ការសម្រេចចិត្តចាកចេញមិនមែនមកពីអស់ចិត្ត ប៉ុន្តែវាអាចបង្រៀនយើងឲ្យចេះកាត់ចិត្ត ទោះវាឈឺចាប់ខ្លាំងក៏ដោយតែបន្តិចទៀតវាអាចលែងអី។
ដំប៉ៅទោះបីជាធំឬមុតជ្រៅយ៉ាងណាក៏គង់តែបាត់ឈឺគ្រាន់តែអាចនៅមានស្នាម ដូច្នេះមានតែប្រើពេលយូរបន្តិច តែបើរកថ្នាំសាសមកលាបវាអាចជាសាសស្បើយលឿន
" បងដឹងថាអូនស្រឡាញ់គេតែគេមិនបានស្រឡាញ់អូនទេ គេទុកអូនត្រឹមតែរបស់លេងសើច "
" បងដឹងថាវាលឿនពេកសម្រាប់ការចាកចេញ តែបើអូនមិនចេញឥឡូវនេះក៏ថ្ងៃក្រោយនៅតែឈឺចាប់ដូចគ្នា ដូច្នេះគួរតែសម្រេចចិត្តចាកចេញឲ្យហើយទៅកុំឲ្យឈឺចាប់លើសនេះ "
" ទោះបីជាឥឡូវនេះឬទៅមុខទៀតអូននៅតែមិនស្រឡាញ់បង ប៉ុន្តែបងមិនចង់ឃើញគេធ្វើបាបអូនបែបនេះទេ បងស្ម័គ្រចិត្តកំដរអូនបំភ្លេចគេនឹងតាមការពារអូនណា "
Nani អង្គុយក្នុងបន្ទប់យំម្នាក់ឯងនឹកឃើញប្រយោគដែលSkyបាននិយាយ។ នាយបានយកព្រមជាមួយSkyដែលចាកចេញឲ្យឆ្ងាយពីDewហើយនឹងរៀនបើកចិត្តទទួលយកមនុស្សដែលតែងតែលួងលោមនាយ ព្រោះតែក្តីអាណិត។
ងាកមកDewឯណេះវិញ គ្រាន់តែទទួលដំណឹងពីម្តាយភ្លាមក៏ប្រញាប់មកផ្ទះលោកយាយដែលនៅខេត្តដែលប្រើប្រាស់រយៈពេលជិតពីរម៉ោងទើបមកដល់។ នាយមកនេះមិនមែនដើម្បីទៅលេងយាយទេគឺទៅរកម៉ាក់នាយតូច សួរថាហេតុអ្វីមិនព្រមតេសួរបើចង់ដឹង ? ព្រោះតែម៉ាក់ Nani បានបិទទូរស័ព្ទមិនទទួលការហៅរបស់នរណាទាំងអស់ ដើម្បីកុំឲ្យមានភាពរញ៉េរញ៉ៃពេលកូនត្រូវចេញដំណើរ។
" មីង " Dew គ្រាន់តែដល់ផ្ទះភ្លាមក៏រត់មករកម៉ាក់Naniដែលកំពុងធ្វើម្ហូបសម្រាប់អាហារពេលល្ងាចក្នុងផ្ទះបាយ
" .... " ម៉ាក់Naniធ្វើហីៗធ្វើម្ហូបមិនដឹង
គាត់ពិតជាស្អប់Dewខ្លាំងណាស់ ព្រោះតែNaniបានប្រាប់រឿងអាក្រក់គ្រប់យ៉ាងដែលគេធ្វើមកលើកូនប្រុសគាត់ ហើយហេតុនេះហើយទើបគាត់បិទទូរស័ព្ទមិនចង់ទទួលការហៅរបស់Dewនិងឯង។" អ្នកមីង ប្រាប់ខ្ញុំមកថាNaniទៅណា " Dew ចូលមកជិតចាប់កាន់ដៃម៉ាក់Naniជាប់ដើម្បីអង្វរក

YOU ARE READING
????????????
Romance????????????????????????????????????????????????????? ????????????????????????????????????????????????!!! Dew X Nani