ្វេនៅទីនេះញឹកញាប់មេនទេ?>
<មិនញឹកញាប់ទេព្រោះផ្ទះខ្ញុំមិនមេននៅទីនេះ>
<ចឹងផ្ទះលោកនៅទីណា?>
<ខ្ញុំចាំបាច់ត្រូវឆ្លើយនិងសំណួរឯងដែរហ៍?>
<មិនចង់ឆ្លើយក៏មិនអីដែរចឹងខ្ញុំសុំទៅវិញសិនហើយ>
<មិនបានហៅមកផង>
ជេមងើបចេញតែគេបានធ្វើអោយកាហ្វេកំពប់លើខោហ្វតដែលក្នុងនោះក៏មានទូរសព្ទហ្វតដែរ។ ហ្វតបានដកទូរសព្ទដាក់លើតុហើយជេមបានឆ្លៀតឱកាសដាក់GPSជាប់និងទូរស័ព្ទហ្វតផងដែរ÷
<សុំទោសណាលោកខ្ញុំមិនប្រយ័ត្នទើបធ្វើអោយកាហ្វេកំពប់>
<មិនអីទេឯងចេញពីយើងទៅកុំមកប៉ះយើង>
<ចាំខ្ញុំជូតអោយ>
<មិនបាច់!>
<មិនបាច់ក៏មិនបាច់>
បន្ទាប់ពីជូតកន្លែងដែរប្រលាក់រួចរាល់អស់ហ្វតរៀបចំរបស់របរដើម្បីទៅធ្វើការងារបន្ត។ ចេញមកខាងក្រៅហ្វតដកទូរសព្ទមកមើលនិងដកGPSដែកជេមបានដាក់នោះបោះចោលហ្វតមិនមេនមិនដឹងទេគេគ្រាន់តែធ្វើភ្លើប៉ុណ្ណោះ÷
<គិតថាយើងល្ងង់មេនទេល្បិចអន់ៗ> និយាយចប់ហ្វតឡើងឡានបើកចេញទៅដោយស្ថិតនៅក្រោមក្រសែភ្នែករបស់ជេមកំពុងសម្លឹងមកឡានរបស់គេរហូតដល់ឡានចេញទៅផុតកន្ទុយភ្នែក÷
<ថាហើយលោកជាមនុស្សឆ្លាតតែចៃដន្យអីខ្ញុំឆ្លាតជាង> ជេមមិនមេនដាក់GPSក្នុងទូរសព្ទហ្វតប៉ុណ្ណោះទេគឺគេបានដាក់ជាប់និងជាយអាវរបស់ហ្វតទៀតផង គិតថាធម្មតាទើបហ្វតមិនបានចាប់អារម្មណ៍។
SKIP>>>
យើងក្រឡេកមកមើលហ្វតវិញបន្ទាប់ពីចាកចេញពីហាងកាហ្វេគឺគេបើកឡានតម្រង់ចូលទៅក្នុងក្រុមPDYជាក្រុមហ៊ុនរបស់ភូវីន។
ហ្វតដើរចូលក្នុងក្រុមហ៊ុនបុគ្គលិកទាំងអស់បានស្វាគមន៍និងគោរពគេខ្លាំងណាស់ប្រហែលមានអ្នកស្គាល់ហ្វតច្រើនហើយប៉ុន្តែហេតុអីគេគ្មានប្រវត្តិរូប?រឿងនិងខ្ញុំក៏មិនដឹងដែរទាល់តែចាំមើលបន្តទៀត។
ហ្វតដើរចូលក្នុងបន្ទប់ប្រជុំមួយសម្រាប់និយាយរឿងការងារដែលក្នុងនោះមានភូវីនអង្គុយចាំគេជាការស្រេច÷
<សួរស្ដីលោក Fourth ខ្ញុំមានកិត្តិយសណាស់ដែលលោកអញ្ជើញមក>
<បាទជំរាបសួរលោកភូវីន ខ្ញុំពិតជាមានសំណាងណាស់ដែលបាននិយាយការងារជាមួយលោក មិននឹកស្មានសោះថានៅខាងក្រៅស្អាតជាងនៅក្នុងព័ត៌មានទៅទៀត>
<សរសើរពេកហើយលោកក៏សង្ហាដូចគ្នា>
<ខ្ញុំដឹងហើយហាសហាស>
<ចឹងយើងចាប់ផ្ដើមនិយាយការងារបានឬនៅ?>
<បាទសូមអញ្ជើញ>
_______________________________________
ភូវីនបាននិយាយរៀបរាប់អំពីprojectដែលចង់ស្នើរទៅកាន់ក្រុមហ៊ុនរបស់ហ្វត។
<លោកគិតថាគម្រោងនេះយ៉ាងមិចដែរ>
<ខ្ញុំគិតថាវាល្អក៏ប៉ុន្តែវាស្រដៀងទៅនិងគម្រោងរបស់ក្រុមហ៊ុនNPCខ្លាំងណាស់ ខ្ញុំប្រហែលជាសម្រេចយកការងារខាងនោះហើយព្រោះក្រុមហ៊ុនខ្ញុំអាចចំណេញបានច្រើនជាងខាងក្រុមហ៊ុនរបស់លោកសង្ឃឹមថាលោកមិនថាអីទៅចុះ>
<បាទមិនអីទេសង្ឃឹមថាលើកក្រោយពួកយើងនិងបានរួមការងារជាមួយគ្នា>
<ដោយរីករាយ>
បន្ទាប់មកពួកគេទាំងពីរបានចាប់ដៃគ្នាដើម្បីជាមិត្តភាព។ហ្វតដើរចេញពីបន្ទប់ប្រជុំដោយមិនភ្លេចញញឹមចុងមាត់ឡើយ។
<ហេតុអីយើងត្រូវចាញ់វារហូតចឹងគួរអោយខឹងមេន>មាត់ថាមិនអីទេតែក្នុងចិត្តវិញក្ដៅដូចបាយពុះវាមិនដែលអាណាគម្រោងស្រដៀងគ្នាតែគេចោលរបស់យើងទៅយករបស់គេសួរថាសមអត់?
<ដល់ម៉ោងទៅផ្ទះល្មម> ដល់ម៉ោងចេញទៅផ្ទះភ្លាមគឺរៀបចំឥវ៉ាន់ភ្លាមតែម្ដងដូចនរណាគេចេះ?
SKIP>>>
យើងមកមើលខាងផនវិញខានឃើញមុខយូរហើយpondនៅបង្ហើយការងារបស់គេនៅឡើយទោះដល់ម៉ោងសម្រាកក៏ដោយ។កំពុងតែធ្វើការសុខៗស្រាប់តែមាន message ចម្លែកមួយបានផ្ញើរមកកាន់ផនដោយក្នុងសារនោះបានសរសេរថា
"ទៅជួយភូវីនផងគេកំពុងស្ថិតក្នុងគ្រោះថ្នាក់" អានសារចប់ភ្លាមផនស្ទុះរត់ចេះទៅក្រៅតែម្ដងអោយមិនបាច់គិតថាសារនោះពិតឬក្លែងក្លាយឡើយ។
ចំណែកអ្នកដែលគេប្រាប់ថាកំពុងមានគ្រោះថ្នាក់វិញកំពុងបង្វែរឡានហួចផងច្រៀងផងធ្វើមិនដឹង។
ផនវិញខំបើកឡានមកពាំងមុខឡានរបស់ភូវីនតែត្រូវភូវីនអើតក្បាលមកតាមបង្អួចស្ដីអោយទៅវិញ÷
<នែ៎អាមារជ្រែកមកឈប់ឡានស្អីបែបនិងទើបរៀនបើកបរមេនទេ?>
ផនមិនបានខ្វល់ច្រើនទេដើរទៅបើកទ្វាឡានចូលទៅអង្គុយជាមួយភូវីនតែម្ដង÷
<ចូលមកធ្វើស្អីនិងចេញទៅវិញទៅ>
<ចាំរួចជីវិតថ្ងៃនេះសិនចាំគិតទៀតឆាប់បើកឡានចេញអោយលឿនទៅ>
<មានរឿងអីហេតុអីយើងត្រូវធ្វើតាមឯង?>
<បើកភ្នែកមើលម៉ូតូអស់នោះទៅពួកវាកំពុងចាំសម្លាប់ឯងនិងហើយ>
<ដឹងមកពីណា?>
<ដឹងមកពីណាមិនសំខាន់តែពេលនេះបើកចេញសិនទៅអោយលឿន>
<Ok>ភូវីនបានបើកឡានចេញទៅ
#ក្រុមម៉ូតូ
<មានមនុស្សម្នាក់មកបន្ថែមទៀតគិតយ៉ាងមិចទៅលោកបង?>
<មុខសញ្ញាយើងគឺអាក្មេងមុខសរនោះចំណែកលោកpondកុំអោយធ្វើអីប៉ះពាល់គាត់អោយសោះ>
End
Vote follow ផងណា🥺🤍