ភាគទី5 : មនុស្សប្រុសគួរឱ្យស្អប់
« បងមិនចាប់អារម្មណ៍ស្នេហាទេឯងត្រូវចាំអោយច្បាស់ទោះបីជាអ្នកណាស្អាតយ៉ាងណាក៏ដោយក៏បងមិនខ្វល់ដែរ » អុីប៉ូនិយាយឡើងទាំងទឹកមុខប្រាកដប្រជានឹងលេីកកាហ្វេមកក្រេប រឿងស្នេហាហ៎េស?ហេតុអ្វីនាយមានអារម្មណ៍ថាមិនខ្វល់?ហេតុអ្វីពាក្យថាស្នេហានាយមិនដែរដឹងហើយចាប់អារម្មណ៍លេីវាសោះអញ្ចឹង?
« អោយតែមិនចាប់អារម្មណ៍រឿងរបស់បងទេខ្ញុំមិនខ្វល់ឡើយ!ខ្ញុំមកនេះគ្រាន់តែចង់មកប្រាប់ថាយប់នេះខ្ញុំគឺបងត្រូវតែទៅចូលរួមកម្មវិធីនៅវីឡារបស់លោកនាយករដ្ឋមន្ត្រីព្រោះកូនស្រីគាត់បានត្រឡប់មកវិញហេីយ » ហុងសៀនក៏មិនទៅសួរដេញដោលអុីប៉ូច្រើនអ្វីដែរ នឹងយកដំណឹងមួយមកប្រាប់ដែរត្រូវតែទៅចូលរួមដោយមិនអាចខកខានព្រោះវាសំខាន់
« ហ្វឹងឈូអុីងត្រឡប់មកវិញហើយមែនទេ?លោកប៉ាអ្នកម៉ាក់មានបំណងអ្វី?បម្រុងផ្សំផ្គុំខ្ញុំជាមួយនាងដូចមុនទៀតហើយមែនទេ? » អុីប៉ូនិយាយឡើងទឹកមុខប្រែជាក្រម៉ូវ ហើយបំណងរបស់អ្នកមានគុណច្បាស់នៅតែដដែលមិនកែប្រែឡើយ លេីកមិនគឺបម្រុងផ្សំផ្គុំនាយជាមួយនាងនឹងហើយ
« ខ្ញុំក៏មិនដឹងដែរ » មីងយៀកញាក់ស្មាដោយមិនខ្វល់ខ្វាយ រឿងរបស់បងប្រុសទុកអោយបងប្រុសដោះស្រាយខ្លួនឯងចុះ
« ឯងចូលមកឃើញបងលីវយីងទេ? »
« ខ្ញុំដូចជាមិនទាន់ឃេីញគាត់មកទេ »។
អ្នកដែរត្រូវគេនិយាយអម្បាញ់មិញនេះគឺកំពុងតែដេីរនឹងសម្លឹងមើលទេសភាពជុំវិញហាក់បីដូចជាស្រងូតស្រងាត់ជាធម្មតាលីវយីងតែងតែដេីរទៅកន្លែងក្រុមហ៊ុនបែបនេះព្រោះបានចំណាយពេលវេលាមេីលអ្វីផ្សេងទៀតតាមដងផ្លូវ ហើយផ្ទះរបស់គេក៏មិនឆ្ងាយពីក្រុមហ៊ុនដែរ។
« មេីលក្ទេីយហ៎រ!! »
« ធ្វើប្រុសស្អាតសឹងអីប៉ុន្តែបែរជាធ្វេីក្ទេីយទៅវិញ »
សម្តីរបស់មនុស្សដែលបានឃើញលីវយីងនិយាយឡើងទាំងគួរឲ្យស្អប់ខ្ពើមដែលពួកគេមេីលងាយលីវយីងដែរគេមិនបានធ្វើខ្លួនសូម្បីតែបន្តិច
« .... » លីវយីងមិននិយាយអ្វីពាក្យសម្ដីទាំងអស់នេះមិនមែនលឺជាលេីកទីមួយទេគឺលឺឡេីងសុាំត្រចៀកទៅហេីយ មនុស្សប្រុសស្រីមេីលងាយភេទទីបីជារឿងធម្មតាទព្រោះដោយការស្អប់ហេីយមនុស្សទាំងអស់នោះសុទ្ធតែមនុស្សដែរមិនមានខួរក្បាលល្អមិនចាំបាច់តបតរសម្តីទេ
« មនុស្សដូចជាឯងនេះរឹងមែនគេថាអោយប៉ុណ្ណឹងហើយនៅតែមិនខ្វល់ទៀត! » សម្លេងបន្លឺចេញពីក្រោយខ្នងរបស់លីវយីងដែរសម្លេងមួយនេះគឺចងចាំច្បាស់ណាស់ដែរសម្លេងមួយនេះបាត់អស់ជាយូរហេីយនេះគេត្រឡប់មកជួបខ្លួនវិញហេីយមែនទេ?
« ..... » លីវយីងងាកទៅមើលប្រភពសម្លេងច្បាស់ណាស់គឺគេពិតមែនប៉ុន្តែគេដេីរមកជាមួយមនុស្សស្រីម្នាក់ហើយកាន់ដៃយ៉ាងស្អិតរមួតទៀតផងប្រហែលទំនាក់ទំនងមិនធម្មតាទេ
« ភ្លេចខ្ញុំហើយមែនទេ?ឈីលីវយីង!! »
« ហ្វឹងអុីនៀន » លីវយីងភ្លាត់មាត់ហៅឈ្មោះរបស់បុរសនៅចំពោះមុខដែរការចងចាំទាំងប៉ុន្មានដែរនៅជាមួយគេបានលេចឡើងជាមួយបន្តបន្ទាប់ គេបង្ហាញខ្លួនធ្វើអ្វី?ចង់អោយបេះដូងនឹងរាងកាយមួយនេះឈឺចាប់ទៀតហើយមែនទេ?
« នេះជាសង្សាររបស់ខ្ញុំយ៉ាងលីងនាងស្អាតដែរទេ? » អុីនៀនបង្ហាញសង្សារខ្លួនអោយបានឃើញលីវយីងបានឃើញដែរបែកគ្នាប៉ុន្មានឆ្នាំនេះគឺរកបានថ្មីម្នាក់ដែរល្អហើយជំនួសបេះដូងបានហើយ មិននៅត្រាំត្រែងនឹងអតីតកាល
« គេជាអ្នកណា? » យ៉ាងលីងសួរទៅកាន់អុីនៀនដែរនាំនាងមកបង្ហាញអោយមនុស្សប្រុសម្នាក់ឃើញបែបនេះ តេីក្នុងនាមជាអ្វី?គេសំខាន់ប៉ុណ្ណាទៅ?
« ខ្ញុំជាអតីតមិត្តរបស់គេនៅរៀនគេមិនដែលមានសង្សារទេពេលនេះគេនាំនាងអោយមកស្គាល់ខ្ញុំគេចង់ប្រាប់ខ្ញុំថាគេគឺរកសង្សារម្នាក់បានល្អជំនួសមនុស្សដែរធ្លាប់លួចស្រឡាញ់នៅវិទ្យាល័យហើយ » លីវយីងឆ្លើយជំនួសអុីនៀនទាំងស្នាមញញឹមនឹងឆ្លៀតបញ្ឆិតបញ្ឆៀងដែរធ្វើឱ្យអ្នកម្ខាងទៀតក្តាប់ដៃយ៉ាងមាំហាក់បីដូចជាខឹងសម្បារ នឹងរលឹកដល់អតីតកាលនៅវិទ្យាល័យខ្លះៗដែរអនុស្សាវរីយ៍ពេលនោះគឺមានយ៉ាងច្រើន
« ប្រុសសង្ហារដូចបងកាលនៅវិទ្យាល័យអូនគិតថាប្រហែលស្រីៗតាមច្រើនណាស់ហើយប៉ុន្តែបែរជាគ្មានសង្សារលួចស្រឡាញ់គេម្នាក់ឯងទៀត ~ ហិហិ » លឺបែបនោះយ៉ាងលីងក៏សេីចស្ញេញទាំងដែលមិនបានដឹងអំពីរឿងអតីតកាលដែរអុីនៀននឹងលីវយីងដែរពួកគេមានទំនាក់ទំនងយ៉ាងម៉េច
« ត្រូវហើយកាលនៅវិទ្យាល័យបងមិនមានសង្សារប៉ុន្តែបងមានស្រីតាមច្រើនណាស់ហើយក៏មានមនុស្សប្រុសភេទទីបីដែរណាអូនសម្លាញ់ ប៉ុន្តែបងមិនស្រឡាញ់អ្នកណាឡើយ ពេលនេះគូរព្រេងបងបានរកឃើញហើយ បងគឺស្រឡាញ់តែអូនម្នាក់ » អុីនៀនសេីចបន្តិចនឹងនឹកដល់អតីតកាលដែរជាប្រុសសង្ហារស្រីតាមឥតល្ហែនិយាយរួមគឺប្រៀបដូចជាដារ៉ាអញ្ចឹងទៅទីណាក៏តែងតែមានអ្នកសុំថតនឹងសុំហត្ថលេខាតែរហូតតែម្តង
« ចឹងខ្ញុំសុំទៅសិនហើយព្រោះមានការងារត្រូវធ្វើ » ថាហេីយលីវយីងដេីរចេញទៅបាត់ដែរទ្រូងខាងឆ្វេងលោតឈឺខ្ទោកៗមិននឹកស្មានថាថ្ងៃនេះបានជួបសង្សារចាស់ហេីយនាំសង្សារថ្មីមកបញ្ឈឺទៀត
ឈឺចិត្តណាស់លោកអើយ!!!!!
« .... » អុីនៀនក្តាប់ដៃមាំមេីលលីវយីងដេីរចេញទៅដោយក្រសែភ្នែកកំណាចទឹកមុខយ៉ាងស្មេីធេងដែរមិនអាចទាយដឹងបានថាកំពុងតែគិតអ្វី។

YOU ARE READING
??? : ????????????(END)
Romance?????????????????????????????????????????????????????????????????????!?????????????!??????????????? ????????????????????????????????...??????????????????????????????????????????????????????????????????????????????????????????????????????????????! ??...