抖阴社区

??????? : ?????

606 42 9
                                    

Nani មើលមុខ Sky ទាំងភ័យព្រោះ មិនដឹង Sky បានឃើញអ្វីខ្លះទេ ទោះទូរស័ព្ទជាប់លេខកូដ ប៉ុន្តែ Dew Call ជិតមួយពាន់ដង Sky ច្បាស់ជាឃើញ។

" ទូរស័ព្ទអូនអស់ថ្មរលត់ ទើបបងយកមកសាកឲ្យ " Sky គេមិនបានឃើញអ្វីនោះទេ ព្រោះទូរស័ព្ទរលត់តាំងពីពេលណាក៏មិនដឹង។

" បើនិយាយពីអាវគឺបងដូរឲ្យ ព្រោះអូនក្តៅខ្លួនបែកញើសជោគ " ដោយអ្នកខាងនោះសម្លឹងមិនឈប់ Sky ក៏បកស្រាយខ្លាច Nani យល់ច្រឡំ

" បាទ អរគុណហើយ តែបងអាចជូនខ្ញុំទៅផ្ទះបានទេ " Nani មិនបានខឹង Sky អ្វីឡើយប៉ុន្តែគេចង់ទៅផ្ទះទៅបកស្រាយប្រាប់ Dew

" បាន តែអូនត្រូវទៅក្រៅជាមួយបងសិនបានទេ ចាំបងជូនអូនទៅផ្ទះ " Sky ស្នើសុំទៅ Nani ព្រោះគេចង់មានពេលនៅក្បែរឲ្យបានយូរ

" បា..បាទបាន " Nani ឆ្លើយទាំងស្ទាក់ស្ទើ ប៉ុន្តែជាការតបស្នងដែល Sky ជួយក៏យល់ព្រម

" អូនទៅសម្អាតខ្លួនទៅ បងយកខោអាវឲ្យ " Sky យកកន្សែងឲ្យ Nani ហើយក៏ដើរទៅទូរខោអាវដើម្បីយកអាវខ្លួន យកមកឲ្យ Nani ពាក់ ។ មិនឲ្យខាតពេលចាំ Sky យូរNani ក៏ចូលទៅងូតទឹកសិន ល្មមងូតហើយ Sky រកហើយ ។

បន្ទាប់ពីងូតទឹករៀបចំខ្លួនហើយ Nani ក៏អង្គុយចាំSky ព្រោះគេមិនហ៊ានចេញទៅក្រៅទេ ។

" រៀបចំខ្លួនហើយមែនទេ? " Sky មិនដឹងមកពីណា បើកទ្វារចូលមកសួរខ្លួនតូច

" បងទៅណាមិញ " Nani ក្រោកឈរសួរទៅ Sky ទាំងដៃកាន់ចង្កេះខោព្រោះរលុង

" បងទៅក្រោមហ្នឹងណា " Sky

" ចង្កេះខោរលុងមែនទេ? " Sky ចាប់អារម្មណ៍ដៃតូចដែលកាន់ចង្កេះខោ

" បាទ វារលុង ហើយអាវធំជាងខ្លួនទៀត " Nani ធ្វើមាត់ស្រួចឡើងខ្ជូត ហើយលើកដៃបង្ហាញសភាពអាវដែលដៃអាវវែងជាងដៃ

" មកជិតបងមក " Sky ចូលមកអង្គុយចុងគ្រែ ហៅ Nani មកជិតខ្លួន

" បងធ្វើអី? " ពេលដែលនាយតូចចូលមកជិត Sky ក៏បានដោះខ្សែក្រវាត់ចេញពីចង្កេះ និងយកមកពាក់ឲ្យNaniវិញ

" ក្រែងថារលុង ?!! " មាត់និយាយតែដៃមិនឈប់ទេ គេបន្តទាញដៃតូច ដើម្បីបត់ដៃអាវកុំឲ្យវែងពេក
Nani មើលទៅ Sky ទាំងញញឹមព្រោះមានអារម្មណ៍នៅក្បែរ Sky កក់ក្តៅណាស់។

" រួចហើយ " រៀបចំរួចហើយ Sky ក៏ងើបមើលមុខតូច ក៏ឃើញអ្នកខាងនោះញញឹមទាំងភ្លឹក

" Nani " Sky ហៅជាការដាស់តឿន

" បា. បាទ "

" រួចហើយអូនមើលកញ្ចក់មើល " Sky ប្រាប់ឲ្យទៅឆ្លុះកញ្ចក់សិនខ្លាច Nani មិនពេញចិត្ត

" បាទ បានហើយ " Nani ញញឹមស្រស់មើលទៅកញ្ចក់ដែលបង្ហាញឃើញ ដៃអាវបត់ត្រឹមគន្លាកដៃ ឯខោលើជង្គង់បន្តិច ធ្វើឲ្យមើលទៅដូចកូនក្មេង។

" អញ្ចឹងតោះទៅ "

Sky បាននាំ Nani ទៅជាច្រើនកន្លែង ទាំងកន្លែងដើរលេង ទាំងកន្លែងញ៉ាំអាហារ និង ទិញអីវ៉ាន់។ Nani ពិតជារីករាយពេលដែលមាន Skyនៅជិត យកចិត្តទុកដាក់ ធ្វើឲ្យគេសើចរហូត។
Sky កាន់ដៃ Nani ជាប់ដើរក្រោមពន្លឺព្រះចន្ទ ដែលមើលទៅដូចគូរសង្សារអញ្ចឹង។ ហើយក៏មានអ្នកងាកមើលយ៉ាងច្រើន
ផងដែរ រួមទាំង Ten ។

Ten ដែលអង្គុយម្នាក់ជក់បារី មើលទៅអ្នកទាំងពីរនាក់ គេមិនបានតាមដានតែជួបដោយចៃដន្យ ។ គេមើលមិនដាក់ភ្នែកដូចជាគុំណាស់ចឹង។ ( គុំSky ឬ គុំ Nani)

បន្ទាប់ដើរអស់ពេលជាយូរហើយ Nani ក៏បានសុំ Sky មកផ្ទះព្រោះយប់ណាស់ហើយ ។

" អរគុណច្រើនណាបង " Nani ចុះពីឡានដោយមិនភ្លេចអរគុណដែលជូនមក ព្រមទិញអីវ៉ាន់ឲ្យពេញដៃ ។

" បាទ លាហើយ " Sky ញញឹមរាដៃលាហើយក៏ចេញទៅបាត់ទៅ។

Sky ចេញទៅផុត Nani ក៏ដើរចូលទៅក្នុងផ្ទះយ៉ាងស្ងាត់ៗ ព្រោះម៉ោង10យប់ហើយខ្លាចរំខានអ្នកនៅក្នុងផ្ទះ។

" ទើបមកពីរណា? " Nani ភ្ញាក់ស្ទើរតែរត់ទៅទុំជញ្ជាំងពេលដែលឮសម្លេងអ្នកម្ខាងទៀត.....

សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
Thank you 🙏♥️

????????????Where stories live. Discover now