ថ្ងៃថ្មី ហើយក៏ជាថ្ងៃដែលរៀនធម្មតា ប៉ុន្តែមិនមានវត្តមាន Nani នោះទេ ។
" ណែ វាអត់មកទៀតហើយ " មួយថ្នាក់គ្មាននរណាចង់ដឹងរឿងគេក្រៅពី Den ទេ
" យើងឃើញ .." Ten និយាយយ៉ាងមុខស្មើ គេឃើញហើយថា Nani មិនមក មិនចាំបាច់ប្រាប់ទេ
" វាទៅណាណ៎ ម្សិលមិញបាត់ទាំងពីរ ថ្ងៃនេះបាត់មួយឃើញមួយ មានរឿងអីទៅ ?" Den បែនិយាយជាមួយTen ខ្ចិលនិយាយជាមួយ Dew ព្រោះដឹង Dew អត់និយាយ
" យើងមិនដឹង " Ten ចាប់ផ្តើមមិនយល់ពីខ្លួនឯង ហេតុអ្វីត្រូវបារម្ភពិគេ
បើ Dew បាច់និយាយដឹងច្បាស់ណាស់ថា Nani នៅទីណា មានរឿងអី តែខ្ចិលនិយាយ។
និយាយពី Sky បារម្ភពី Nani លើសអ្នកណាទាំងអស់ គេព្យាយាម Call ទៅជាច្រើនផងប៉ុន្តែអត់ចូលសោះ
" Nani អូនកើតអីមែនទេ ? " សំណួរអត់អ្នកឆ្លើយនៅតែបន្តសួរខ្លួនឯងដដែល
ងាកមក Nani នេះវិញ ចូលមកដល់ថ្ងៃត្រង់ហើយ ប៉ុន្តែគេនៅគេងលើគ្រែក្រោកមិនទាន់រួចនៅឡើយ ព្រោះយប់មិញអត់បានដេក ហើយក៏គ្មានកម្លាំងក្រោក។
" ម៉ោងប៉ុន្មានហើយ !!!" ដេកសុខៗ ក៏ស្ទុះក្រោកឡើងព្រោះតែនឹកឃើញថ្ងៃនេះពេលល្ងាចមានម៉ោងប្រលង តែមិនបានសម្រេច
" អ៊ួយ. ឈឺណាស់ " ដៃតូចលើកមកខ្ទប់ពោះព្រោះចុកសៀតណែន ហើយថែមទាំងឈឺកន្លែង** ដែលDew ប៉ះពាល់យប់មិញទៀត។ ទោះឈឺយ៉ាងណាក៏ត្រូវព្យាយាមក្រោកទៅសាលាបើមិនចឹងទេ ធ្លាក់ជាមិនខាន ។
" ទូរស័ព្ទខ្ញុំ !! " គេដើបោះជុំហ៊ានមួយៗ យឺតៗ សម្ដៅទៅខោអាវដែលនៅរប៉ាត់រប៉ាយ ដើម្បីរកទូរស័ព្ទមើលម៉ោងប៉ុន្មានហើយ។ ទូរស័ព្ទបានរកឃើញតែគួរឲ្យស្តាយវារលត់បាត់ហើយ
" ចប់ហើយខ្ញុំ "
ងាកចុះងាកឡើងក៏បានឃើញកូននាឡិកាតូចមួយនៅក្បាលដំណេក ក៏ដើរទៅវិញ" 11:40 មិនអីទេអាចទៅទាន់ " បានឃើញម៉ោងហើយក៏ប្រញាប់ទៅរៀបចំខ្លួនតែម្តង ព្រោះត្រូវចូលរៀនម៉ោង១ ហើយនៅជិះឡានក្រុងកន្លះម៉ោងទៀត។
+ University
" ពួកយើងស្ងាត់ហើយចាប់ផ្តើមធ្វើលំហាត់" អ្នកគ្រូប្រាប់ទៅសិស្សក្នុងថ្នាក់ ដើម្បីចាប់ផ្ដើមប្រឡង ។ ស្របពេលនោះទ្វារបន្ទប់ថ្នាក់រៀនបានបើកធ្វើឲ្យគ្រប់គ្នាងាកសម្លឹងទៅ

YOU ARE READING
????????????
Romance????????????????????????????????????????????????????? ????????????????????????????????????????????????!!! Dew X Nani