抖阴社区

3

1K 46 0
                                    

ភាគទី3 : ដោយសារកាហ្វេនឹងមេឃភ្លៀង

   « ចុះលោកចង់ទៅណាខ្លែងចង់ឲ្យខ្ញុំបង្រៀនលោកឆុងកាហ្វេមែនទេ? »
   « ចាំបន្តិចទៀត! » នាយឆ្លើយតបពីចម្ងាយដែរធ្វើឱ្យចាន់សេីចស្ញេញនឹងហួសចិត្តដឹងច្បាស់ថាអ្នកប្រុសធំគឺកំពុងតែរត់គេចពីការពិតហើយឆ្លើយទាំងចិត្តមិនចង់ឆ្លើយដេីម្បីតែគេចវេស។

   រយះពេលយូរដែរអុីប៉ូរត់គេចពីចាន់ទីបំផុតនាយក៏ត្រឡប់មកវិញជាមួយនឹងអាហារមួយមួយថង់ដែរដេីរចូលទៅក្នុងបន្ទប់របស់នាយឃេីញថារាងតូចកំពុងតែអង្គុយលេីសាឡុងផឹកកាហ្វេធ្វេីមិនដឹងដែរធ្វេីអោយនាយមេីលហេីយបានត្រឹមតែគ្រវីក្បាលហួសចិត្ត។
   « ហុឹ...ទីបំផុតលោកត្រឡប់មកវិញហើយមែនទេ?ស្មានតែទៅដល់ជេីងមេឃបាត់ហើយ » គ្រាន់តែឃើញរាងក្រាស់ភ្លាមរាងតូចក៏សេីចនឹងនិយាយដឺដងភ្លែតដែរបាត់យូរយ៉ាងនេះហេីយទេីបតែត្រឡប់មកវិញ
   « ខ្ញុំរត់គេចឯង?ខ្ញុំគ្មានរឿងអ្វីដែលត្រូវរត់គេចឯងទេខ្ញុំគ្រាន់តែចុះទៅទិញអាហារអោយអ្នកខ្លះដែរខ្លាចឃ្លានដាច់ពោះស្លាប់តែប៉ុណ្ណោះ » អុីប៉ូដាក់អាហារចុះនៅលេីតុនឹងដាក់ខ្លួនអង្គុយទាំងចងចិញ្ចើមទៅកាន់ចាន់ដែរនិយាយមិនសមហេតុផលទាំងដែរនាយមិនមែនរត់គេចមិនមាមរឿងអ្វីទាំងអស់
   « ត្រូវចាំថាកុហកអ្នកដទៃបានប៉ុន្តែកុហកខ្លួនឯងគឺមិនបានទេ!ហើយខ្ញុំក៏មិនបានប្រេីលោកអោយមកទិញអោយខ្ញុំដែរ » ចាន់និយាយសូកសៀតទៅវិញដែរកុហកអ្នកណាបានបេីកុហកស៊ាវចាន់គឺមិនបានឡើយហើយដែរចិត្តល្អទាំងអស់នេះគឺចាន់មិនបានស្នេីសុំឡេីយគឺរូបគេគ្រាន់តែធ្វេីឡេីងដោយខ្លួនឯងតែប៉ុណ្ណោះ
   « ឯង..... » អុីប៉ូក្តាប់ដៃទាំងខ្នាញ់នឹងចារឹករបស់ចាន់ជាខ្លាំងខំមានទឹកចិត្តល្អខំទិញអោយមកហើយនៅមេីលរំលងសេចក្តីល្អរបស់នាយទៀតប្រសិនបើបែបនេះក៏មិនខ្ចីទិញមកអោយដែរ
   « តែបេីលោកចិត្តល្អទិញមកអោយខ្ញុំហើយខ្ញុំទទួលក៏បានណាមួយព្រឹកមិញខ្ញុំមិនបានដែរ » ចាន់យកអាហារនោះឡើងមកនឹងញញឹមដឺទៅកាន់អុីប៉ូនឹងដេីរទៅកន្លែងផ្ទះបាយដេីម្បីយកចានមកដាក់ដែរប្រុសម្នាក់នេះទិញមកគឺសុទ្ធតែទំនងៗទាំងអស់
   « ញុាំអោយលឿនប្រញាប់បានបង្រៀនខ្ញុំ! » អុីប៉ូដកទូរស័ព្ទមកមេីលក្នុងចិត្តវិញកំពុងតែខ្នាញ់នឹងចាន់ដែរមនុស្សស្អីគួរឱ្យចង់ចាប់ក្រញិចអោយស្លាប់បែបនេះនាយសឹងតែទ្រាំមិនបាននឹងចារឹករបស់ចាន់ទៅហេីយ។
   ចាន់យកអាហារដាក់ចាន់នឹងឆ្លៀតសម្លឹងមើលជុំវិញដែរបន្ទប់ធ្វើការរបស់អុីប៉ូគឺប្រៀបដូចជាផ្ទះអញ្ចឹងមានគ្រប់កន្លែងដែរមិនពិបាកនេះហើយអភិជនដែរចូលចិត្តធ្វើខ្លួនស្រួលៗស្រណុកៗ។
   « បន្ទប់ធ្វើការរបស់លោកនេះគឺដូចផ្ទះអញ្ចឹងមានគ្រប់កន្លែងមានគ្រប់យ៉ាងតែម្តងហើយ »
   « ត្រូវតែអញ្ចឹងហើយព្រោះពេលខ្លះខ្ញុំគេងនៅទីនេះព្រោះខ្ញុំចូលចិត្តធ្វើការដល់យប់ៗជ្រៅពេលខ្លះមិនមានពេលត្រឡប់ទៅវិញទេ! » អុីប៉ូដកភ្នែកចេញពីទូរស័ព្ទមេីលទៅកាន់ចាន់នាយត្រូវតែមានកន្លែងបែបនេះព្រោះស្រួលសម្រាប់ខ្លួនឯងហើយការងារច្រើននាយចង់គេងនៅទីនេះក៏បានព្រោះទីនេះប្រៀបដូចជាផ្ទះស្រាប់ហើយ
   « នាំស្រីមកគេងនៅទីនេះប្រហែលមានក្តីសុខហើយ! »
   « ប្រយ័ត្នសម្តីរបស់ឯងទៅបន្តិចទៅស៊ាវចាន់! » នាយគម្រាមដោយប្រេីក្រសែភ្នែកកំណាចដែរចាន់បាននិយាយផ្តេសផ្តាសនាយគឺជាមនុស្សប្រុសសមនឹងប្រភេទនោះមែនទេ?គិតខុសហើយព្រោះទីនេះគឺមិនងាយមានអ្នកណាចូលបានឡើយ
   « .... » មិននិយាយអ្វីពេលខ្លះចាន់ក៏ខ្លាចសម្តីនឹងក្រសែភ្នែករបស់អ្នកប្រុសធំមួយនេះដែរគេចូលចិត្តនិយាយច្រើនជាមួយខ្លួនប៉ុន្តែបេីនិយាយផ្តេសផ្តាសឬគ្មានការចារឹកកំណាចអម្បាញ់មិញរបស់គេនឹងចេញមកទៀតជាពុំខាន។

??? : ????????????(END)Where stories live. Discover now