ភាគទី20 : នាងមិនធម្មតា
ក្រាក ~ ~
ទ្វារបានបេីកឡើងស្នាមញញឹមរបស់ចាន់ដែលស្រស់បំព្រងបែរជាស្រពោនមួយរំពេចបន្ទាប់ពីឃេីញមនុស្សស្រីម្នាក់ដែលនៅកៀកអុីប៉ូយ៉ាងស្និតស្នាល។នាងជាអ្នកណា? ហេតុអ្វីនាងស្និតស្នាលជាមួយអុីប៉ូខ្លាំងបែបនេះ?ខួរក្បាលពេលនេះវល់អស់ហើយអុីប៉ូមេីលទៅជាមនុស្សធម្មតាប៉ុន្តែមិននឹកស្មានថាជាមនុស្សអាថ៍កំបាំងច្រើនបែបនេះសោះ។
( ចាន់!! ) អុីប៉ូឃើញចាន់ចូលមកឃើញនាយក្នុងសភាពបែបនេះក៏ភ័យជាខ្លាំង មិនដឹងថាចាន់ខឹងឬប្រចណ្ឌឬអត់ទេព្រោះទឹកមុខពេលនេះពិបាកមេីលណាស់
« ឯងជាអ្នកណាម៉េចចូលមកក្នុងបន្ទប់ដោយមិនសុំការអនុញ្ញាតបែបនេះ? » វ៉ាន់ឈីងសួរទៅកាន់ចាន់ទាំងក្រសែភ្នែកកំណាច នេះគេមកចូលរំខានក្តីសុខនាងជាមួយនឹងអុីប៉ូដែលកំពុងតែផ្អែមល្ហែមហើយ
« ចុះនាងជាអ្នកណាចូលមកក្នុងបន្ទប់របស់អុីប៉ូហេីយធ្វេីទង្វេីមិនសមរម្យបែបនេះ? » ចាន់និយាយតតាំងជាមួយនឹងវ៉ាន់ឈីងមិនខ្លាចសូម្បីតែបន្តិច នឹងច្រត់ចង្កេះចងចិញ្ចើមសួរទៅនាងដែលកំពុងតែខ្វះសុជីវធម៌ក្នុងខ្លួន
« ហុឹស ~ ឯងមិនដឹងទេហ៎េសថាបងអុីប៉ូនឹងខ្ញុំគឺស្រឡាញ់គ្នា ពួកយើងសង្សារនឹងគ្នាចង់ធ្វើអ្វីក៏បាន » នាងសេីចបន្តិចនឹងនិយាយរឿងគ្រប់យ៉ាងរវាងនាងនឹងអុីប៉ូអោយបានដឹង ទំនាក់ទំនងមួយនេះសុីជម្រៅណាស់ដែលធ្វើឲ្យចាន់ស្រាប់ហើយបេះដូងលោតឈឺខ្ទោកៗ
« នាងកុំចេះតែនិយាយវ៉ាន់ឈីង!! » ឃើញអុីប៉ូមិននិយាយអ្វីប៉ុន្តែនាយខឹងខ្លាំងណាស់ពេលនេះសឹងតែចាប់ទះនាងអោយសន្លប់ទេ អោយនាយដោះស្រាយយ៉ាងម៉េចបេីចាន់ទឹកមុខឡើងស្មើធេងបែបនេះ
« បាត់មុខយូរសុខៗបង្ហាញខ្លួនថាជាសង្សាររបស់អុីប៉ូ តេីនាងកំពុងតែគិតអ្វីនឹង? » ចាន់នៅតែបន្តសួរដោយមិនព្រមចុះចាញ់នៅក្នុងរឿងមួយនេះឡើយ មនុស្សស្រីម្នាក់នេះចម្លែកពេកហើយសុខៗបង្ហាញខ្លួនមកហើយស្និតស្នាលនឹងអុីប៉ូ គិតហើយគិតទៀតនៅតែមិនយល់
« ខ្ញុំនៅបរទេសទេីបតែត្រឡប់មកវិញនឹងត្រឡប់មកដេីម្បីស្រឡាញ់មនុស្សប្រុសរបស់ខ្ញុំ ឯងកុំមកសួរដេញដោលច្រេីនឆាប់ចេញភ្លាមទៅ » នាងដេីរមករកចាន់ហេីយនិយាយតទល់ជាមួយយ៉ាងជិត ត្បិតតែនៅឆ្ងាយពីមនុស្សដែលនាងស្រឡាញ់ប៉ុន្តែនាងនៅតែមិនអាចបំភ្លេចពេលនេះមានឪកាសហើយក៏ត្រូវតែចាប់ក្រសោបឪកាសនោះអោយជាប់
« នាងមានសិទ្ធិអីដេញខ្ញុំ? » ចាន់អស់សំណើចហើយសួរឡើងប្រហែលនាងមិនទាន់ដឹងទេថាមនុស្សដែលឈរចំពោះមុខនេះគឺជាមនុស្សមិនធម្មតាដូចអ្វីដែលនាងគិត
« ព្រោះខ្ញុំជាអនាគតភរិយាម្ចាស់ក្រុមហ៊ុននេះ » នាងនិយាយសង្កត់សម្លេងអោយចាន់លឺកាន់តែច្បាស់ នាងជាមនុស្សស្រីម្នាក់គិតដែលត្រូវអគ្គនាយកវ៉ាងអុីប៉ូរេីសធ្វេីជាភរិយា
« អនាគតភរិយាចឹងហ៎េស?ចុះប្រសិនបើខ្ញុំប្រាប់នាងថាខ្ញុំក៏ជាអនាគតភរិយាWangGroupដែលនោះ? » ចាន់ចងចិញ្ចើមយ៉ាងកំណាចត្រូវតែនិយាយជាមួយនាងមិនដឹងទិសតំបន់មួយនេះអោយបានដឹងដៃម្តងដែរមកអះអាងថាជាភរិយាអគ្គនាយកស្អី ទេីបក្រោកពីគេងមែននឹង?
« ហឹ ~ គ្មានថ្ងៃបងអុីប៉ូយកមនុស្សប្រុសដូចគ្នាទេ ឯងនេះមកធ្វើការរាល់ថ្ងៃនេះក៏ចង់ទាក់យកអគ្គនាយកដែលមែនទេកុំសូវសម្រៃខ្ពសពេកអាអូន » នាងញញឹមចុងមាត់នឹងនិយាយយ៉ាងជឿជាក់ថាអុីប៉ូគ្មានថ្ងៃស្រឡាញ់មនុស្សប្រុសដូចគ្នា ហើយក៏ឆ្លៀតនិយាយអាក្រក់ដែលធ្វើឲ្យចាន់ទប់កំហឹងសឹងតែមិនបានទៅហើយ
« ខ្ញុំសម្រៃខ្ពស់ឬនាងសម្រៃខ្ពស់?ខ្ញុំសម្រៃប៉ុន្តែការសម្រៃរបស់ខ្ញុំគឺការពិត » និយាយហើយរាងតូចក៏ដេីរទៅរករាងក្រាស់នឹងកាន់ដៃដេីរទៅអង្គុយលើតុឯរាងតូចក៏អង្គុយលេីផ្លូវយ៉ាងទំនងហើយញញឹមដឺដងវ៉ាន់ឈីង
« នេះឯង..... » វ៉ាន់ឈីងគាំងនិយាយមិនចង់ចេញមនុស្សប្រុសម្នាក់បែរជាហ៊ានធ្វើទង្វើឆ្កួតឡប់នៅក្នុងក្រុមហ៊ុន ឯអុីប៉ូក៏មិននិយាយអ្វីមួយម៉ាត់សោះ
« នាងនៅតែមិនជឿមែនទេ? » ចាន់បន្តសួរនឹងមេីលទៅមុខវ៉ាន់ឈីងដែលនាងហាក់បីដូចជាមិនជឿសូម្បីតែបន្តិចមានតែធ្វើរឿងមួយដេីម្បីអោយបានបានឃើញនឹងកកឈាមស្លាប់
« ឆឹស! » នាងធ្វើមុខជ្រិញប៉ុន្តែក្នុងចិត្តខឹងខ្លាំងណាស់មនុស្សប្រុសស្អីហា៊នប៉ះពាល់ប្រុសរបស់នាងធ្វើកាយវិការយ៉ាងស្និតស្នាលបែបនេះ។
ផឹប ~ ~
រាងតូចក្តោបមុខរាងក្រាស់យ៉ាងជាប់ហើយទម្លាក់បបូរមាត់ស្រទន់លើបបូរមាត់ក្រាស់ថ្នមៗដែលធ្វេីអោយអ្នកដែលត្រូវគេគ្រងបបូរមាត់នោះបេីកភ្នែកយ៉ាងធំឯវ៉ាន់ឈីងនាងឃេីញភ្លាមកំហឹងឆាប់ឆេះពេញខ្លួនតែម្តងទ្រាំមិនបានទេ។
« អៃ ~ អា ~ មិនពិតទេ!មិនពិតទេ » នាងស្រែកយ៉ាងខ្លាំងហើយទន្ត្រំជេីងទាំងខឹងសម្បារ ទទួលយកម៉េចមិនបានបេីមកឃេីញទង្វេីឆ្កួតឡប់បែបនេះ ប្រៀបដូចជាដុតកំហឹងនាងអោយឆេះពេលនេះសឹងតែបញ្ចេញអណ្តាតភ្លើងមកហើយ
« មិនពិតក៏ត្រូវតែទទួលយក...វ៉ាងអុីប៉ូជាប្រុសរបស់ខ្ញុំកុំចង់ប៉ះពាល់ផ្តេសផ្តាសអោយសោះខ្ញុំព្រមាននាងអោយហើយ » ចាន់និយាយជាមួយវ៉ាន់ឈីងដោយក្រសែភ្នែកកំណាចនឹងមុឺងម៉ាត់ បញ្ជាក់យ៉ាងច្បាស់ៗអោយតែមនុស្សរបស់មនុស្សម្នាក់ឈ្មោះស៊ាវចាន់កុំចង់ប៉ះពាល់អោយសោះ
« អា ~ អាឆ្កួតអាឡប់អារោគចិត្តអាក្ទេីយ ~ អា » វ៉ាន់ឈីងជេផងស្រែកផងទ្រាំមិនបាននឹងឃើញទង្វើរបស់ពួកគេបែបនេះទេគឺរត់ទៅក្រៅបាត់ បេីនៅបន្តិចទៀតនាងក្អួតឈាមស្លាប់មិនខាន បន្ទាប់ពីរួចរាល់ហើយចាន់ក៏ដកដង្ហើមធំ។
ពេលនោះរាងក្រាស់ក៏ញញឹមយ៉ាងកំហិលហើយក្រោកឡើងដោយអោយរាងតូចអង្គុយនៅលើតុហើយនាយសម្លឹងមើលយ៉ាងកៀកខ្យល់ដកដង្ហើមសឹងតែប៉ះគ្នាទៅហើយ។
« អូនពូកែមែន » នាយស្ងេីចសរសេីរចាន់ដែលជាមនុស្សក្លាហាន គឺគេបានធ្វើឲ្យនារីឆ្នាស់ម្នាក់នេះរត់ចេញទៅក្រៅទាំងអាម៉ាស់បាត់ ដែលធ្វើឲ្យនាយរំភើបជាខ្លាំង
« បងសប្បាយចិត្តណាស់មែនទេពេកមានមនុស្សស្រីមកធ្វើបែបនេះចំពោះមុខអូន? » ចាន់ប្រែជាទឹកមុខស្រពោន អោយសប្បាយចិត្តយ៉ាងម៉េចបេីមានមនុស្សស្រីមិនដឹងមកពីណា ហើយរង្វេងវង្វាន់បែរជាមកបញ្ជាក់ថាស្រឡាញ់អុីប៉ូបែបនេះ
« មិនមែនដូចអ្វីដែលអូនបានឃើញទេចាន់បងមិនបានធ្វើបែបនោះឡើយ បងគឺស្រឡាញ់អូនស្មោះនឹងអូនតែម្នាក់គត់ វ៉ាន់ឈីងនាងបានចាកចេញទៅក្រៅប្រទេសយូរហើយពីមុនគឺបងស្គាល់នាងតែបងមិនស្រឡាញ់នាងទេ ពេលនេះនាងត្រឡប់មកវិញហើយគឺពីមុននាងធ្លាប់ស្រលាញ់បងទេីបនាងធ្វើបែបនេះ » អុីប៉ូបកស្រាយប្រាប់ចាន់យ៉ាងក្បោះក្បាយទំនាក់ទំនងនាយរវាងនឹងវ៉ាន់ឈីងគឺមិនដែលមានល្អនោះទេ និយាយអោយស្រួលស្តាប់គឺនាងស្រឡាញ់នាយតែម្នាក់ឯង
« ពេលនេះហត់ណាស់ចង់សម្រាប់បងឈប់និយាយទៅ » និយាយហើយចាន់ក៏ដេីរទៅលើសាឡុងហើយក៏បិតភ្នែកគេងបាត់ដោយទុកអោយអុីប៉ូមេីលទាំងពិបាកចិត្តមិនដឹងធ្វើយ៉ាងម៉េចទេទេីបចាន់ជឿនាយថានាយស្រឡាញ់គេតែម្នាក់គត់ ហើយក៏ក្រោកឈរនឹងទៅអង្គុយធ្វើការបន្តទាំងគ្មានអារម្មណ៍ទៅ។

YOU ARE READING
??? : ????????????(END)
Romance?????????????????????????????????????????????????????????????????????!?????????????!??????????????? ????????????????????????????????...??????????????????????????????????????????????????????????????????????????????????????????????????????????????! ??...