បំណុលប្រាប់ជំពាក់ចិត្ត ចប់

By jikook_novel

14.6K 1.2K 125

គេទើបតែអាយុ18ឆ្នាំ ត្រូវរៀនផងធ្វើការផងដើម្បីប្ដូរយកលុយទៅរំលោះជីវិតអ្នកមីង មិនដឹងថាគេអាចទ្រាំបានប៉ុណ្ណានោះទេ ស... More

1 ( ឈ្មោះដូចអាច៍ )
2 ( អាគីបាញ់ )
3 ( សងជំងឺចិត្តយើង )
4( កាត់ជើងឯងមួយណាល្អ? )
6 ( លោកមានក៏ដោយសារអ្នកក្រ )
7( ត្រូវស្ដាប់បង្គាប់ )
8 ( មនុស្សចិត្តខ្មៅ )
9( អង្គុយជិតស្រួលសុីសង )
10( យប់នេះយើងដេកជាមួយគ្នា )
11( ធ្វើខ្លួនដូចមនុស្សប្រចណ្ឌ )
12( ហេតុអីជីវិតចួបតែបញ្ហា? )
13( ឯងមិនស្ដាយខ្លួនទេ? )
14( ខ្ញុំស្រលាញ់ឯង )
15( ផ្ដល់ទំនុកចិត្ត )
16( លាក់បាំង )
17( លោកមិនយល់ពីខ្ញុំ )
18( ខ្ញុំចង់អោយលោកជួយ )
19( អង្វ.ក. )
20( ជីមីនជាសង្សាយើង )
21( ចាកចេញពីគេដើម្បីសុវត្តិភាពគេ )
22( អូនសុិចសុីទេ? )
23( បែកគ្នាជាមួយជុងហ្គុក )
24( អូនទៅចោលបងហើយមែនទេ)
25( មែនហើយខ្ញុំចោលម្សៀត )
26( សម្រេចបំណងអូនផង )
27( តាមរកបេះដូងមកវិញ )
28( តើពួកយើងជាគូនឹងគ្នាទេ? )
29( ខ្ញុំឈប់ស្រលាញ់លោកហើយ )
30( បងដោះខោអោយ )
ភាគបញ្ចប់( អូនចង់បានប្ដី )

5( មនុស្សបាតសង្គម)

570 50 7
By jikook_novel

« ចំមែនហើយ..ជាមនុស្សបាតសង្គមពិតៗ ហុឺយ..បិះទៅហើយខ្ញុំ »ជីមីនរត់ចេញមកបានឆ្ងាយដើរនៅតាមផ្លូវទាំងភ័យផងរអ៊ូផង បើសិនជាមិនក្លាហានមិនឆ្លាតម្ល៉េះត្រូវបាត់ជើងមួយម្ខាងដោយសារពួកមនុស្សចិត្តខ្មៅ។
រាងតូចដើរតាមជញ្ចើមផ្លូវ ទឹកមុខបញ្ជាក់ហត់ទាំងកាយហត់ទាំងចិត្ត ហេតុអីវាសនាតម្រូវអោយមនុស្សទៀងត្រង់ដូចជារូបគេមកចួបរឿងឆ្កួតឡប់អស់នេះ កំព្រាឪពុកម្ដាយហើយមកលំបាកដោយសារមីងរត់ចោលទុកបំណុលរាប់លានអោយគេទៅវិញ។
« ហុឺយ...ជីវិតអើយជីវិត »គេដកដង្ហើមធំរួចបន្តដំណើរថ្មើរជើងទៅកាន់ផ្ទះវិញ។

ផ្ទះជីមីន!!

នៅខាងមុខផ្ទះមានឡានខ្មៅមួយគ្រឿងចតចោលនៅទីនោះ ហើយក៏មានបុរស់ចំនួនពីនាក់មាឌធំៗកំពុងតែរុករកអ្វីមិនដឹងឡើយក្នុងផ្ទះជីមីន ពួកគេរកសព្វកន្លែងមិនអោយសល់មួយកន្លៀតណា តាមមើលដូចជាមិនឃើញអ្វី អ្នកទាំងពីនោះក៏បានដើរមកកាន់សាឡុង បន្ទាប់មកអោនគោរពបុរស់ជាចៅហ្វាយ អោយយើងដឹងថាជានណា។
« រកអស់ហើយអ្នកប្រុស ប៉ុន្តែមិនឃើញឡើយ »
« ខ្ញុំក៏មិនឃើញដែរអ្នកប្រុស ឬមួយគេមិនទាន់ត្រឡប់មកវិញ? »

« គេប្រកត់ជាមក គ្រាន់តែមិនទាន់ដល់ យើងនឹងចាំគេនៅទីនេះ »ជុងហ្គុកពោលទាំងមុខស្មើរ គេទាយដឹងថាជីមីនហ្នឹងមករកផ្ទះវិញជាមិនខាន គ្រាន់តែមិនទាន់មកដល់ក៏ថាបាន។
ដូច្នេះសុខចិត្តអង្គុយរងចាំ នាយតាំងចិត្តចាប់អាល្អឹតមកសងសឹកអោយបាន ប្រហើនខ្លាំងណាស់ដែលហ៊ានធ្វើអោយគេបែកឈាម ទាំងដែលគ្មានអ្នកណាហ៊ានធ្វើចំពោះគេពីមុនមក។
ងាកមើលរាងតូចឯណេះ រឿងអីថាមិនយូព្រោះគេដើរមិនបានជិះតាក់សុីឡើយ ដើរផងគិតផងដើម្បីរកវិធីដោះស្រាយជីវិតបន្ត ហើយពេលនេះមេឃក៏រៀងងងឹតស្រឿងៗ។

« តើឡានរបស់អ្នកណាមកចតនៅមុខផ្ទះខ្ញុំ? »រាងតូចដើរមកដល់ផ្ទះស្រាប់តែឃើញឡានចតចោលមុខផ្ទះ ហើយគេព្យាយាមមើលឡានមួយនោះដោយព្យាយាមនឹក។
« ចាំបានហើយ..គឺជាឡានអាម្នាក់នោះ ហើយនេះគេមកផ្ទះខ្ញុំធ្វើស្អី?ឬមួយ...មិនបានៗ មិនត្រូវអោយគេឃើញឡើយ »គេស្គាល់ឡានភ្លាមៗដូច្នេះមិនបង្អង់យូជីមីនរហ័សរត់ពួនក្បែរៗដើមស្មៅខ្ពស់ៗរួចលួចមើលទៅខាងក្នុង។
« នេះគេប្រុងមិនដោះលេងខ្ញុំមែនឬ? »រាងតូចពោលតិចៗហើយឃើញមនុស្សប្រុសពីនាក់ដើរចេញមកមាត់ទ្វា ហាក់ជាចាំមើលផ្លូវរាងតូចនេះឯង។ជីមីនខាំមាត់ខឹងហ្នឹងអ្នកកំលោះ មិនដឹងជាឆ្កួតអីទេដែលតាមមិនឈប់ បន្ទាប់មកគេបានចាកចេញពីកន្លែងនោះទៅ។
« ធ្វើយ៉ាងមិចទៅ?អត់មានកន្លែងទៅទេ »រាងតូចរលីងរលោងទឹកភ្នែកដើររសាត់អណ្ដែតតាមផ្លូវម្នាក់ឯងដោយគ្មានគោលដៅ។
« ហុឹក...ឃ្លានក៏ឃ្លាន »

ជុងហ្គុកអង្គុយចាំពីមួយនាទីទៅមួយនាទី មេឃកាន់តែយប់ទៅៗ ប៉ុន្តែមិនឃើញស្រម៉ោលអាល្អឹតមកសោះ ធ្វើអោយចិត្តរបស់គេកើនកំហឹងដែលមិនអាចប្រមានក្មេងនោះបាន បណ្ដាលអោយគេមើលងាយយ៉ាងស្រួល។
« ចង្រៃយ៎ »ជុងហ្គុកក្រោកឈរប្រទិចទាំងឆួលពេញឱរ៉ាបន្ទាប់មកគេបានដើរចេញដើម្បីទៅផ្ទះវិញ ហើយអង្គរក្សតាមពីក្រោយ។

ជីមីនវិញបានដើរមកដល់ទីប្រជុំជន ដែលមានមនុស្សម្នាជាច្រើនមកញាំអីពេលយប់ ហើយខ្លិនរស់ជាតិជាច្រើនហោះចូលច្រមុះរាងតូចបណ្ដាលអោយក្រពះនោះស្រែកឃ្លាន។រាងតូចត្រឹមអង្អែលពោះលេបទឹកមាត់មើលមុខគេ ព្រោះក្នុងខ្លួនគ្មានលុយមួយរៀល ហើយផ្ទះក៏ចូលមិនបានពិតជាសាច់កម្ម។
« ធ្វើយ៉ាងមិចទៅ..ឃ្លានផងអស់កំលាំងផង ហុឺយ..អាមនុស្សឆ្កួត...គ្រាន់តែក្មេងម្នាក់ក៏លោកចិត្តខ្មៅដាក់ដែរ ស្អប់មនុស្សដូចជាពួកលោកណាស់ ហុឹក »គេរអ៊ូជេប្រទិចជុងហ្គុកយ៉ាងកំសត់ បើសិននាយមិននៅទីនោះម្ល៉េះគេបានញាំបាយងូតទឹកឡើងដេកស្រួលបាត់ទៅហើយ។

ម៉ោង11!!

ជីមីនមិនបានទៅណាគឺអង្គុយលើបង់តាមចញ្ចើមផ្លូវ មើលទៅកំសត់ខ្លាំងណាស់សំលេងកូពោះគ្រូកៗភ្នែកស្លក់ព្រោះតែមិនហ៊ានដេក បន្ទាប់ពីអង្គុយអស់ជាច្រើនម៉ោង វាយប់ជ្រៅណាស់ទៅហើយរាងតូចសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ។នៅពេលមកដល់គេសប្បាយចិត្តព្រោះគ្មាននណានៅទីនេះឡើយ ដូច្នេះរាងតូចដើរចូលទៅខាងក្នុងរួចតម្រង់ទៅបើកទូទឹកកកដើម្បីរកអ្វីមកធ្វើញាំ។
« យប់ជ្រៅហើយធ្វើអាណាងាយៗវិញ »ដោយសារតែងងុយផងរាងតូចក៏រើសយកមីមួយកញ្ចប់ ហើយកាន់កំសៀវបើកទឹកដាក់ល្មមរួចដោតវាទុកចោល គេត្រឡប់មកបើកទូយកចានហែកមីលាយគ្រឿង បន្ទាប់ពីរួចរាល់ជីមីនរត់ទៅយកកាបូបរបស់គេនៅបន្ទប់ ហ្នឹងដកទូរស័ព្ទចេញមក។
« សាកខលទៅអ្នកមីងសិន »តឺត!!
« អេ..ហេតុអីទាក់ទងមិនបាន?ឬមួយគាត់ឈប់ប្រើលេខនេះហើយ ខលទៅម្ដងទៀត »ជីមីនខលទៅបូមីជាច្រើនដងនៅតែទាក់ទងមិនបាន ហើយគេចុះមកឆុងមីបណ្ដើរខលបណ្ដើរថែមទៀត សឹងតែដប់ដងទៅហើយនៅដដែល គេក៏ឈប់ខល។
« ហុឺយ...មិចក៏អ្នកមីងធ្វើចឹងទៅកើត?ធ្វើយ៉ាងមិចទៅថ្ងៃស្អែក?ពួកគេច្បាស់ជាមិនដោះលេងខ្ញុំងាយៗឡើយ!ឈប់គិតហើយ..ចាំស្អែកចាំគិតទៀត »ដំបូងគិតចង់ពិបាកចិត្ត តែប្ដូរវិញព្រោះអីលូវឃ្លាន រឿងស្មុកស្មាញចាំដោះស្រាយស្អែកបន្ត។

ព្រឹកស្អែក!!

ជីមីនដូចសព្វដងគេក្រោកពីព្រឹករៀបចំខ្លួនទៅសាលា ហើយឡានរបស់អេលីមកទទួលល្មមបន្ទាប់មកក៏បើកចេញពីផ្ទះជីមីនបាត់។ស្របពេលឡានអេលីចេញឡានរបស់ជុងហ្គុកមកដល់ល្មមតែម្ដង សំណាងល្អអាល្អឹតចេញទាន់ពេលវេលា។រាងក្រាស់ចុះពីឡានសំដៅទៅខាងក្នុងមានអង្គរក្សអមសងខាងដដែល មកដល់ពិនិត្យគ្រប់ជ្រុងទើបដឹងថារាងតូចបានមកផ្ទះ ព្រោះមានកញ្ចប់មីក្នុងធុញសំរាម ផ្ទះសម្បែងស្អាតបាតជាងម្សិលមិញ នៅមានសំណើមទឹកពីបន្ទប់ទឹកដូចជាមានមនុស្សងូតហើយមិញនេះ។
« មកតាំងពីពេលណា? »គេរអ៊ូតិចៗរួចចេញមកខាងក្រៅ។
« តើសាលារបស់គេឯងសើបបានហើយឬនៅថារៀននៅសាលាមួយណា »

« បានហើយអ្នកប្រុស នេះជាកន្លែងរបស់អាល្អឹតនោះរៀន »អង្គរក្សបានហុចទូរស័ព្ទអោយចៅហ្វាយមើលឈ្មោះសាលា។

« ហឺស..ឆាប់ទៅ »នាយមើលរួចញញឹមចុងមាត់រួចក៏ចាកចេញពីផ្ទះនេះ។

សាលារៀន!!

« ឯងមានរឿងអីឬអត់ជីមីន យើងឃើញឯងមុខស្អុយៗតាំងពីជិះឡានមកម្ល៉េះ? »អេលីចុះពីឡានភ្លាមសួរភ្លេត ព្រោះនាងសង្កេតមើលជីមីនខុសពីសព្វមួយដង ដូច្នេះដើរចូលសាលានោះនាងក៏សួរនាំមិត្តដោយក្ដីបារម្ម។

« អត់ទេ..គ្មានអ្វីទេ »

« ឯងកំពុងតែកុហកហើយ មានរឿងអីប្រាប់យើងមក ក្រែងពួកយើងជាមិត្តនឹងគ្នានោះអី »

« យើងមិនដឹងថាគួរនិយាយឬមួយក៏អត់ ព្រោះនេះជាបញ្ហាគ្រួសាររបស់យើងទេ »

« នាំគ្នានិយាយអី?ចូលរួមដែរ »កំឡុងពេលអ្នកទាំងពីឈប់នៅកណ្ដាលសាលាសួរគ្នាស្រាប់តែយូប៊ីនដើរចូលមក។

« ជីមីនមានរឿងលាក់បាំងជាមួយពួកយើង »អេលីបានប្រាប់យូប៊ីនទាំងមិនសប្បាយចិត្ត។

« ពិតមែន? »

« វាជារឿងគ្រួសារយើង ដូច្នេះយើងមិនចង់រំខានពួកឯង »

« រំខានស្អីទៅ?ក្រែងពួកយើងគឺជាមិត្តល្អនឹងគ្នានោះអី?ដូច្នេះរឿងឯងក៏ដូចជារឿងពួកយើង ឯងមានរឿងអីអាចប្រាប់ពួកយើងបាន បើពួកយើងជួយបានក៏នឹងជួយ »

« អេលីនិយាយត្រូវ បើយើងជាមិត្តនឹងគ្នាទៅហើយ មិនគួរលាក់បាំងនោះទេ មានអីអាចជួយគ្នាបាន ក៏ជួយទៅ!អឺ..ហើយអ្នកផ្ទះមានរឿងអី?ឬមួយអ្នកមីងឈឺ ឯងគ្មានលុយបង់ពេទ្យអ្ហេស? »

« ទេ...មីងយើងមិនបានឈឺ!ហុឺយ..យើងមិនដឹងនិយាយយ៉ាងមិចអោយសមទេ »

« និយាយមកឬមួយឯងមិនទុកចិត្តពួកយើង? »

« ក៏បាន!អ្នកមីងរបស់យើងជំពាក់លុយគេ ហើយគាត់បានរត់បាត់ហើយ »

« ហាស់?នេះមានរឿងដល់ថ្នាក់នេះផង? »អេលីយូប៊ីនភ្ញាក់ផ្អើលមិនចង់ជឿ ជំពាក់គេធម្នតាទេប៉ុន្តែរត់ចោលទុកអោយក្មួយនៅម្នាក់ឯងទើបជាបញ្ហា។

« អឺម..ហើយម្ចាស់បំណុលនោះក- »

« អាល្អឹត »

Continue Reading

You'll Also Like

132K 10.6K 56
Story Description: HEY, YOU MOTHERFUCKING LIZARD BITCH!" Gasps. Jungkook's growl stuttered. "YEAH, YOU!" Taehyung pointed at him with pure fury. "ARE...
338K 10.5K 179
After being transported into a novel, Qin Shu discovers she's just a stand-in, having taken her half-sister's place to enter the world of cultivation...
181K 6.7K 39
Eisha Singh, a 19 year old 1st year Arts student. she has joined one of the best colleges of Bangalore. Abhay Singh Rathore, a 30 year old single da...
44.6K 6.1K 71
දෙහදකට ආලය කරන එක් තරුණයකුගේත් ,ඒ එක් හදවතට පෙම් බදින ත‍රුණයන් දෙදෙනාගෙත් කතාවකි..! ( my twins sis)