ភាគទី31 : ខូចចិត្ត
« បាននៅក្បែរបងជារឿងដែលធ្វើឲ្យអូនសប្បាយចិត្តបំផុត » លីវយីងចាប់ដៃអុីនៀនអង្អែលថ្នមៗ ទោះបីជាដំបូងពួកយើងបែបណាក៏នៅទីបំផុតមានពេលវេលាបែបនេះជាមួយគ្នាម្តងទៀត នេះហើយនិស្ស័យស្នេហ៍មិនអាចពង្រាត់បាន។
ពេលល្ងាចមេឃភ្លៀងមួយមេធំវាមិនអាចធ្វើឱ្យមនុស្សខ្លះសប្បាយចិត្តបានឡើយ ពេលនេះកំពុងតែឈឺចាប់នៃការបាត់បង់ ឈឺចាប់នៃការធ្វើបាបមនុស្សដែលខ្លួនស្រឡាញ់។
« ហុឹក!! » អុីប៉ូដេីរតាមផ្លូវទាំងស្រក់ទឹកភ្នែកប្រណាំងជាមួយភ្លៀងនាយចង់លាងសម្អាតគ្រប់យ៉ាងនៅក្នុងខ្លួនអោយអស់់ថ្ងៃនេះខុសធ្ងន់ខ្លាំងណាស់ធ្វើឱ្យមនុស្សដែលនាយស្រឡាញ់់ដូចកែវភ្នែកសម្រក់ទឹកភ្នែកយំចំពោះមុខ នាយអាក្រក់ខ្លាំងណាស់អាក្រក់ពេកហើយ។
រាងក្រាស់ចេះតែបន្តដំណើរដូចមនុស្សគ្មានវិញ្ញាណខ្លួនទទឹកសេីមជោគ។ឡានមួយគ្រឿងបានមកឈប់ចំពោះមុខនាយហេីយអ្នកដែលចេញមកពីក្នុងឡានទាំងមានឆ័ត្រនោះគឺជាមីងយៀក។
« បងប្រុសហេតុអ្វីបងបែបនេះ? » មីងយៀកទទូរឆ័ត្រអោយហើយសួរទាំងបារម្ភមិនដែលឃើញទេបងប្រុសទន់ខ្សោយបែបនេះ ហើយកែវភ្នែកឡើងក្រហមបញ្ជាក់ច្បាស់ណាស់គឺបានយំ
« បងជាមនុស្សអាក្រក់ខ្លាំងណាស់មីងយៀក? » នាយក្តោបក្បាលខ្លួនឯងហើយសម្រក់ទឹកភ្នែកកាន់តែខ្លាំង ចាន់ប្រហែលខកចិត្តមកលើនាយខ្លាំងណាស់ហើយដែលផ្តល់ក្តីសង្ឃឹមអោយគេហើយទម្លាក់ក្តីសង្ឃឹមនោះចុះយ៉ាងលឿនជាគ្រាប់អាមិចទៅទៀត
« បងកុំធ្វើចឹងអីតោះឡើងឡានសិនទៅ » មីងយៀកគ្រាបងប្រុសដៃម្ខាងនឹងកាន់ឆ័ត្រដៃម្ខាងដែលពិតជាពិបាកមែនទែនទម្រាំបានចូលក្នុងឡានហត់សឹងស្លាប់ទៅហើយ
« ឯណាចាន់?ចាន់មិននៅជាមួយលោកទេ? » ហុងសៀនដែលនៅក្បែរនោះសួរឡើងដែលឃើញពួកគេទាំងពីរនាក់ស្អិតរមួតតាមគ្នាគ្រប់ពេលវេលាប៉ុន្តែពេលនេះបាត់គ្នាសំខាន់អុីប៉ូដេីរហាលភ្លៀងម្នាក់ឯង តេីពួកគេមានរឿងអ្វី?
« មីងយៀកបម្រុងនាំបងទៅណា? » អុីប៉ូមិនបានឆ្លើយនឹងសំណួររបស់ហុងសៀនឡេីយនឹងបែរទៅសួរប្អូនប្រុសធ្វើព្រងើយ
« ខ្ញុំទៅហាងរបស់ហុងសៀន » មីងយៀកឆ្លើយស្របពេលដែលកំពុងតែបេីកឡានចេញទៅហើយអុីប៉ូក៏បែរមកមេីលហុងសៀនដែលកំពុងចងចិញ្ចើមហើយដកដង្ហើមធំ
« ចាំទៅដល់ចាំខ្ញុំប្រាប់ » និយាយប្រាប់ហុងសៀនហើយអុីប៉ូអង្គុយយ៉ាងស្ងៀមស្ងាត់រហូតឡានចេះតែរំកិលទៅមុខរហូតមកដល់ហាង។
អុីប៉ូស្ទាក់ស្ទើរក្នុងការចុះហេីយសម្លឹងមើលទៅហាងខ្លែងមានឃើញចាន់ដែលមានហុងសៀនកំពុងតែមេីលសកម្មភាពមួយនេះនៅតែឆ្ងល់មិនដឹងថាពួកគេមានរឿងអ្វី។
« ចាន់មិនបាននៅទេ » ឃើញថាឆ្លេឆ្លាពេកហុងសៀនក៏និយាយប្រាប់
« អរ!! » អុីប៉ូចុះពីលើឡានជាមួយពួកគេទាំងពីរនាក់ទៀតនឹងចូលទៅក្នុងហាង។
ចូលទៅដល់មីងយៀកហុចសម្លៀកបំពាក់អោយអុីប៉ូមួយកំភ្លេដេីម្បីផ្លាស់ប្ដូរកុំមកអង្គុយទាំងសេីមបែបនេះដែលអាចបណ្តាលអោយឈឺ។បន្ទាប់ពីបាននឹងផ្លាស់ប្តូរសម្លៀកបំពាក់រួចរាល់ហើយក៏មកអង្គុយជាមួយពួកគេទាំងពីរនាក់ដែលកំពុងតែមេីលមក។
« លោកមានរឿងអ្វីជាមួយចាន់មែនទេ? » ហុងសៀនសួរព្រោះតែមិនបានឃើញពួកគេទាំងពីរនាក់នៅជិតគ្នាដូចមុនហើយចាន់សារទៅក៏មិនខ្វល់ខលទៅមិនលេីកហើយអុីប៉ូដេីរហាលភ្លៀងបែបនេះ
« គឺមែនហើយ! » អុីប៉ូងក់ក្បាលដែលនាយមិនអាចលាក់រឿងទាំងអស់នេះទុកម្នាក់ឯងបានទេត្រូវតែចែករំលែកអោយអ្នកដែលទុកចិត្តដឹងខ្លះ
« មានរឿងអ្វី? » មីងយៀកក៏សួរបន្ថែមដែលឃើញបងប្រុសនឹងចាន់ស្និតស្នាលគ្នាណាស់ហេតុអ្វីបែរជាមានរឿងបែបនេះ
« ហុឹម...និយាយទៅរឿងវែងឆ្ងាយណាស់់!ដឹងហើយថាក្រុមហ៊ុនយើងមានលោកសៀជាអ្នកបណ្តាក់ទុនដោយសារតែវ៉ាន់ឈីងគាត់គម្រាមដកភាគហ៊ុនវិញហេីយនិយាយថាទាល់តែបងរៀបការជាមួយនាងទេីបគាត់យល់ព្រមមិនដកដេីម្បីកុំអោយគ្រួសារយេីងក្ស័យធន់បងមានតែធ្វេីបែបនេះ បងគ្មានជម្រើស ហើយព្រឹកមិញនេះវ៉ាន់ឈីងបានមករកបងហើយនាយជាមនុស្សគ្រោះថ្នាក់ណាស់បងមិនចង់អោយគេយកចាន់មកពាក់ព័ន្ធបងក៏ខំប្រឹងនិយាយកុហកពេលនោះចាន់បានលឺហើយការយល់ច្រឡំក៏ចាប់ផ្តើម បងអាក្រក់ណាស់មីងយៀក បងធ្វើបាបមនុស្សបងស្រឡាញ់ »
អុីប៉ូនិយាយហើយក៏សម្រក់ទឹកភ្នែកម៉ាត់ៗពួកគេទាំងពីរនាក់សុទ្ធតែអាណិតប៉ុន្តែមិនអាចជួយបានព្រោះវាជារឿងគ្រួសារនឹងបេះដូងចោលមួយទុកមួយក៏វាពិបាកព្រោះពេលនេះត្រូវការទាំងពីរដែលខ្វះមួយមិនបានប៉ុន្តែគ្មានជម្រេីសហេីយតម្រូវអោយជ្រេីសមួយ។
« លោកកុំភ័យចាំខ្ញុំបកស្រាយប្រាប់ចាន់អោយចុះ » ហុងសៀនមិនបានជួយអ្វីច្រេីនមានតែជួយតាមអ្វីដែលអាចជួយបានធ្វើមិត្តនឹងចាន់យូរហើយក៏ដឹងចារឹករបស់គេយ៉ាងម៉េចដែរ
« មិនបាច់បកស្រាយប្រាប់គេទេទុកអោយខ្ញុំជាអ្នកដោះស្រាយចុះ ហើយបកស្រាយពេលនេះក៏មិនកេីតដែលវ៉ាន់ឈីងស្រីគ្រោះថ្នាក់បេីអោយចាន់មកជិតខ្លួនខ្ញុំពេលនេះគឺច្បាស់ជាគ្មានសុវត្ថិភាព » អុីប៉ូដកដង្ហើមធំទាំងគិតអ្វីមិនចង់ចេញហើយនិយាយបន្ត
« ខ្ញុំសុំពឹងពួកឯងទាំងពីររឿងមួយ!ជួយមេីលថែចាន់អោយខ្ញុំផងណាខ្ញុំមិនអាចនៅក្បែរចាន់បានទៀតទេពេលនេះបញ្ហាច្រើនណាស់នៅលើខ្លួនខ្ញុំ ដោះស្រាយរួចហើយខ្ញុំនឹងបកស្រាយប្រាប់គេ ជួយខ្ញុំបានទេ? » អុីប៉ូពេលនេះមានតែពឹងមនុស្សដែលទុកចិត្តប៉ុណ្ណោះដឹងច្បាស់ថានាយមិនមានពេលវេលានៅក្បែរចាន់បានដូចមុនទៀតទេបញ្ហាដែលនាយត្រូវដោះស្រាយគឺពិបាកនាយមិនចង់ឃើញចាន់សម្រក់ទឹកភ្នែកមិនចង់ឃើញចាន់ឈឺចាប់
« បានខ្ញុំនឹងហុងសៀនយល់ព្រមស្រេចហើយសង្ឃឹមថាបងនឹងដោះស្រាយរឿងមួយនេះបានឆាប់រហ័សផងចុះ » មីងយៀកងក់ក្បាលយល់ព្រមដឹងច្បាស់ថាបងប្រុសកំពុងតែមានទុក្ខលំបាក ហើយក៏មិនអាចឈរមើលបានដែរមានអ្វីត្រូវជួយគឺជួយអោយអស់ពីចិត្ត
« •_• » ហុងសៀនញញឹមដេីម្បីផ្តល់កម្លាំងចិត្តអោយអុីប៉ូហើយរងចាំគេត្រឡប់មកផ្អែមល្ហែមជាមួយចាន់ដូចមុនបន្ទាប់ពីរឿងគ្រប់យ៉ាងត្រូវបានដោះស្រាយ ហើយក៏មានក្តីសុខរហូតទៅ។

YOU ARE READING
??? : ????????????(END)
Romance?????????????????????????????????????????????????????????????????????!?????????????!??????????????? ????????????????????????????????...??????????????????????????????????????????????????????????????????????????????????????????????????????????????! ??...