抖阴社区

24

325 20 1
                                    

ភាគទី24 : ថ្នាំ

   ពេកនោះចាន់ក៏មកដល់ដូចគ្នាហើយក៏សួរសុខទុក្ខអ្នកជំងឺជំនួសអុីប៉ូថែមទាំងមានរបស់មកផ្ញេីក៏ឆ្លៀតនិយាយគ្នាលេងជាមួយចាស់ទុំដេីម្បីបង្កើតបរិយាកាសអោយសប្បាយរីករាយ ពេលនេះគឺពោរពេញទៅដោយក្តីសុខ។

   វីឡាត្រកូលស៊ូ
   ជូឆឹងកំពុងតែអង្គុយនៅលើសាឡុងលេីកតែមកក្រេបដែលវ៉ាន់ឈីងកំពុងតែដេីរចូលមកហើយឃើញពេលណាគឺនាងតែងតែមុខក្រម៉ូវជានិច្ច។
   « ទៅរកគេទៀតហើយមែនទេបានមកវិញទឹកមុខបែបនេះ? » ជូឆឹងចងចិញ្ចើមសួរឡើងនាយទាយមិនខុសទេព្រោះបេីដឹងបាត់ទៅហើយថានាងទេីបតែមកពីណា មិនដឹងនិយាយជាមួយយ៉ាងម៉េចទេស្រេចតែចិត្តនាងចុះ
   « គ្មានអារម្មណ៍ឆ្លើយទេ!! » វ៉ាន់ឈីងពាត់ដៃចូលគ្នាដែលពេលនេះមានតែកំហឹងនៅក្នុងខ្លួន គ្មានអារម្មណ៍នឹងនិយាយគ្មានអារម្មណ៍នឹងឆ្លើយ នឹកឃើញដល់ពួកគេធ្វើឲ្យនាងស្ទះសរសៃឈាមទៅហើយ
   « រំងាប់កំហឹងខ្លះទៅខឹងពេកឆាប់ចាស់ប៉ុន្តែពូមានវិធីមួយ » នាយក៏អស់សំណើចឡើងនឹងមានគំនិតយោបល់ផ្តល់អោយក្មួយបែរខំតាមប្រុសបែបនេះបែរជាគេមិនចាប់អារម្មណ៍ ពេលខ្លះនាយសឹងតែហត់នឿយជំនួសខ្លាំងណាស់
   « វិធីអ្វី? » វ៉ាន់ឈីងចងចិញ្ចើមសួរចាំមើលថាពូរបស់នាងនឹងមានគំនិតវិធីអ្វី
   « ខ្លែងប៉ារបស់ក្មួយជាអ្នកបណ្តាក់ទុនក្នុងក្រុមហ៊ុនWangGroupនោះអីក្មួយចង់បានគេក្មួយទៅអង្វរលោកប៉ាដោយគម្រាបដកការបណ្តាក់ទុននោះទៅបេីមិនចង់ក្ស័យធន់ត្រូវអោយក្មួយនឹងគេរៀបការជាមួយគ្នា » នេះហើយគំនិតដែលជូឆឹងផ្តល់នាយនិយាយយ៉ាងម៉ត់ចត់ ព្រោះមានតែវិធីនេះទេីបអាចធ្វើឲ្យក្មួយនាយនឹងអុីប៉ូរៀបការបាន
   « មែនហើយគំនិតលោកពូល្អណាស់!អរគុណហើយ! » នាងលឺបែបនោះក៏ញញឹមស្រស់បន្តិចមកស្នាមញញឹមចុងមាត់បានបញ្ចេញឡើង មានវិធីហើយនាងត្រូវតែធ្វើមនុស្សប្រុសដូចវ៉ាងអុីប៉ូត្រូវតែជារបស់នាងម្នាក់គត់
   « អេឈប់សិន... » ជូឆឹងហៅបញ្ឈប់វ៉ាន់ឈីងនៅពេលនាងបម្រុងក្រោកដើរចេញ
   « មានការអ្វី? » នាងចងចិញ្ចើមសួរទៅវិញ
   « យប់នេះពូមានការដូពិសេសអោយ ធានាថាក្មួយនឹងចូលចិត្ត ចាំពេលនោះពូផ្ញើទីតាំងអោយ » នាយនិយាយទាំងញញឹមចុងមាត់ មានគម្រោងរួចជាស្រេចរងចាំតែអោយក្មួយសប្បាយចិត្ត
   « អ្វីក៏ពិសេសម៉្លេះ?នេះនិយាយអ្វីខ្ញុំហាក់បីដូចជាមិនយល់សោះ » នាងលឺបែបនោះក៏អស់សំណើចហើយក៏នៅតែចងចិញ្ចើមទាំងឆ្ងល់ ពិសេសដល់ថ្នាក់ណាទៅចាំបាច់ពេលយប់ហើយផ្ញើទីតាំងមកទៀត
   « ដល់ពេលនោះក្មួយនឹងយល់ » នាយមិនប្រាប់ឡើយហេីយក៏ញញឹមញញែមយ៉ាងចម្លែកដែលធ្វើឲ្យវ៉ាន់ឈីងនាងគឺកាន់តែឆ្ងល់លេីសដេីម
   មិននិយាយអ្វីច្រេីននាងរត់ឡើងទៅបន្ទប់យ៉ាងលឿនដែលជូឆឹងកំពុងតែសម្លឹងមើលហើយក៏ញញឹមចុងមាត់នឹងលេីកតែមកក្រេបដោយពោរពេញទៅដោយការគិតដោយមិនអាចមេីលធ្លុះបាន។

??? : ????????????(END)Where stories live. Discover now