ភាគទី9 : ចិត្តបារម្ភ
« .... » នាយលេីកកាហ្វេមកក្រេបទាំងទឹកមុខបង្កប់ដោយអាថ៌កំបាំងនឹងមេីលទៅលីវយីងដែរកំពុងតែគិតអ្វីម្យ៉ាងហើយបានត្រឹមតែដកដង្ហើមធំមួយខ្សាក រួចដេីរចេញទៅទុកអោយលីវយីងមេីលហើយដកដង្ហើមធំដូចគ្នា។
ពេលរាត្រីឈានចូលមកដល់ពេលវេលាដេីរលឿនពេកហើយដែរធ្វើអោយមនុស្សម្នាក់ៗមិនទាន់បានធ្វេីអ្វីក្នុងថ្ងៃនេះផងបែរជាបម្រុងទៅថ្ងៃស្អែកបន្ទាប់ទៀត។រាងតូចអង្គុយដកដង្ហើមធំបីបួនដងមកហើយនឹងមេីលទៅកាន់គ្រែពេទ្យដែរឃេីញរាងក្រាស់កំពុងតែសន្លប់មិនទាន់ដឹងខ្លួន។
យប់នេះចាន់បានសន្យាជាមួយនឹងមីងយៀកហើយថាត្រូវតែនៅមេីលថែអុីប៉ូដេីម្បីលុបលាងកំហុសដែរបានសាងឡើងដោយអចេតនារងចាំមេីលថាពេលអុីប៉ូក្រោកឡើងនៅខឹងទៀតដែរទេ?
រាងតូចអង្គុយងក់បម្រុងបិតភ្នែកគេងហើយស្រាប់តែភ្ងាក់ឡើងវិញនឹងមេីលទៅកាន់អ្នកជំងឺឃើញថាដៃកម្រេីកហេីយក៏សប្បាយចិត្តជាខ្លាំង។
« វ៉ាងអុីប៉ូ!! » រាងតូចដេីរមកជិតរាងក្រាស់ទាំងស្នាមញញឹមចាំគេយូរហើយទីបំផុតទេីបព្រមដឹងខ្លួនទាំងដែរអ្នករងចាំនេះឡើងស្ទះខ្យល់ទៅហើយ
« អុឹម! » រាងក្រាស់បេីកភ្នែកតិចៗអោយសុាំហេីយសម្លឹងមេីលជុំវិញ
« លោកមានឈឺត្រង់ណាទេ? »
« ខ្ញុំ ..មិនស្លាប់ទេ » ភ្ងាក់ភ្លាមសម្តីគំរោះគំរើយបានចេញមកពីមាត់អុីប៉ូភ្លាមនេះឈឺប៉ុណ្ណឹងហើយនៅឆ្លៀតដឺដងទៀតដែរធ្វើអោយអ្នកម្ខាងទៀតក៏មិននិយាយអ្វីដែរ
« ខ្ញុំទៅហៅគ្រូពេទ្យសិនហើយ » និយាយហើយចាន់ដេីរចេញទៅបាត់ដោយទុកឲ្យអុីប៉ូមេីលទាំងទឹកមុខស្មើធេងដូចទឹកមុខអ្នកជំងឺទូទៅដែរ។
យូរបន្តិចចាន់ត្រឡប់មកវិញជាមួយនឹងគ្រូពេទ្យហើយក៏ចាប់ផ្តើមពិនិត្យអាការះ។
« អ្នកជំងឺមិនអីទេស្អែកអាចចេញបានហើយ! »
« បាទអរគុណលោកគ្រូពេទ្យ » ចាន់អរគុណគ្រូពេទ្យទាំងស្នាមញញឹមហើយក៏ជូនដំណើរគាត់ចេញមកវិញ រួចក៏បែរចូលក្នុងបន្ទប់នឹងមេីលទៅកាន់អុីប៉ូដែលដេកសម្លឹងមើលទេសភាពតាមបង្អួចហើយក៏ដកដង្ហើមធំ។
« ដកដង្ហើមធំប្រហែលធុញទ្រាន់ណាស់ហើយដែរត្រូវមកអង្គុយនៅក្នុងមន្ទីរពេទ្យមេីលថែខ្ញុំបែបនេះ »
« បេីខ្ញុំធុញស្មានតែលោកបានឃើញខ្ញុំមែនទេ?នេះយប់ហើយក៏ពេលដែលត្រូវសម្រាកដែរខ្ញុំសុខចិត្តមិនងងុយដេីម្បីអង្គុយមេីលលោក » ចាន់តបទៅអុីប៉ូវិញទាំងអារម្មណ៍មិនល្អ គ្រាន់បើណាស់បេីមិនឈឺទេច្បាស់ណាស់គឺប្រកែកមិនឈ្នះខ្លួនឡេីយ ឈឺហើយនៅសម្តីបានបែបនេះគួរតែចាកចេញឥឡូវវិញល្អជាង
« ចុះខ្លែងឯងមិនចង់រំខានខ្ញុំទេមែនទេ?ហេីយឯងនិយាយថាព្រំដែនរវាងពួកយេីងទាំងពីរគឺត្រឹមមិត្តភក្តិដែរធ្លាប់ស្គាល់គ្នាក្នុងរយះពេលខ្លីតែប៉ុណ្ណោះ គឺខ្ញុំមិនបានចាត់ទុកឯងជាមិត្ត!!! » អុីប៉ូបែរមុខមកនិយាយជាមួយចាន់យ៉ាងច្បាស់លាស់ហើយទាំងសេីចដឺដង ដែរធ្វើអោយចាន់បានត្រឹមត្រូវខាំមាត់សង្កត់ចិត្តមុននឹងនិយាយឡើង
« ខ្ញុំមិនបានរំខានទេខ្ញុំគ្រាន់តែនៅមេីលថែលោកព្រោះតែជាកំហុសរបស់ខ្ញុំ ហើយស្អែកនេះខ្ញុំគឺលែងរំខានលោកទៀតហើយ »
« ហឹស!មេីលថែហ៎េស?បេីឯងចង់ទៅឥឡូវក៏បានដែរខ្ញុំមានហាមឯងឯណា! » អុីប៉ូកាន់តែដឺចាន់កាន់តែស្ងាត់ការអត់ធ្មត់របស់មនុស្សមានដែនកំណត់ ទេីបចាន់មិនជ្រើសរើសការនិយាយច្រើនហើយរងចាំដល់ថ្ងៃស្អែកពេលនោះលែងឃើញប្រុសម្នាក់នេះទៀតហើយ
« ..... » ចាន់ដាក់ខ្លួនលេីសាឡុងហើយគេងមិនខ្វល់ពីមនុស្សដែរកំពុងតែនិយាយជាមួយនោះទេបិតភ្នែកគេងដេីម្បីបំភ្លេចរឿងគ្រប់យ៉ាង បិតភ្នែកគេងព្រោះមិនចង់លឺសម្តីចេញពីមាត់អុីប៉ូ ដែលវាយប្រហារបេះដូងមួយនេះខ្លាំងណាស់។

YOU ARE READING
??? : ????????????(END)
Romance?????????????????????????????????????????????????????????????????????!?????????????!??????????????? ????????????????????????????????...??????????????????????????????????????????????????????????????????????????????????????????????????????????????! ??...