抖阴社区

???????: ??????

259 26 3
                                    

ការដែលនៅជាមួយគ្នាយូរមិនមែនមិនមានអារម្មណ៍ល្អប៉ុន្តែមកពីខ្លាចគេដឹងចិត្ត បើធ្លាប់តែធ្វើអាក្រក់ដល់ធ្វើល្អអាចវាចម្លែក ទើបសម្រេចចិត្តធ្វើអាក្រក់បន្ត។

" ស្អែក ខាន់ស្អែកគេនឹងមកវិញហើយ " Dew ស្ទុះងើបចេញពីសាឡុងឡើងទៅបន្ទប់ទាំងអារម្មណ៍ខឹងតិច បារម្ភតិចខ្លាច Nani មានរឿងអ្វីកើតឡើង។

ងាកមកNaniវិញស្រែកយំរុញឲ្យSkyចេញពីលើនាយតែគ្មានបានផលទេហើយថែមទាំងគេសង្កត់ដៃនាយជាប់ទៀត។

Sky ថើបបង្អូសលើ ក អស់ចិត្តហើយក៏បម្រុងងើបមកថើបមាត់ តែ

" ខ្ញុំមិនមែនជាមនុស្សសម្រាប់ឲ្យពួកលោកបញ្ចេញអារម្មណ៍ទេ " Nani ងាកមុខចេញ ថាឲ្យមួយប្រយោគគាំង ឮហើយ Sky ក៏ក្រោកអង្គុយវិញទាំងភ្នែកក្រហមឆួលច្រមុះ

" ចុះអា Dew ហេតុអ្វីអូនឲ្យវាប៉ះពាល់តាមចិត្តបាន? "

" ... ហើយចុះបងជួយខ្ញុំក៏ដើម្បីវា(sex)ដែរមែនទេ? " Nani ស្ងាត់បន្តិចរួចក៏ក្រោកអង្គុយនិយាយសម្លេងស្មើទៅកាន់Sky

" ... " Sky ក៏ស្ងាត់មាត់ មែនហើយបើយើងធ្វើល្អហើយមិនបានផលគួរតែធ្វើអាក្រក់ម្តងមែនអត់ ? តែធ្វើហើយ Nani ស្អប់ធ្វើយ៉ាងម៉េច?

" ពួកលោកសុទ្ធតែដូចគ្នាទាំងអស់ហ្នឹង " Nani ក្រោកឡើងចេញពីគ្រែបំណងចង់ចេញពីបន្ទប់នេះគ្រាន់តែរៀបបើកទ្វារចេញ Sky ឱបចង្កេះនាយពីក្រោយជាប់

" បងសុំទោសបងមិនមានបំណងដូចដែលអូនគិតទេ សុំអង្វរអូនកុំទៅចោលបងអី បើបងមានបំណងអាក្រក់មែនបងមិនមែនតាមអូនយូរបែបនេះទេ.... " Sky រៀបរាប់រឿងជាច្រើនប្រាប់Naniទាំងអស់រហូតទន់ចិត្តនិយាយគ្នាស្រួលបួល។

ថ្ងៃថ្មីថ្ងៃនេះត្រូវម៉ោងរៀនព្រឹកក្នុងថ្នាក់សិស្សមកគ្រប់គ្នាលើកលែងតែបីនាក់។
Dew សម្លឹងមើលទៅតុខាងមុខគេដែលគ្មានមនុស្សអង្គុយមិនយល់ឡើងថាគេបាត់ទៅណាម៉េចមិនមករៀន។
ហេតុអ្វីក្នុងចិត្តពិបាកម្ល៉េះបាត់គេទើបតែមួយថ្ងៃប៉ុណ្ណោះ ?
Dew បានត្រឹមអង្គុយម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ព្រោះមិត្តពីរនាក់ទៀតក៏មិនមករៀន។

ងាកមក Ten និង Den ពេលនេះអង្គុយមើលមុខគ្នាភ្លឹលៗនៅលើគ្រែ ដែលពួកគេទាំងពីរអាក្រាតកាយមានតែភួយគ្របមួយកំណាត់ក្រោម

????????????Where stories live. Discover now