抖阴社区

??????:????????

697 43 5
                                    

សូមអភ័យទោសសម្រាប់ពាក្យមិនសមរម្យ

នាយតូចដើរយ៉ាងស្ងាត់ៗ មិនឮសម្លេងសូម្បីបន្តិចព្រោះមិនចង់រំខានអ្នកក្នុងផ្ទះណាមួយ បើ Dew ទាន់គេច្បាស់ជាពិបាករកអ្វីដោះស្រាយ ហើយឥឡូវវាយប់ទៀតបើនៅដេញដោលមិនដឹងស្មើណាបានដេកទេ ។
តែការគិតបានផ្ទុកស្រឡះព្រោះ Dew កំពុងអង្គុយលើសាឡុងមើលមកគេ មិនដាក់ភ្នែក។

" ទើបមកពីណា? " Dew មុខស្មើធេងមើលមក Nani ដែលឡេងឡង់ៗ មិនដឹងនិយាយអ្វី

" គឺ..." និយាយមិនចេញទេ ត្រូវឆ្លើយយ៉ាងណា

" ទៅដល់ណាបានយូរម្ល៉េះ មួយយប់ហើយថែមមួយថ្ងៃទៀត " Dew

" និយាយតាមត្រង់ទៅ មិនមែនយើងមិនឃើញថាឯងមកជាមួយវានោះទេ " Dew ក្រោកពីសាឡុងដើរមករកនាយតូច ឯ Nani ពេលដែល Dew មកកាន់តែជិតគេឱនមុខចុះព្រោះមិនហ៊ានមើលមុខអ្នកខាងនោះ

" គឺ.. គឺខ្ញុំមិនស្រួលខ្លួន " Nani

" មិនស្រួលខ្លួនព្រោះលើកជើងឲ្យវាពេញមួយយប់មែនទេ? " Dew ឱនកាន់តែជិតមុខតូច និយាយតិចៗដាក់ត្រចៀក Nani

" លោកនិយាយពីអី??!! " ដោយទ្រាំមិនបានNani ក៏លើកដៃទាំងពីររុញ Dew ឲ្យចេញឆ្ងាយពីខ្លួន

" ចង់បានទៀតទេ? " Dew ទោះត្រូវNani រុញចេញប៉ុន្តែគេនៅតែដើរខិតចូលកាន់តែជិត ។ នាយតូចចាប់ផ្តើមរលីងរលោងទឹកភ្នែក និង ព្យាយាមថយក្រោយមិនឲ្យ Dew ចូលមកជិត

" លោកចង់ធ្វើអី? អក៎ " នាយតូចព្យាយាមថយក្រោយរហូតដល់បុកខ្នងនឹងទូរ ធ្វើឲ្យថូរដែលតាំងខាងលើធ្លាក់បែកខ្ចាយ ក្បែរជើង សំណាងហើយដែលមិនមុត។

ប៉ុន្តែ Nani ភ័យឡើងញ័រខ្លួនពេលដែលDew ចូលមកចាប់កដៃគេ

" លែងខ្ញុំ លោកទាញខ្ញុំទៅណា? " Nani ព្យាយាមទាញដៃ Dew ចេញ ប៉ុន្តែគ្មានលិទ្ធផល បើអ្នកខាងនោះចាប់ជាប់បេះមិនចេញ

" ទៅបន្ទប់របស់យើង "

" ខ្ញុំមិនទៅទេ "

" គ្មានសិទ្ធប្រឆាំង..." ដោយ Nani រើបម្រះខ្លាំងពេក Dew ក៏ចាប់ដៃតូចទាំងពីរចូលគ្នាទាញឡើងទៅបន្ទប់តែម្តង។

" អ៊ួយ...." សម្លេងតូចស្រែកឡើងពេលដែលDewច្រានមួយទំហឹងចូលទៅក្នុងបន្ទប់

????????????Where stories live. Discover now