抖阴社区

???????: ?????????????

1K 61 22
                                    

ថ្ងៃថ្មីចូលមកដល់នាយតូចក៏បានភ្ញាក់ពីដំណេក ដោយគ្មានការឈឺចាប់កន្លែងណានោះទេ ទោះបីជាយប់មិញមានអីៗ ជាមួយ Ten ក៏ដោយ( គេចេះថ្នម)។ និយាយត្រង់ចុះតាមពិត Nani ហាក់ជាចាប់ផ្ដើមទន់ចិត្តនឹង Ten ហើយព្រោះនៅក្បែគេ ហាក់ដូចជាកក់ក្តៅជាងនៅជាមួយនរណាៗទាំងអស់។
នាយចុះពីលើគ្រែដើរយឺតៗថ្នមៗ ព្រោះបានឮសម្លេង Ten និយាយទូរស័ព្ទជាមួយនរណាម្នាក់នៅមុខបន្ទប់។

" ត្រឹមលេងសើចមួយពេល !?"ពាក្យនិយាយរបស់ Tenបានហោះចូលត្រចៀកNani ពេញៗ ធ្វើឲ្យនាយទន់ជង្គង់ស្ទើរតែដួល។
បានឮហើយមែនទេតាមពិតទៅមនុស្សណាដែលតែងតែធ្វើបាបយើងប្រែមកស្រឡាញ់យើងវិញនោះ គិតខុសហើយ។
នាយប្រែជារលីងរលោងទឹកភ្នែកហើយក៏ទៅលើពូកវិញ បើនៅទីនេះទៀត ច្បាស់ជាដួលមិនខានព្រោះតែដៃជើងញ័រអស់ហើយ។

ប៉ុន្តែពាក្យដែលឮមិនមែនសុទ្ធតែត្រឹមត្រូវនោះទេ តាមពិតទៅ Ten កំពុងនិយាយទូរស័ព្ទជាមួយ Den ន័យផ្សេងប៉ុណ្ណោះ

" អត់ទេ យើងមិនដែលគិតចង់លេងសើចគេជាមួយគេទេពេលនេះ " Ten និយាយទាំងញញឹម ប៉ុន្តែពាក្យល្អទាំងនេះ Nani មិនបានឮឡើយ ឮតែមួយកំណាត់ដែលនាយនិយាយផ្ទួនពាក្យរបស់ Den តែប៉ុណ្ណោះ

មួយសន្ទុះបន្ទាប់ពីនិយាយទូរស័ព្ទហើយ Ten ក៏ចូលមកក្នុងបន្ទប់វិញ ក៏ឃើញថា Nani ក្រោកហើយ

" ភ្ញាក់ហើយហេស៎ ? " Ten សួរទៅនាយតូចដែលអង្គុយនៅស្ងៀមនៅលើគ្រែ

" Ten...." Nani បន្លឺហៅអ្នកម្ខាងទៀត ដូចជាចង់និយាយអ្វីម្យ៉ាង

" មានការអីមែនទេ? ឬក៏ឈឺ? " Ten ចូលមកអង្គុយជិត

" អត់ទេ តែ.... " Nani មើលមុខ Ten នាយចង់និយាយអីតែនិយាយមិនចេញវាអួលដើមក

" ចង់និយាយរឿងយប់មិញមែនទេ? "

" មែនហើយ... លោកគ្រាន់តែចង់លេងសើចនឹងខ្ញុំទេមែនទេ?"

" !!!!! " Ten គាំងបន្តិចព្រោះឆ្ងល់ ហេតុអ្វីសួរបែបហ្នឹងយប់មិញនិយាយគ្នាហើយអស់ហើយហ្នឹង

" លោកនិយាយមិនចេញព្រោះតែលោកលេងសើចនឹងខ្ញុំមែនទេ " Nani ស្រែកដំឡើងសម្លេងទាំងទប់ទឹកភ្នែកមិនជាប់ ព្រមទាំងរុញ Ten មួយទំហឹង

????????????Where stories live. Discover now