ភាគទី7 : ពាក្យសុំទោស
« ហេតុអ្វីលោកធ្វើខ្លួនគួរឲ្យស្អប់បែបនេះ? »
« ឯងត្រូវកំដរយេីងទោះបីជាចង់ចេញក៏មិនបានដែរកុំសង្ឃឹម » ថាហើយរាងក្រាស់ក៏ដល់ខ្លួនចេញពីចាន់ភ្លាមនឹងដេីរទៅតម្រង់ទៅផ្ទះបាយមិនដឹងថាចង់ធ្វើអ្វីពិបាកស្មានដឹងពីគេណាស់នេះហៅថាមនុស្សអាថ៍កំបាំង។
រាងក្រាស់ទាញអៀមចុងភៅមកពាក់យ៉ាងសង្ហារដែរសកម្មភាពមួយនេះមិនដែលឃើញឡើយ វ៉ាងអុីប៉ូចូលធ្វើម្ហូបមែនទេ?នេះគេគិតចង់ធ្វើអ្វីទៀតហើយ ដែរធ្វើឱ្យចាន់បានត្រឹមតែឆ្ងល់មិននិយាយស្តីមួយម៉ាត់។
« អុីប៉ូលោកធ្វើម្ហូបធ្វើអី? » ទ្រាំមិនបានចាន់ក៏សួរឡេីងមិញនិយាយគ្នាពេលនេះសោះស្រាប់តែរត់ទៅធ្វើម្ហូបទៅវិញដែរទឹកមុខយ៉ាងម៉ត់ចត់ក្នុងការធ្វើអាហារ
« .... » អុីប៉ូមិនតបឡើយគិតតែពីធ្វើម្ហូបយ៉ាងយកចិត្តទុកដាក់ឯចាន់មិនលឺគេតបបែបនោះហេីយក៏ស្ងាត់មាត់អង្គុយគិតទាំងទឹកមុខស្មេីធេង។
20នាទីទេីបរួចរាល់អុីប៉ូធ្វេីម្ហូប2ទៅ3មុខដែរចាន់វិញគឺអង្គុយងក់ព្រោះតែងងុយគេងអង្គុយមួយកន្លែងត្រជាក់ហេីយមានសាឡុងទន់ៗបែបនេះគឺងងុយណាស់។
« ចាន់ភ្ងាក់ឡើងមកញុាំទាំងអស់គ្នា! » នាយដាក់ខ្លួនអង្គុយចុះនឹងដាស់ចាន់អោយភ្ងាក់ដឹងថាចាន់ប្រហែលមិនបានញុាំអីទេកាលពីព្រឹកទេីបធ្វើអាហារមួយពេលនេះអោយដេីម្បីលួងចិត្ត
« លោកធ្វើអោយខ្ញុំមែនទេ? » ចាន់ដឹងខ្លួនទាំងមីងមេុីងហើយឃើញម្ហូបនៅលើតុច្រើនយ៉ាងនេះក៏ចងចិញ្ចើមសួរទៅកាន់អ្នកធ្វើសឹងតែមិនគួរអោយជឿថាគេធ្វើអោយខ្លួនញុាំ
« មែនហើយ!ឆាប់ញុាំទៅ » នាយងក់ក្បាលនឹងឆ្លើយហើយចាប់ផ្តើមចាប់បាយម្ហូបញុាំដោយចាន់មេីលមុខគេយ៉ាងចម្លែក
« ខ្ញុំគិតថាមិនចាំបាច់អំពល់ទុក្ខដល់លោកទេបេីខ្ញុំឃ្លានខ្ញុំក៏អាចធ្វើញុាំខ្លួនឯងបានដែរ...គឺខ្ញុំមិនទម្លាប់អោយអ្នកណាធ្វើម្ហូបអោយញុាំទេ » ឃើញថាទំនងចាន់ក៏ចាប់ផ្តើមដួសញុាំ ប៉ុន្តែក្រែងចិត្តណាស់ព្រោះមានមនុស្សមកធ្វើអ្វីអោយញុាំទាំងដែរមិនទម្លាប់ ព្រោះបេីចង់បានអ្វីចង់ធ្វើអ្វីគឺធ្វើដោយខ្លួនឯង
« បេីឯងមិនទម្លាប់គឺទម្លាប់អោយហើយទៅ! »
« លោកចង់មានន័យថាយ៉ាងម៉េច? » ចាន់លឺបែបនោះបកសួរយ៉ាងលឿន
« ដល់ពេលឯងមានប្រពន្ធឯងនឹងបានប្រពន្ធធ្វើម្ហូបអោយញុាំមិនខានរៀនទម្លាប់ទៅ » នាយឆ្លើយបញ្ជាក់ទៅកាន់ចាន់អោយបានច្បាស់
« កុំគិតរឿងនឹងអីខ្ញុំមិនទាន់មានចំណាប់អារម្មណ៍ទេ!គិតតែញុាំទៅកុំចេះដឹងរឿងអ្នកដទៃពេក » ចាន់គ្រវីក្បាលព្រោះក្នុងខ្លួនពេលនេះគឺមិនទាន់គិតរឿងគ្រួសារ ហើយក៏មិនខ្វល់ខ្វាយដែរមនុស្សប្រុសស្អាតដូចខ្លួនអ្នកណាថានៅលីវបានយូរចង់យកឥឡូវក៏បាន
« ..... » អុីប៉ូមិននិយាយអ្វីគិតតែពីញុាំនឹងមេីលមុខចាន់ដោយក្រសែភ្នែកយ៉ាងស្រទន់ ទោះបីជាយ៉ាងណាក៏មិនដឹងថាអ្នកប្រុសធំម្នាក់នេះកំពុងតែគិតអ្វីដែរ។
ការញ៉ាំត្រូវបានបញ្ចប់ចាន់ឆ្អែតឡើងពោះធំដូចមនុស្សមានកូនទៅហើយឯអុីប៉ូរៀបចំទុកដាក់របស់ហើយឃើញចាន់បែបនោះក៏អស់សំណេីចប៉ុន្តែមិនអោយម្ចាស់សាម៉ីខ្លួនបានដឹងឡើយ។
« ចាន់....ខ្ញុំសុំទោស!! » ពាក្យសុំទោសដំបូងដែរនាយបាននិយាយហើយថែមទាំងញ័រមាត់ទៀតផងជាមនុស្សប្រុសដេីមទ្រូងប្រាំហត្ថដែលវាចាពាក្យសុំទោសព្រោះតែជាកំហុសរបស់នាយ ហើយជាលេីកដំបូងផងដែរ
« សុំទោសរឿងអ្វី? » ចាន់បែរទៅចងចិញ្ចើមមេីលអុីប៉ូទាំងឆ្ងល់ដឹងហើយថាអុីប៉ូសុំទោសរឿងអ្វីប៉ុន្តែចង់ធ្វើបាបគេអោយនិយាយបានច្រើនដងដែរធ្វើឱ្យខ្លួនសប្បាយចិត្ត ទីបំផុតរករឿងអ្នកប្រុសធំបានសម្រេចហើយហិហិ
« គឺ...រឿងដែរខ្ញុំបឺតមាត់ឯងនោះអី » នាយនិយាយទាំងខ្មាស់អៀនមាត់ខ្លួនឯងជាខ្លាំងនឹងមិនហ៊ានប្រឈមនឹងក្រសែភ្នែករបស់ចាន់ឡេីយ ហើយនាយក៏មិនដែរសុំទោសអ្នកណាដែរ នាយអៀនខ្លាំងណាស់!!!!
« មិនបាច់រំលឹកទេចាត់ទុកថាជាកំហុសអចេតនាចុះហើយលោកធ្វើព្រោះតែខឹងប៉ុណ្ណោះ » ចាន់ធ្វើទឹកមុខស្មើធេងដែរក្នុងចិត្តកំពុងតែសប្បាយដែរឃើញមុខអុីប៉ូធ្វើគួរឱ្យកំសត់នេះគឺមិនមែនកំសត់ទេពិតជាកំប្លែងណាស់សឹងតែទប់សំណើចមិនបាន
« ខ្ញុំ..... »
« ខ្ញុំសុំសម្រាកបន្តិចសិនហើយ » ថាហេីយចាន់បម្រាស់ខ្លួនដេកដែរធ្វើអោយអុីប៉ូចង់និយាយអ្វីគឺនិយាយមិនទាន់ មេីលចាន់ដែរកំពុងដេកយ៉ាងរហ័សប្រហែលលក់ហេីយក៏មិនដឹង។
អុីប៉ូនាយក៏ទៅអង្គុយធ្វើការបន្តនឹងពេលខ្លះដៀងភ្នែកសម្លឹងមើលចាន់ឃេីញថាដេកសម្រុកតិចៗដែរនាយក៏អស់សំណេីច ប្រសិនបើមានពេលវេលានាយនឹងអង្គុយនិយាយជាមួយចាន់អោយបានច្រើនជាពុំខាន។

YOU ARE READING
??? : ????????????(END)
Romance?????????????????????????????????????????????????????????????????????!?????????????!??????????????? ????????????????????????????????...??????????????????????????????????????????????????????????????????????????????????????????????????????????????! ??...