抖阴社区

28

280 10 0
                                    

ភាគទី28 : បងនឹងអូន

   « អាចង្រៃនេះ!! » ជូឆឹងក្តាប់ដៃមាំដែលខឹងមានអារម្មណ៍ថាខឹងគេខ្លាំងណាស់អោយតែជួបប្រៀបដូចជាសុាំងនឹងភ្លើងអញ្ចឹង។
   អុីប៉ូចេញមកដល់ខាងក្រៅនាយក៏ទូរស័ព្ទទៅរកកូនចៅភ្លាមដោយអោយតាមដានប្រុសម្នាក់នេះមិនដឹងទេថាគេចង់ធ្វើអ្វីទៀតប៉ុន្តែគួរតែប្រុងប្រយ័ត្នព្រោះជាមនុស្សគ្រោះថ្នាក់។

   ក្រឡេកមកមេីលនៅឯមន្ទីរពេទ្យថ្ងៃនេះអុីនៀនបានចេញហើយពិតជាសប្បាយចិត្តបន្ទាប់ពីបាននិយាយជាមួយប៉ាម៉ាក់អីអស់ហើយទេីបគេព្រមទៅជាមួយលីវយីងដោយទៅរស់នៅផ្ទះតូចដែលនាយធ្លាប់គេងពេញមួយយប់ប៉ុន្តែទៅលេីកនេះមិននមែនគេងមួយយប់ទៀតឡេីយគឺគេងបានដោយសេរី។
   ទីបំផុតក៏មកដល់លីវយីងរុញរទេះអុីនៀនចូលទៅខាងក្នុងដោយមានឈូអុីងកំពុងតែកាន់របស់របរប្រើប្រាស់របស់បងប្រុសនាងពិតជាច្រើនពេកហើយប៉ុន្តែធ្វើយ៉ាងម៉េចបេីគ្មានអ្នកជួយផងគឺមានតែធ្វើខ្លួនឯងចុះ។
   « លំបាកឯងហើយឈូអុីង » អុីនៀនញញឹមដាក់ប្អូនស្រីយ៉ាងស្រស់មាននាងនេះហើយជាប្អូនស្រីល្អជួយបងប្រុសម្នាក់នេះគ្រប់ពេលវេលារស់នៅជាមួយគ្រប់ពេល នាយមានភាពកក់ក្តៅខ្លាំងណាស់
   « មិនអីទេបងត្រូវតែឆាប់ជាដេីរដូចដើមវិញណាពេលនោះខ្ញុំនឹងអោយបងជូនខ្ញុំដេីរលេងគ្រប់ទីកន្លែងជាមួយបងថ្លៃតែម្តង » ឈូអុីងដេីរទៅចាប់ដៃអុីនៀនទាំងសេីច អ្វីដែលនាងប្រាថ្នាចង់បានវាមិនច្រើនទេប៉ុន្តែសង្ឃឹមថាបងប្រុសនាងអាចដេីរកេីតគឺសប្បាយចិត្តណាស់ទៅហើយ
   « បាទ! » អុីនៀនងក់ក្បាលយល់ព្រមហើយមេីលទៅលីវយីងដែលកំពុងឈរទាំងមុខក្រហមដែលអៀនពេលលឺពាក្យសម្ដីនាងតូចនិយាយថាបងថ្លៃ ហេីយក៏សប្បាយចិត្តនៅពេលដែលឈូអុីងព្រមទទួលស្នេហារបស់នាយបែបនេះមិនបានខឹងប្រកាន់នឹងយល់ព្រម
   « តោះឆាប់ចូលទៅខាងក្នុងទៅ » លីវយីងនិយាយហើយក៏អូសរទេះនាំអុីនៀនចូលទៅដោយមានឈូអុីងយករបស់ចូលមកដែលនាងហត់ស្ទើរតែដាច់ខ្យល់ទៅហើយ។
   មកដល់ទុករបស់របររួចរាល់ឈូអុីងនាងក៏សុំលាទៅវិញណាមួយមិនចង់រំខានពេលអ្នកទាំងពីរទុកអោយពួកគេមានក្តីសុខ ឯនាងវិញពេលនេះហើយស្នេហាក៏មិនមានពេលខ្លះក៏ច្រណែនមនុស្សជុំវិញខ្លួនដែលព្រោះសុទ្ធតែមានគូ។
   « លីវយីងអូនអោនមកនេះបន្តិចបងមានរឿងចង់ប្រាប់ » ឈូអុីងចេញបាត់ដែលពេលនេះហើយនាយមានពេលវេលាជាមួយលីវយីងដេីម្បីផ្អែមល្ហែមនឹងរំលឹកការចងចាំគ្រប់យ៉ាងកាលនៅវិទ្យាល័យទាល់តែអស់ ចាំមើលគេនៅចាំទេ?
   « មានរឿងអ្វី? » លីវយីងអោនមុខទៅជិតហើយចងចិញ្ចើមនឹងចាំស្តាប់ថាគេនឹងនិយាយអ្វីហេតុអីចាំបាច់ខ្សឹបទាំងដែលទីនេះគ្មានមនុស្សផង
   សឺត ~ ~
   ពេលនោះអុីនៀនថេីបមួយខ្សឺតដែលធ្វើឲ្យលីវយីងបេីកភ្នែកធំៗនឹងឈរពេញកម្ពស់វិញទាំងថ្ពាល់ឡេីងក្រហម ដែលក្រសែភ្នែកស្រទន់របស់អ្នកកំលោះកំពុងតែមេីលបង្កប់ដោយអត្ថន័យស្នេហ៍យ៉ាងជ្រាលជ្រៅ។
   « បងស្រឡាញ់អូន » អុីនៀននិយាយឡើងទាំងចាប់ដៃលីវយីងជាប់អ្វីដែលចង់និយាយគឺឃ្លានប៉ុន្មានម៉ាត់នេះហេីយ ត្រូវតែនិយាយអោយបានច្រើនទេីបសប្បាយចិត្ត
   « បាទអូនដឹងយ៉ាងម៉េចខ្លាចអូនភ្លេចមែនទេ? » លីវយីងអស់សំណើចនឹងលេីកដៃអង្អែលថ្ពាល់អុីនៀនថ្នមៗ នេះសម្តីផ្អែមដល់ហើយទាំងដែលនៅលើរទេះសោះ
   « បងចង់និយាយអោយបានច្រើនអូនស្តាប់ធុញហើយមែនទេ? » អុីនៀនធ្វើងក់ងរនឹងនិយាយទាំងបែរមុខចេញមិនមេីលលីវយីងសូម្បីតែបន្តិច
   « មិនមែនទេមានតែស្តាប់លឺហើយគឺសប្បាយចិត្ត » ឃើញកាយវិការរបស់អុីនៀនបែបនោះក៏អស់សំណើចហើយក៏និយាយលួងលោមដែលចេះមកធ្វើចារឹកកូនក្មេងទៅកេីតដែរចប់និយាយជាមួយតែម្តង
   « អូនទៅធ្វើម្ហូបសិនហើយ » លីវយីងរៀបចំអោយអុីនៀនស្រួលបួលទេីបដេីរទៅផ្ទះបាយនឹងចម្អិនអាហារសម្រាប់ញុាំមិននឹកស្មានថាមានពេលវេលាបែបនេះសោះក្តីសុខខ្លាំងណាស់។

??? : ????????????(END)Where stories live. Discover now