ភាគទី8 : ព្រំដែនរវាងពួកយើង
ពួកគេមេីលមុខគ្នាក៏សេីចហើយញុាំនឹងមេីលទេសភាពទីក្រុងគិតថាប្រសិនបើនៅទីនេះសមុទ្រនឹងអង្គុយនិយាយលេងជាមួយគ្នាបង្កាត់ភ្លើងក្រោមរស្មីដួងច័ន្ទយ៉ាងស្រស់ស្អាត ប៉ុន្តែដោយសារតែរវល់ការងាររៀងខ្លួនទេីបមិនមានពេលវេលាបែបនោះបាន មិនដឹងថាពេលវេលាមួយនេះនឹងកេីតឡេីងពេលណាដែរ។
ក្លឹប
ភ្លេីងពណ៍ចម្រុះគ្នារេរាតាមចង្វាក់ភ្លេងមនុស្សស្រីប្រុសទាំងចាស់ទាំងក្មេងនាំគ្នារាំគ្រវីតាមបទចម្រៀងញាក់ៗដែរលាន់លឺរលំទៅពេញត្រចៀក បង្កើតអោយបរិយាកាសនៅទីនេះអ៊ូអរហើយសប្បាយរីករាយយ៉ាងខ្លាំង។ពេលនោះប្រទះឃេីញអុីនៀនដែរកំពុងតែអង្គុយអកស្រាយ៉ាងច្រេីនថ្ពាល់ប្រែជាក្រហមបញ្ជាក់ថាស្រវឹងកាន់តែខ្លាំងហេីយ ទោះបីជាមានមនុស្សស្រីមកញ៉ែញ៉ោះយ៉ាងណាក៏នាយមិនខ្វល់ដែរថែមទាំងដេញនាងអោយចេញទៀតផង។
« ឯងឈប់ផឹកទៅអុីនៀនឯងស្រវឹងកាន់តែខ្លាំងហើយ » មិត្តរបស់គេបាននិយាយឡើងទាំងបារម្ភព្រោះតែខ្លាចមិត្តទៅវិញមិនរួច ហើយមកម្នាក់ឯងបែបនេះគ្មានអ្នកណាជួយបានទេព្រោះពេលស្រវឹងអុីនៀននិយាយមិនស្តាប់គ្នានោះទេ ហាមឃាត់អោយទាន់ប្រសើរជាង
« យេីងមិនបានស្រវឹងទេឯងកុំចេះតែនិយាយយកស្រាមកអោយយេីងទៀតមក » និយាយមួយៗភ្នែកបេីកមិនចង់រួចទៅហេីយនៅតាំងខ្លួនឯងជាមនុស្សអស្ចារ្យថាមិនស្រវឹងទៀត នៅឆ្លៀតចង់កម្ម៉ង់ស្រាបន្ថែមធ្វើឱ្យអ្នកអង្គុយជិតគ្រវីក្បាលទាំងហួសចិត្ត។
ក្នុងនាមជាមិត្តទុកចោលមិនបានទេហើយក៏យកទូរស័ព្ទរបស់អុីនៀនខលទៅកាន់លេខអ្នកណាម្នាក់បន្ទាប់ពីនិយាយហើយក៏ទុកចុះវិញមុននឹងដេីរចេញទៅហើយក៏ឆ្លៀតនិយាយប្រាប់បន្តិច។
« បន្តិចទៀតមានអ្នកមកយកឯងហើយ »
« យេីងចង់ផឹក! » អុីនៀនរវេីរវាយទាមទារយកស្រាមកផឹកសភាពពេលនេះមេីលមិនយល់ ស្រវឹងឡើងទន់ខ្លួនដូចមនុស្សគ្មានឆ្អឹងទៅហើយ។
ដំណើររបស់រាងតូចយ៉ាងលឿនដេីរចូលទៅក្នុងក្លឹបនោះគ្មានអ្នកណាទេក្រៅពីលីវយីងដែរត្រូវបានមិត្តភក្តិរបស់អុីនៀនខលហៅអម្បាញ់មិញនេះឯងមិននឹកស្មានថាខលហៅខ្លួនសោះ តាមពិតមិនចង់មកទេប៉ុន្តែមិនដាច់ព្រោះមិត្តភក្តិនិយាយថាគេគឺនៅម្នាក់ឯង។
« ហុឹម... » លីវយីងដកដង្ហើមធំពេលដេីរមកដល់មេីលទៅសភាពអុីនៀនសេីមជោគជាំដែលដេកភ្លឹងនៅលើតុមិនកម្រើក តែហេតុអ្វីស្រាប់តែបេះដូងវាលោតញាប់ខ្លាំងម៉្លេះ?ខានជួបគេយូរហើយខានសម្លឹងមើលគេជិតបែបនេះយូរហើយពេលនេះមានឪកាសម្តងទៀត
លីវយីងមិនបង្អង់យូរក៏គ្រារាងដ៏មាំចេញទៅទាំងឆ្ងន់នៅក្នុងចិត្តកំពុងតែគិតព្រោះមិនដឹងថាយកគេទៅឯណាហេីយយប់បែបនេះត្រឡប់ទៅផ្ទះគេប្រហែលឪពុកម្តាយស្តីអោយមិនខាន ហើយគេមានសង្សារហេីយបេីឃេីញបែបនេះខ្លាចសង្សារប្រុសម្នាក់នេះយល់ច្រឡំក៏ថាបាន។
លីវយីងគ្រាអុីនៀនមកដល់ខាងក្រៅឃេីញឡានរបស់គេភ្លាមក៏ដកដង្ហេីមធំស្មានតែមកខ្លួនទទេរហេីយតេី នឹងយកសោរពីហោប៉ៅចុកបេីកទ្វារឡានទម្លាក់រាងកាយដ៏មាំថ្នមៗទៅលេីកៅអីហេីយសម្រេចចិត្តថានឹងទុកគេអោយនៅក្នុងឡាននេះចុះ។
« លីវយីង! »
« គឺខ្ញុំ » លីវយីងឆ្លើយតប
« .... » ទឹកភ្នែកចាប់ផ្តើមស្រក់អុីនៀនមានកែវភ្នែក្រហមសម្លឹងមេីលមនុស្សចំពោះមុខដោយក្រសែភ្នែកបង្កប់ដោយភាពនឹកនានឹងការឈឺចាប់ ដែរធ្វើអោយអ្នកម្ខាងទៀតឃើញបែបនេះក៏មិននិយាយអ្វីប៉ុន្តែទ្រូងខាងឆ្វេងលោតញាប់ហើយឈឺខ្លាំងៗ។
« ឯងបង្ហាញខ្លួនអោយខ្ញុំឃើញធ្វេីអ្វីឯងនិយាយទៅ! »
« លោកស្រវឹងហើយឆាប់សម្រាកទៅ » ក្តាប់ដៃខំប្រឹងទប់ទឹកភ្នែក មិនអាចសម្រក់អោយប្រុសម្នាក់នេះបានឃើញឡើយមិនចង់មានអារម្មណ៍ខុសឆ្គងមិនចង់មានអារម្មណ៍មួយដូចកាលពីមុនពេលនៅវិទ្យាល័យព្រោះពេលនេះគេមានសង្សារហើយ
អុីនៀនចាប់លីវយីងជាប់មិនអោយរេីរួចពីកណ្តាប់ដៃនាយបានហើយក៏ហក់ទៅផ្តិតបបូរមាត់ដ៏ទន់រលោងរបស់លីវយីងដែរខានប៉ះពាល់អស់ជាយូរបន្ទាប់ពីបែកគ្នា ដែរធ្វើឱ្យអ្នកម្ខាងទៀតបេីកភ្នែកធំៗ។ទោះបីជាព្យាយាមរេីយ៉ាងណាក៏រេីមិនរួចចង់ស្រែកក៏ស្រែកមិនចេញព្រោះរាងកាយមួយនេះត្រូវបានប្រុសមាឌមាំគ្រប់គ្រងជាប់ហេីយ។
ពេលនេះមានអារម្មណ៍ខុសហើយអាចកែប្រែបានប្រុសម្នាក់នេះចាប់ផ្តើមធ្វើអោយខ្លួនរមួលហើយភ្លេីងតណ្ហាក៏បានឆាប់ឆេះឡេីង បានត្រឹមតែសម្រក់ទឹកភ្នែកបណ្តោយខ្លួនទៅដោយមិនប្រកែកទោះបីជាថ្ងៃស្អែកមានរឿងអ្វីកេីតឡេីងក៏ព្រមទទួលយកដែរ ហើយភ្លេីងស្នេហ៍របស់ពួកគេទាំងពីរក៏ចាប់ផ្តើមយ៉ាងស្អិតរមួតដោយក្តីពេញចិត្ត។

YOU ARE READING
??? : ????????????(END)
Romance?????????????????????????????????????????????????????????????????????!?????????????!??????????????? ????????????????????????????????...??????????????????????????????????????????????????????????????????????????????????????????????????????????????! ??...