ងាកមកមើលDewវិញ ទោះចូលថ្នាក់ក្រោយគ្រូក៏គេមិនបានសុំអ្វីដែរដើរចូលទៅតុតែម្តង។
" ណែ..ថ្ងៃនេះដូចជាលឿនជាងរាល់ដង " den ដែលជាមិត្តជិតស្និតសួរមកកាន់ Dew ព្រោះរាល់ដងម៉ោងទីពីរអីនោះទើបមករៀន លើកលែងថ្ងៃប្រឡង
" មែនតាស៎ យ៉ាងម៉េចយប់មិញជួបរបស់ល្អមែនទេ " Ten ដែលជាមិត្តម្នាក់ទៀត និយាយទាំងស្នាមញញឹមជាប់មាត់ ក៏គិតថាប្រហែលយប់មិញមិត្តរបស់គេបានដេកជាមួយមនុស្សត្រូវចិត្តហើយ បានមានអារម្មណ៍ល្អមករៀនលឿន
តុក .តុក មិនទាន់បានដឹងចម្លើយផងត្រូវបានគ្រូគួសតុ ធ្វើឲ្យពួកគេស្ងាត់
" សូមប្អូនស្តាប់អ្នកគ្រូ......"
" ...." Dew ក៏មិនបានខ្វល់ខ្វាយច្រើនអង្គុយញញឹមម្នាក់ឯង ចេញមកព្រានតែម្តាង
" ចង្រៃមែន...." Ten និយាយខ្សឹបៗនិងបុកប៊ិចទៅលើតុមួយទំហឹងព្រោះខឹងគ្រូកំពុងចង់ដឹងរឿងគេផង មករំខានអីណា
" Ten ក្រោកឈរ " ដោយឃើញសិស្សម្នាក់នោះមិនស្តាប់ការពន្យល់អ្នកគ្រូក៏ហៅក្រោកឆ្លើយសំណួរ
" ...." Ten ក្រោកឈរទាំងកំហឹង
" មានដឹងអ្នកគ្រូនិយាយពីអ្វីទេ? ឆ្លើយមក..."
"....." Ten មិនឆ្លើយតបព្រោះអត់ដឹងនិយាយអ្វីខ្លះផង
" Nani មិញអ្នកគ្រូពន្យល់ពីអ្វី? " អ្នកគ្រូក៏បែរមកសួរNaniដែលជាសិស្សពូកែក្នុងថ្នាក់ឲ្យឆ្លើយ ដើម្បីឲ្យអ្នកខាងនោះបានស្តាប់
" បាទ អ្នកគ្រូ***" Nani បានឆ្លើយអ្វីដែលគ្រូបានពន្យល់
" អរគុណ អង្គុយចុះ . បានឮហើយឬនៅ? គេក៏អង្គុយដូចតែឯងដែរតែគេអាចនិយាយបានយ៉ាងល្អ ហើយចុះឯងបានអីខ្លះ សូមព្យាយាមណា "
" ....." Ten ពេលដែលឮពាក្យប្រៀបធៀបហើយធ្វើឪ្យកំហឹងឡើងគុណនឹងពីរ គេក្តាប់ដៃឡើងណែន ស្ទើរតែស្ទុះទៅវាយឪ្យទក់សាច់ ។ ( គុំកួន1-0)
ម៉ោងអាហារថ្ងៃត្រង់ Dew Den and Ten ពួកគេទាំងបីបានមកអង្គុយរួមតុជាមួយគ្នា តែមុខម្នាក់ៗដូចជាមិនសូវល្អមើលទាល់តែសោះជាពិសេស Ten ។ Ten អង្គុយសម្លក់ទៅនាយតូចNaniដែលអង្គុយញ៉ាំបាយម្នាក់ឯងនៅឯតុម្ខាងទៀតដាក់ដោយឡែកពីគេ។
" យើងគួរប្រដៅវាម្តងហើយ " Ten
" យើងគិតថាគួរតែមែនហើយ " Den
" ចង់ធ្វើអីក៏ធ្វើទៅតែយើងមិនចូលរួមទេ" Dew
" យ៉ាងម៉េចឯងខ្លាចអ្ហស? " Ten
" មិនខ្លាច គ្រាន់តែមិនចង់ " Dew និយាយធម្មតាបែបមិនខ្វល់អ្វីនិងបន្តញ៉ាំអាហារបន្តទៀត។
កន្លងផុតទៅប៉ុន្មានម៉ោងពេលនេះដល់ម៉ោងចេញពីរៀនហើយ។ Nani ដើរចេញពីថ្នាក់មកគេមានអារម្មណ៍ថាដូចជាមាននរណាម្នាក់ដើរមកតាមគេពីក្រោយ ដូច្នេះហើយគេក៏បន្ថែមល្បឿនដើរយ៉ាងលឿន ។មកដល់បន្ទប់ដាក់សម្ភារៈសាលាក៏មានអារម្មណ៍ថាមាននរណាម្នាក់កាន់តែចូលមកជិតគេ ។ នាយព្យាយាមដើរឲ្យកាន់តែលឿនប៉ុន្តែត្រូវបាននរណាម្នាក់ចាប់ទាញដៃរបស់គេចូលទៅក្នុងបន្ទប់ដាក់សម្ភារៈនោះតែម្ដង
" អក៎ " ខ្លួនតូចដួលទៅលើឥដ្ឋព្រោះអ្នកម្ខាងទៀតក្រវែងមួយទំហឹង
" ហ៉ឹស..." អ្នកខាងនោះសើចចំអកនិងដើរចូលមកកាន់តែជិតនាយតូច
" Ten ខ្ញុំគ្មានបំណងទេ " Nani ប្រែជារលីរលោមពេលដែលឃើញអ្នកម្ខាងទៀតកំពុងដោះខ្សែក្រវ៉ាត់ចេញពីចង្កេះ
" ខ្លាចហេស៎ យើងមិនទាន់បានធ្វើអ្វីឯងឯណា? " Ten គ្រវែងខ្សែក្រវ៉ាន់ចុះឡើងៗក្បែរខ្លួនNani
" Ten ខ្ញុំសូមអង្វរលោក កុំវាយខ្ញុំអី" Nani លើកដៃសំពះសុំអង្វរ ព្រោះគេដឹងច្បាស់ហើយគេប្រាកដជាស៊ីខ្សែក្រវ៉ាត់ជាមិនខាន
"លុតជង្គង់ទៅ " Ten បញ្ជា Nani ក៏បានធ្វើតាមប៉ុន្តែ
ឆ្វាប់..ឆ្វាប់ x 100
Nani បានធ្វើតាមហើយប៉ុន្តែ Ten បានវត្តខ្សែក្រវ៉ាត់ទៅលើខ្លួនតូចមួយទំហឹងៗ" បានហើយឈឺណាស់សូមអង្វរបានហើយ " ខ្លួនតូចដេកទៅលើឥដ្ឋស្រែកយំសូមអង្វរទៅតាមការវាយរបស់ Ten ប៉ុន្តែគ្មានលទ្ធផលនោះទេ។
សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
(ខ្ញុំអត់បានពិនិត្យម្តងទៀតទេសរសេរហើយៗហ្មង)
Thank you 🙏♥️

YOU ARE READING
????????????
Romance????????????????????????????????????????????????????? ????????????????????????????????????????????????!!! Dew X Nani
???????: ????????
Start from the beginning