កាលពីម្ភៃឆ្នាំមុន
លោក Jirawat និងលោក Hirunkit គឺជាមិត្តជិតស្និទ្ធនឹងគ្នាខ្លាំងមែនតាំងពីយូរណាស់មកហើយ។ មិនថាមានរឿងអ្វីកើតឡើងពួកគាត់តែងតែជួយគ្នាទៅវិញទៅមក។
ប៉ុន្តែនៅថ្ងៃមួយលោក Hirunkit កើតមានបញ្ហាបំណុលយ៉ាងធ្ងន់ធ្ងរបំផុតដែលមិនអាចដោះបានទោះបីលោក Ji ជួយឡើងជិតអស់សមត្ថភាពខ្លួនឯងក៏ដោយក៏មិនអាចទ្រទ្រង់បាន។ ដោយគ្មានលិទ្ធភាពធ្វើអ្វីបានលោកក៏កើតវិបត្តិធ្លាក់ខ្លួនឈឺជាទម្ងន់មិនអាចព្យាបាលបាន។
នៅមុនពេលគាត់ស្លាប់លោកក៏បានផ្តែផ្តាំទៅ មិត្តភក្តិថា
ពេលដែលគាត់ស្លាប់ទៅជួយមើលថែប្រពន្ធកូនគាត់ផង
ប្រពន្ធ
ពួកយើងគ្មានអ្វីដែលអាចសង់គុណលោកJi បាននោះទេដូច្នេះហើយអូនគួរសុំការអធ្យាស្រ័យ សុំគាត់រស់នៅក្នុងដំបូលផ្ទះគាត់ដើម្បីបំរើសងគុណទៅចុះ ។
( ពេលនោះNaniនៅក្នុងពោះនៅឡើយទេ)ចាប់ពីពេលនោះមកទើប Nani និងម្តាយត្រូវរស់នៅបម្រើគ្រួសារJi មកដល់បច្ចុប្បន្ន។ លោក.លោកស្រី ji តែងតែទុកពួកគេជាគ្រួសារតែមួយ មិនដែលធ្វើទុក្ខបុកម្នេញអ្វីឡើង លើកលែងតែកូនគាត់គឺ Dew ដែលទុកពួកគេជាកញ្ជះដាច់ថ្លៃ។
" ហឹក~ ហឹក ~ " ភ្នែកយំឡើងហើមតែដៃចេះតែបន្តរៀបចំបន្ទប់ឲ្យ Chani ឲ្យលឿនព្រោះខ្លាចមនុស្សរោគចិត្តនោះរករឿង។
ស្អែកឡើងមករៀនទាំងភ្នែនហើម ខ្លួនតូចNani អង្គុយលើបង់ក្រោមពន្លឺអំពូល យ៉ាងស្ងៀមស្ងាត់ម្នាក់ឯងក្នុងចិត្តខឹង Dew ។( ពេលសម្រាកម៉ោងប្រហែល៧ ,៧:៣០ចូល រៀនវិញ៨:៣០ចេញទៅផ្ទះ)
" Nani... " ស្រាប់តែសុខៗ សម្លេងមួយបន្លឺឡើង Nani ងាកទៅមើលឃើញថាជាSky
" Nani ហេតុអ្វីម្សិលមិញគេចមុខបងបែបនេះ? " Skyចូលមកអង្គុយជិតនិងសួរទៅនាយតូចដែលម្សិលមិញរត់គេចនាយមិនឲ្យតាមទាន់។
" គឺខ្ញុំប្រញាប់ " Nani លើកដៃគេះក្បាលចេះតែឆ្លើយទៅ ម្សិលមិញមិនបានគេចទេ តែមកពីចាប់អារម្មណ៍តែDew បានជាមិនឃើញមនុស្សជុំវិញ។
" វាមានធ្វើបាបអូនទេ? " Sky លូកដៃចាប់កាន់ដៃតូចមកដាក់លើភ្លៅ
សកម្មភាពនេះTen ដែលថាមករកNani ដើម្បីនិយាយគ្នាក៏បានឃើញ។ ( ម្សិលមិញគ្មានអាណាមកមួយ🙄)

YOU ARE READING
????????????
Romance????????????????????????????????????????????????????? ????????????????????????????????????????????????!!! Dew X Nani