ការភ្នាល់បានចាប់ផ្តើមហើយ តើ Sky មានប៉ុន្មានភាគរយដែលគិតថាឈ្នះនោះ?
" ល្អបើយើងឈ្នះ ឯងត្រូវឈប់រញ៉េរញ៉ៃជាមួយ Chani "
Chani ជាសិស្សរួមជំនាន់ជាមួយ Sky ( ដូចតែDewnani) ហើយក៏ជាមនុស្សដែល Dewស្រលាញ់ផងដែរ តែគួរឲ្យសោកស្តាយនាងបានបដិសេធស្នេហ៍ Dew ព្រោះនាងត្រូវបាន Sky ចាប់ជុំរឹត ( ចង់ដឹងមើលត)។" បើឯងចាញ់ក៏ត្រូវឈប់ធ្វើបាបNani ដូចគ្នា " Sky និយាយចេញមកធ្វើឲ្យ Dew សើចដោយហួសចិត្ត ត្រឹមជាក្មេងបម្រើសោះ មានតម្លៃយកមកភ្នាល់ដែរ
សរុបរួម Sky ស្រលាញ់ Nani →Dew →Chani
" ក៏បាន " Dew
" ការភ្នាល់រយៈពេល៩០ថ្ងៃ " Sky
" យូរពេកទេដឹង តែក៏មិនអីដែរ៩០ថ្ងៃក៏៩០ថ្ងៃទៅ " Dew
ឆ្លើយព្រមព្រៀងដោយគ្មានការគិតអ្វីឡើយ និយាយចប់នាយក៏បានដើរចេញទៅ ។Dewជិះឡានតាំងពីសាលា មកដល់ផ្ទះមាត់ញញឹមមិនឈប់ព្រោះហួសចិត្តនឹង Sky រឿងតិចតួចប៉ុណ្ណឹងសោះក៏យកមកភ្នាល់ដែរ យ៉ាប់មែន ។
" អ្នកប្រុសចេញទៅក្រៅដែរទេ? "
Dew ចូលមកដល់ក្នុងផ្ទះភ្លាម Naniសួរភ្លាម" មិនចង់ចេញ " Dew ឈប់ដំណើរ
" បាទ " Nani ពេលដែលឮចម្លើយហើយក៏ដើរចូលទៅក្នុងវិញដើម្បីធ្វើម្ហូបឲ្យអ្នកអង្គម្ចាស់
បន្ទាប់ពីរៀបចំអាហាររួចរាល់ Dew ក៏បានចុះមកញ៉ាំ
" ម្ហូបរស់ជាតិប្លែកម្ល៉េះ?? " Dew ដាក់ចូលមាត់មួយម៉ាត់ទៅក៏មានអារម្មណ៍ថាម្ហូបនេះរស់ជាតិមិនដូចរាល់ដង
" គឺខានធ្វើយូរពេក " Nani និយាយធម្មតាៗ មិនបានខ្លាចអីទេ រស់នៅជាមួយគ្នាតាំងតែពីតូច
" រាល់ថ្ងៃឯងមិនធ្វើស៊ីខ្លួនឯងទេ ? "
" ខ្ញុំតែម្នាក់ឯងធ្វើតែបន្តិចបន្តួចនិងធ្វើតែម្ហូបណាស្រួលធ្វើ "
" ចុះម្ហូបនេះពិបាកធ្វើហេស៎?! "
" ក៏មែនហើយ " Nani ឆ្លើយយ៉ាងលឿនដោយភ្លេចគិត
" ..... " Dew ស្ងាត់មាត់ និងមើលទៅ Nani មិនដាក់ភ្នែក
" ...អូ. សូមទោស. ខ្ញុំ. ខ្ញុំនិយាយលេង..." Nani និយាយយ៉ាងរដាក់រដុប និងញញឹមមិនសូវស្រស់

YOU ARE READING
????????????
Romance????????????????????????????????????????????????????? ????????????????????????????????????????????????!!! Dew X Nani