抖阴社区

???????: ????????

874 54 7
                                    

ទ្រីង.ទ្រីង.សំឡេងម៉ោងរោទ៍បន្លឺឡើង ធ្វើឲ្យអ្នកដែលកំពុងគេងលក់ស្រួលភ្ញាក់ឡើងដូចគេទះ

" ហ៊ឺយ..." ខ្លួនតូចទម្លាក់ជើងចុះពីលើគ្រែ ដោយមិនភ្លេចដកដង្ហើមធំព្រោះមានអារម្មណ៍ថាទើបដេកឥឡូវដល់ម៉ោងភ្ញាក់ទៅហើយ ។ នេះទើបតែម៉ោង៥ព្រឹកទេ ប៉ុន្តែគេត្រូវឡើងរៀបចំអាហារពេលព្រឹកទុកឲ្យអ្នកក្នុងផ្ទះ មិនបាច់ឆ្ងល់ទេព្រោះគេជាអ្នកបម្រើនោះអី។
បន្ទាប់ពីរៀបចំអាហារអស់ពេលមួយម៉ោងហើយ គេក៏ត្រូវប្រញាប់ប្រញាល់ទៅរៀបចំខ្លួនដើម្បីទៅរៀនម្តង ។ គេត្រូវឆាប់ចេញទៅសាលាព្រោះតែគេជិះឡានក្រុង វាមិនជឿនដូចដែលយើងជិះឡានផ្ទាល់ខ្លួននោះទេ ហើយបើយឺតតែមួយនាទីឡានក្រុងច្បាស់ជាចេញចោលហើយ ដូច្នេះមានតែប្រញាប់រួសរាន់។

Nani ចេញទៅជិតដល់សាលាឥឡូវហើយ តែបើងាកមើលអ្នកប្រុសនេះវិញទើបតែចុះមកញ៉ាំអាហារព្រឹកនោះទេ ។
វាជាទម្លាប់ទៅហើយដែលគេតែងតែញ៉ាំអាហារនៅផ្ទះ តែម្នាក់ឯង ។ ផ្ទះនេះធំពិតមែនតែមានមនុស្សតែពីរនាក់ប៉ុណ្ណោះដែលស្នាក់នៅ។

បន្ទាប់ពីញ៉ាំអាហាររួចរាល់ហើយគេក៏បានរៀបចំទៅសាលារៀន។

" ឡាននេះឡូយណាស់" ពេលដែលមានឡានទំនើបមួយគ្រឿងជិះចូលបរិវេណសាលា គ្រប់គ្នាងាកមើលស្ទើរតែដាច់ក ជាពិសេសសិស្សស្រីៗតែម្តង

" មិនឡូយយ៉ាងម៉េចនេះជាឡានP' dew ណា" សិស្សស្រីពីរនាក់និយាយគ្នា

" មែនហេស យើងធ្លាប់តែឃើញគាត់ដើរមុខថ្នាក់ មិនដែលឃើញឡានគាត់ទេ ឡូយណាស់."

" នោះគាត់ចុះមកហើយ សង្ហារណាស់ " ពួកគេជ្រួលជ្រើមពេញដែល Dew ចុះពីលើឡានស្ព័រនោះ ដែលមានស្ពៀយកាតាបពីចំហៀងបង្ហាញរូបរាងដ៏សែនសង្ហារគ្មាននរណាព្រៀបដូច ។

" P'dew ...." សិស្សស្រីពីរនោះចូលមករាកទាក់ Dew ប៉ុន្តែ Dew មិនបានឆ្លើយអ្វីទេ បានតែងាកមើលហើយក៏ដើរហួសទៅ

" មិញនេះ P'dew ងាកមើលយើង " សិស្សស្រីម្នាក់រំភើប ព្រោះមិញ Dew បានងាកមកនាង

" ជ្រេញណាស់ទៅថ្នាក់ទៅ " ដោយច្រណែនសិស្សស្រីម្នាក់ទៀតក៏ទាញទៅថ្នាក់តែម្តងទៅ

????????????Where stories live. Discover now