ភាគទី29 : បោកប្រាស់
« នៅអោយស្ងៀមទៅមេីលកុន » ចាន់គ្រវីក្បាលហួសចិត្តហើយក៏គម្រាមអោយនៅស្ងៀមនឹងមេីលបន្តទៀតដោយមានគ្រប់ឈុតឆាកដែលអុីប៉ូពេលនេះគឺមេីលតែមុខចាន់នាយសប្បាយចិត្តទៅហេីយ។
ហាងបានបិតទៅហើយថ្ងៃនេះហុងសៀននឹងមីងយៀកបានកាន់ដៃគ្នាដេីរលេង។នៅលេីភ្នំយ៉ាងខ្ពស់ដែលមានព្រះអាទិត្យកំពុងរៀបលិចពួកគេឈរមេីលយ៉ាងភ្លឹកជាមួយនឹងអ្នកដទៃថែមទាំងឆ្លៀតកាន់ដៃគ្នាយ៉ាងស្អិតរមួត ដៃគូរស្នេហ៍ផ្អែមល្ហែមរស់ខ្វះគ្នាមិនបាន។
« ហុឹម...មេីលព្រះអាទិត្យចុះវាលិចទៅហើយរះមកវិញផ្លាស់ប្ដូរគ្នាជាមួយព្រះចន្ទម៉េចក៏បែបនឹង » មីងយៀកដកដង្ហើមធំដែរនាយហាក់បីដូចជាចង់និយាយសំដៅទៅលើអ្វីម្យ៉ាងស្តាប់ទៅមិនយល់សោះ
« ហើយយ៉ាងម៉េច? » ហុងសៀនចងចិញ្ចើមដែលមិនយល់ពីអ្វីដែលមីងយៀកនិយាយសូម្បីតែបន្តិច
« បងចង់ប្រាប់ថាប៉ុន្តែក្តីស្នេហ៍បងចំពោះអូនមិនផ្លាស់ប្តូរឡើយ!មួយថ្ងៃមាន24ម៉ោងដែលព្រះអាទិត្យនឹងព្រះច័ន្ទផ្លាស់ប្ដូរវេនគ្នាដេីម្បីបំភ្លឺប៉ុន្តែក្តីស្នេហ៍ដែរបងមានចំពោះអូនគឺមិនប្រែប្រួលមិនផ្លាស់ប្តូរដូចធម្មជាតិឡេីយ » នាយញញឹមស្រស់បកស្រាយបញ្ជាក់ប្រាប់ហុងសៀនអោយបានច្បាស់ អាចនិយាយបានថានាយងប់ងល់នឹងហុងសៀនក៏បានព្រោះតែលង់ស្រឡាញ់មនុស្សនៅក្បែរខ្លួនកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដកចិត្តលែងរួចទៅហើយ
« ហិហិ ~ បានហើយឈប់និយាយមេីលព្រះអាទិត្យលិច » ហុងសៀនសេីចស្ញេញហើយចង្អុលអោយមីងយៀកបែរទៅមេីលព្រះអាទិត្យលិចដែលថ្ពាល់ពេលនេះឡើងក្រហមអស់ហើយសម្តីផ្អែមណាស់អ្នកប្រុសម្នាក់នេះ
« សឺត ~ ស្រឡាញ់អូនណាស់ » មីងយៀកថេីបសក់ដ៏ក្រអូបនឹងរលោងស្រិលរបស់រាងតូចដែលចូលចិត្តធ្វើអោយនាយឈ្លក់វង្វេងខ្នាញ់ពេកហើយ
« .... » ហុងសៀនមិននិយាយអ្វីដឹងត្រឹមថាមានក្តីសុខខ្លាំងណាស់ នេះហើយស្នេហាដំបូងសង្ឃឹមថាបែបនេះរហូតទៅចុះ។នៅក្នុងបន្ទប់យ៉ាងស្ងាត់ជូឆឹងកំពុងតែអានសៀវភៅដោយរងចាំដំណឹងពីកូនចៅដែលនាយបានប្រេីអោយទៅតាមសេុីបរឿងខ្លះៗ។
« ចាហ្វាយមានដំណឹងហើយគឺវ៉ាងអុីប៉ូនឹងអ្នកនាងវ៉ាន់ឈីងនឹងរៀបការនៅខែក្រោយ » កូនចៅចូលមកដល់ហើយក៏រៀបរាប់យ៉ាងក្បោះក្បាយដោយមិនចាំបាច់អោយចាហ្វាយនិយាយច្រើនធ្វើការជាមួយយូរហើយគឺដឹងច្បាស់ថាចាហ្វាយយ៉ាងម៉េច
« ខែក្រោយហ៎េស? » ជូឆឹងសញ្ចឹងគិតដែលនេះក៏អាចថាយូរពេកដែល
« មែនហើយគឺវ៉ាងអុីប៉ូបានសុំពន្យាពេលថាខែក្រោយនឹងរៀបការដោយមិនស្ទាក់ស្ទើរ » កូនចៅរៀបរាប់បន្ថែមដែលចាហ្វាយរបស់គេកំពុងតែគិត
« ពន្យាពេលដេីម្បីនៅជាមួយស៊ាវចាន់មែនទេ? » នាយគ្រវីក្បាលទាំងអស់សំណើចដែលការពន្យារមួយនេះនាយដឹងច្បាស់ថាអុីប៉ូចង់ធ្វើអ្វី
« ចុះឈូអុីងនឹងវ៉ាន់ឈីងដែលខ្ញុំអោយទៅសេុីបយ៉ាងម៉េចហើយ? » ជូឆឹងសួរទៅកាន់កូនចៅបន្តដែលការងារដែលអោយធ្វើមិនមែនតែប៉ុណ្ណឹង
« វ៉ាន់ឈីងគឺនៅក្នុងវីឡាជាមួយលោកសៀធម្មតាទេឯឈូអុីងពេលនេះនាយកំពុងតែនៅក្នុងហាងគំនូរមួយកន្លែង » កូនចៅរៀបរាប់ប្រាប់ក៏មិនដឹងថាចាហ្វាយចង់ធ្វើអ្វីអោយពិតប្រាកដ
« ហាងគំនូរហ៎េស? » ជូឆឹងចងចិញ្ចើម
« បាទមែនហើយ » កូនចៅងក់ក្បាលបញ្ជាក់
« ឯងអាចចេញទៅបានហើយ » នាយក៏ដេញកូនចៅអោយចេញទៅវិញនឹងក្រោកឈរឡើងហើយលេីកតែមកក្រេបដែលទឹកមុខយ៉ាងស្មេីធេងបង្កប់ដោយភាពកំណាច
« ឯងស្មានថាឯងពន្យារពេលបានយូរប៉ុណ្ណឹងរួចខ្លួនមែនទេ?ឯងស្មានថាឯងនឹងបានរស់នៅសប្បាយមែនទេ?យេីងរងចាំមេីលថានៅពេលដែលឯងគ្មានផ្លូវចេញឯងនឹងធ្វើយ៉ាងម៉េច?ឯងត្រូវតែចាញ់វ៉ាងអុីប៉ូ » និយាយហើយនាយរៀបចំខ្លួនយ៉ាងស្អាតនឹងដេីរចេញដែល ដែលបេីកឡានចេញទៅបេីទាយមិនខុសទេច្បាស់ជាទៅហាងគំនូរមិនខាន។

YOU ARE READING
??? : ????????????(END)
Romance?????????????????????????????????????????????????????????????????????!?????????????!??????????????? ????????????????????????????????...??????????????????????????????????????????????????????????????????????????????????????????????????????????????! ??...