" មិនមែនបែបហ្នឹងទេ " Ten ចង់ចូលមកលួងនិងនិយាយការពិតតែ Nani កាត់
" បានហើយ ឈប់និយាយទៅ " Nani ស្ទុះក្រោកឡើងរត់ចេញទៅយ៉ាងលឿនដោយមិនឲ្យ Ten ឃាត់ជាប់
" Nani ...Nani..." Ten ចង់ឃាត់តែ Nani ទៅបាត់ទៅហើយ គេក៏មិនបានតាមដែរព្រោះអត់យល់ នាយបានធ្វើអ្វីខុស?
" ហ៉ឺស.." Ten សើចដោយហួសចិត្ត មិនយល់ពីទង្វើយប់មិញរបស់ Nani យល់ព្រមស្តាប់គ្រប់យ៉ាងហើយក៏នៅគិតថានាយលេងសើចទៀត គួរឱ្យអស់សំណើចមែន( មែនបែបសប្បាយទេបែបសេដ)។
+ ផ្ទះ Dew
Nani សង្ងំក្នុងបន្ទប់ម្នាក់ឯងទាំងអារម្មណ៍ហាក់ដូចជាស្តាយក្រោយ ហេតុអ្វីគ្រាន់តែខ្លាចគេអន់ចិត្តសោះដល់ថ្នាក់ព្រមដេកជាមួយគេ កាន់តែគិតNani កាន់បន្ទោសខ្លួនឯងឯង ។ នាយអង្គុយឱបជង្គង់យំមើលទៅកំប៉ុងថ្នាំដូចជាចង់ធ្វើអ្វីម្យ៉ាង" ហេតុអីពួកគេសុទ្ធតែលេងសើចជាមួយខ្ញុំ..."
មនុស្សប្រុសទាំងបីនាក់ដែលចូលមកជិតនាយ តាមពិតគ្រាន់តែចង់លេងសើច គ្មាននរណាម្នាក់ដែលស្រឡាញ់នាយពិតប្រាកដនោះទេ។Nani ហាក់មើលមក Sky អាក្រក់ធ្ងន់ធ្ងរជាងគេទាំងដែល Sky មិនបានធ្វើអាក្រក់សូម្បីតែម្តង ។ ការភ្នាល់ជាមួយ Dew ព្រោះមិនចង់ឲ្យ Dew មកពាក់ព័ន្ធជាមួយ Nani តែប៉ុណ្ណោះ ។
( Nani ចាប់ផ្តើមស្អប់ Sky និង Ten ទាំងដែលទាំងពីរនាក់នេះអត់មានខុសអី បែទៅជាអត់ស្អប់ Dew ដែលជាមនុស្សអាក្រក់ពិតប្រាកដ)ដូចដែលបានសន្យា Sky ដែលជាអ្នកភ្នាល់ចាញ់ក៏បាននាំខ្លួន Chani មកប្រគល់ឲ្យ Dew ។
Chani នាងត្រូវបាន Sky ចាប់ខ្លួនយកទៅឃុំ(បិទសិទ្ធសេរីភាព)ព្រោះតែនាងធ្លាប់បោកបញ្ឆោតចិត្តគេថាស្រឡាញ់តែតាមពិតនាងធ្វើបែបនេះដើម្បីតែលុយប៉ុណ្ណោះ។ ប៉ុន្តែSkyមិនដែលធ្វើបាបហួសហេតុដូច Dew ធ្វើដាក់ naniនោះទេគ្រាន់តែបិទសិទ្ធិសេរីភាពរបស់នាងមិនឲ្យមានពេលសប្បាយតែប៉ុណ្ណោះ។" យើងចង់បាន Nani មកវិញ " Sky
" ឯងជាអ្នកចាញ់ហេតុអីត្រូវបានរបស់ប្តូរទៅវិញនោះ? " Dew កាន់ដៃ Chani ជាប់ ថែមទាំងនិយាយឌឺដងទៀត
" តែឯងមាននាងហើយ "
" មាននាង តែវាជាកញ្ជះដាច់ថ្លៃរបស់យើង ដូច្នេះឯងគ្មានសិទ្ធិ " Dew ស្រែកខ្លាំងៗហើយក៏ទាញដៃ Chani ដើរចេញទៅបាត់។
+តាមផ្លូវក្នុងឡាន
" Dew លោកជូនខ្ញុំទៅផ្ទះរបស់ខ្ញុំសិនទៅ ព្រោះចង់ទៅរើអីវ៉ាន់ខ្លះ " Chani និយាយសំដីឡើងស្រទន់ ពេលដែលDewចង់ជួននាងទៅផ្ទះរបស់គេទាំងយប់ឥឡូវនេះ។" Ok...." Dew និយាយទាំងអារម្មណ៍មួរម៉ៅមិនយល់ពីខ្លួនឯងគ្រាន់តែSkyនិយាយពីNani សោះឆួលដែរ។
+ ផ្ទះ Dew
នាយតូចដែលយំសុខៗក៏ដេកលក់នោះក៏ត្រូវបានភ្ញាក់មកវិញព្រោះតែឮសំឡេងទូរស័ព្ទបន្លឺឡើង។" Hello..."
' មកបន្ទប់របស់យើង ទីត... ' អ្នកក្នុងទូរស័ព្ទនិយាយតែប៉ុណ្ណេះក៏បិទទៅវិញមិនបាច់ឆ្ងល់ច្រើនទេថាអ្នកណាតេមកនោះមានតែម្នាក់ហ្នឹងគឺ Dew។
" ហ៉ឺ...." Nani ដកដង្ហើមធំមួយខ្សឺតហើយក៏រៀបចំខ្លួនទៅបន្ទប់របស់ Dew ។
តុក.តុក
" ចូលមក...."
បើទ្វារចូលភ្លាមឃើញមនុស្សអាក្រក់អង្គុយលើគ្រែសម្លឹងនាយ" យប់មិញទៅដេកជាមួយអាណា ? " Dew ស្រែកសម្លុតខ្លាំងៗ
" ...... " Nani បានត្រឹមតែខាំមាត់មិនហ៊ាននិយាយអ្វី
" យើងសួរថាទៅដេកជាមួយអាណា ?? " Dew ចូលមកជិតចាប់ស្មា Nani អង្រួនយកៗ ស្ទើរតែជ្រុះក្បាលចេញពី ក
" លែងខ្ញុំ ..ហឹក ... ខ្ញុំទៅដេកជាមួយអ្នកណាក៏មិនទាក់ទងនឹងលោកដែរ " Nani ស្រែកសំឡុតរើបំរះចេញពីការចាប់របស់ Dew ទាំងទឹកភ្នែករហេមរហាម
" មិនទាក់ទងហេស៎? តែឯងធ្លាប់ដេកថ្ងូរក្រោមទ្រូងយើង "
" មិនមែនខ្ញុំធ្លាប់តែដេកក្រោមទ្រូងលោកតែម្នាក់ឯណា ខ្ញុំធ្លាប់ដេកជាមួយអ្នកផ្សេងស្ទើរតែរាប់មិនអស់ទៅហើយ " ពាក្យសម្តីស្រែកទាំងឈឺចាប់ លាយឡំទឹកភ្នែក របស់ Nani ធ្វើឲ្យ Dew នឹកឃើញទង្វើខ្លួនឯងកាលមួយឆ្នាំមុន
ទិដ្ឋភាពនោះវារាងអាក្រក់មើលណាស់ពេលដែលមនុស្សប្រុសមាឌតូចម្នាក់លត់ជង្គង់សុំអង្វរ ដោយមានបុរសមាឌធំៗមាំៗ ជាច្រើនឈររុំព័ទ្ធ
" អ្នកប្រុសកុំឲ្យខ្ញុំទៅពួកគេអី ខ្ញុំសុំអង្វរ លោកឲ្យខ្ញុំធ្វើអីក៏បានដែរ " នាយតូច Nani លត់ជង្គង់សូមអង្វរ Dew ទាំងទឹកភ្នែកហូរមកដូចបាក់ទំនប់ យំឡើងស្ទើរតែស្រែកដង្ហក់
សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
Thank you 🙏♥️

YOU ARE READING
????????????
Romance????????????????????????????????????????????????????? ????????????????????????????????????????????????!!! Dew X Nani
???????: ?????????????
Start from the beginning