抖阴社区

???????: ??????????

281 35 4
                                    

( បញ្ចាក់: សូមអានពីភាគទី១ដល់ទី១០សិនមុននឹងអានភាគនេះ🙏)

+ មួយឆ្នាំមុន
ទិដ្ឋភាពមួយនោះវារាងអាក្រក់មើលណាស់ពេលដែលមនុស្សប្រុសមាឌតូចម្នាក់លត់ជង្គង់សុំអង្វរ ដោយមានបុរសមាឌធំៗមាំៗ ជាច្រើនឈររុំព័ទ្ធ

" អ្នកប្រុសកុំឲ្យខ្ញុំទៅពួកគេអី ខ្ញុំសុំអង្វរ លោកឲ្យខ្ញុំធ្វើអីក៏បានដែរ " នាយតូច Nani លត់ជង្គង់សូមអង្វរ Dew ទាំងទឹកភ្នែកហូរមកដូចបាក់ទំនប់ យំឡើងស្ទើរតែស្រែកដង្ហក់

" អ្នកណាឲ្យឯងប្រាប់ម៉ាក់ប៉ាយើង " Dew ស្រែកសម្លុតខ្លាំងៗ និងចាប់ច្របាច់ថ្គាមតូចឲ្យងើយស្ទើរតែបាក់ ក

" ខ្ញុំមិនបានប្រាប់ទេ..." Nani

" បើឯងមិនប្រាប់អ្នកណាប្រាប់បើក្នុងផ្ទះមានតែឯងម្នាក់ហ្នឹង" Dew បន្ថែមកម្លាំងដៃសង្កត់និងស្រែកសម្លុតកាន់តែខ្លាំង ។ នាយពិតជាខឹងនឹង Nani ណាស់ព្រោះគិតថា Nani ជាអ្នកនិយាយរឿងអាក្រក់ៗទៅប្រាប់ប៉ាម៉ាក់នាយ ដែលធ្វើឲ្យពួកគាត់បិទសិទ្ធិមិនឱ្យដើរលេងផ្ដេសផ្ដាសថែមទាំងប្រាប់គ្រូបង្រៀនឲ្យតឹងរឹងជាមួយគេទៀត។

" ខ្ញុំពិតជាមិនបានធ្វើពិតមែន "

" យើងមិនជឿ " Dew ក្រវ៉ាសដៃចេញពីមុខតូចមួយទំហឹង

" ហឹក~~ " Nani ងាកមុខទៅមួយចំហៀងស្ទើរតែគ្រិតក

" ចាត់ការទៅ " Dew បញ្ជាទៅអ្នកស៊ីឈ្នួលទោះនោះហើយក៏ចេញទៅបាត់ ទុកឲ្យ Nani ស្រែកយំម្នាក់ឯង

" លោកប្រុសជួយខ្ញុំផង ហឹក~ " Nani ស្រែកហៅជំនួយពី Dew ជាហូរហែប៉ុន្តែគេមិនបានបកក្រោយឡើយ

" លែងខ្ញុំៗ " នាយតូចព្យាយាមរុញដៃមនុស្សទាំងនោះចេញកុំឱ្យប៉ះពាល់នាយប៉ុន្តែគ្មានបានផលទេ ពួកគេចូលមកហែកអាវនាយរហែកឡើងរញ៉េរញ៉ៃ

" នៅឲ្យស្ងៀមទៅ " បុរសម្នាក់ដោយឃើញថា Nani ប្រឹងស្រែកយំ ត្រដរខ្លាំងពេកក៏លើកដៃទះមួយកំភ្លៀងមួយទំហឹងដៃ
ផាច់. Nani សន្លប់ផឹងបាត់មាត់ញឹង

" ឯងវ៉ៃគេជ្រុលពេកហើយ " បុរសទី១

" មែនហើយតិចគេភ័យពេកគាំងបេះដូងស្លាប់នៅ " បុរសទី២

????????????Where stories live. Discover now