ដោយខ្ចិលប្រកែកច្រើន Dew បន្តញ៉ាំ វារស់ជាតិប្លែក តែមិនពិបាកលេប ។
ថ្ងៃថ្មី Nani បានមករៀនធម្មតា ប៉ុន្តែអ្វីដែលប្លែកគឺមាន Sky មកតាមគេជាប់ រាល់ពេលម៉ោងសម្រាក។
" Nani អូនញ៉ាំបាយហើយឬនៅ? " Sky ចូលមកជិត Nani ដែលអង្គុយលើបង់ ក្រោមដើមឈើម្នាក់ឯង
" រួចហើយ ហើយចុះបង " Nani
" បងក៏រួចដែរ " Sky អង្គុយចុះក្បែរNani
" អូនកំពុងធ្វើអីហ្នឹង ? " Sky
" គឺធ្វើលំហាត់ " Nani
" ត្រូវការបងជួយទេ " Sky
" គឺ..." Nani ងក់ក្បាលជាចម្លើយ គឺថាត្រូវការខ្លាំងៗ
" មួយណាដែរ ? " Sky លំហាត់មួយណាដែល Nani ធ្វើមិនចេញ
" មួយនេះ " Nani
" Ok មកជិតបងមកបងប្រាប់ " Sky មិនត្រឹមតែនិយាយទេថែមទាំងយកដៃមកកាន់ដៃតូចទៀត ។ ពួកគេទាំងពីរគឺអង្គុយយ៉ាងស្អិតគ្នាតែម្តង ហាក់ដូចជាកន្លែងអង្គុយតូចណាស់ចឹង។
ទីណាមាន Skynani ទីនោះតែងតែមានមិត្តបីនាក់នោះ ប៉ុន្តែម្នាក់ឈ្មោះ Dew នោះមិនសូវចង់ឃើញនោះទេ ប៉ុន្តែដោយសាតាណើបមិត្តពីរនោះ ទាញទៅតាមរហូត។
" ស្អិតគ្នាដល់ហើយ " Den ( Den ចូលចិត្តលេងសើចច្រើន)
" ការពារយ៉ាងនេះ យើងរឹតតែចង់ធ្វើបាបក្មេងរហាមនោះ " Ten និយាយមុនស្មើធេង ( Ten ជាមនុស្សចិត្តក្តៅ)
" ណែ ចូលចុះអត់ហ្នឹង បើស្អិតគ្មានបែកគ្នាអីមួយជំហានផង " Den
" ឯងមើលងាយយើង ? " Ten
" មិនបានមើលងាយ គ្រាន់តែសួរ " Den
" ចាំមើលទៅចឹង " Ten
គេនិយាយអ្វីនិយាយទៅ Dew គឺអត់បានឆ្លើយតបអ្វីទេ ខ្ចិលចូលរួម គេមានវិធីរបស់គេ មិនត្រូវការជំនួយផង ណាមួយទៀតមិត្តគេពីរនាក់នេះអត់ដឹងថាគេ និង Sky ភ្នាល់គ្នាផង ហើយអ្វីដែលរឹតតែមិនដឹងនោះគឺ Nani ជាអ្នកបម្រើរបស់គេ ( លាក់បាំងបានល្អ) ។
ដូចដែលបានថាគ្រាន់តែដល់ម៉ោងចេញទៅផ្ទះភ្លាម ក៏បានឃើញ Sky នៅឈរចាំមុខបន្ទប់រៀន Nani ទៅហើយ
" P' Sky" Nani ភ្ញាក់ផ្អើលពេលដែលចេញពីថ្នាក់មកគឺឃើញ Sky នៅឈរចាំ
" មក..." Sky ចាប់ ក ដៃ Nani ដើរទៅតែម្តង មិនខ្វល់ពីភ្នែកនរណាទាំងអស់ ។ Nani ក៏គាំងដែរ តើ Sky ពេលនេះចង់ធ្វើអី?
" P' Sky បងចង់ធ្វើអី? " ពេលដែលចុះមកដល់ចំណត់ឡាន Nani ក៏សួរទៅ Sky
" បងជូនអូនទៅផ្ទះ " Sky ដើរមកបើកទ្វារឡាន ដើម្បីឲ្យ Nani ចូល
" តែ ...." Nani មិនចង់ទេ ព្រោះមិនចង់ឲ្យ Sky ដឹងថាគេនៅជាមួយ Dew
"ថាចូលទៅ " Sky ខ្ចិលនិយាយច្រើនលើកបីឲ្យចូលតែម្តង ហើយក៏ចូលតាមក្រោយ
" បងខ្ញុំអាចជិះឡានក្រុងទៅផ្ទះបាន " Nani នៅតែទទូចទោះឡានបរទៅមុខហើយក៏ដោយ
" ផ្ទះអូននៅម្តុំណា ? "
" គឺ...." Nani ឆ្លើយមិនរួចទេ ត្រូវប្រាប់នៅណាទៅ
" យ៉ាងម៉េច ? " Sky ឆ្ងល់ ហេតុអ្វីមិនឆ្លើយ អីក៏មិនស្គាល់? វាមិនគួរឲ្យជឿ
" គឺ. គឺ" នៅសុខៗក៏ នឹកឃើញថានៅម្តុំផ្ទះ Dew មានផ្ទះជួលមួយ ក៏ប្រាប់ទីតាំងហ្នឹងតែម្តងទៅ។
Sky តែងតែយកចិត្តទុកដាក់មកលើ Nani បែបនេះរាល់ថ្ងៃជាហេតុធ្វើឲ្យអ្នកដែលចង់ធ្វើអាក្រក់មកលើ Nani ធ្វើអ្វើមិនបាន ។
គ្រប់គ្នាធ្វើអ្វីមិនបានតែ Dewអាចនឹងធ្វើបាន?សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
(ខ្ញុំអត់បានពិនិត្យម្តងទៀតទេសរសេរហើយៗហ្មង)
Thank you 🙏♥️

YOU ARE READING
????????????
Romance????????????????????????????????????????????????????? ????????????????????????????????????????????????!!! Dew X Nani
??????? : ??????
Start from the beginning