抖阴社区

                                    

   ZhanZhan Restaurant
   ចាន់កំពុងតែធ្វើការងារស្រាប់តែពេលនោះសម្លេងទូរស័ព្ទដៃបានរោទ៍ឡើងឃើញថាជាលេខរបស់អ្នកមានគុណក៏លេីកទទួលភ្លាមហើយស្នាមញញឹមដ៏ស្រស់បំព្រងក៏បានលេចឡើង។
   « អាឡូម៉ាក់ខលមកខ្ញុំមានការអ្វីមែនទេ? »
   « ម៉ាក់មានរឿងចង់និយាយជាមួយកូនបន្តិចគឺយប់នេះកូនត្រូវទៅចូលរួមកម្មវិធីនៅវិឡារបស់លោកនាយករដ្ឋមន្ត្រីកូនទំនេរទេ? »
   « ទីនោះមានកម្មវិធីអ្វីមែនទេ? »
   « គឺកូនស្រីរបស់លោកនាយករដ្ឋមន្ត្រីត្រឡប់មកពីអង់គ្លេសវិញហើយ ក៏បានធ្វើកម្មវិធីជប់លៀងមួយ »
   « បាទម៉ាក់កូនទំនេរតេីចាំកូនទៅ »
   « អុឹម...ប៉ុណ្ណឹងសិនចុះ »
   « បាទ!! »
   ថាហើយអ្នកស្រីស៊ាវបិតទំនាក់ទំនងចាន់ក៏ធ្វេីការងារបន្តស្រាប់តែខួរក្បាលនឹកឃេីញដល់មនុស្សប្រុសយប់មិញនេះមិនដឹងថាយ៉ាងម៉េចស្រាប់តែញញឹមឡេីងដោយឯកឯង ឃើញទង្វើខ្លួនឯងបែបនេះចាន់ក៏ទះខ្លួនឯងមួយកំភ្លៀងដែរគិតអ្វីផ្តេសផ្តាសចំជាឡប់សតិមែនហើយ។
   « តាំងពីមកវិញឃើញឯងញញឹមរហូតយ៉ាងម៉េចនឹងមានអ្វីលាក់បាំងខ្ញុំមែនទេ? » ហុងសៀនដេីរមកទះស្មារចិត្តហើយក៏បង្អាប់លេងព្រោះតែឃើញញញឹមញញែមរហូតតាំងពីបាននៅជាមួយអុីប៉ូពេញមួយយប់មិនដឹងថាបានធ្វេីរឿងអ្វីខ្លះហេីយលាក់បាំងខឹងខ្លួន
   « គ្រាន់តែញញឹមមិនបានមែនទេ?ឯងចូលចិត្តគិតច្រើនណាស់ » ចាន់គ្រវីក្បាលបន្តិចនឹងដេីរគេចពីហុងសៀន មិត្តម្នាក់នេះពិនសួរណាស់សុខចិត្តធ្វើធម្មតាកុំអោយគេសង្ស័យមិនអញ្ចឹងមួយព្រឹកនេះមិនបាច់ធ្វេីអ្វីទេ។
   ដំណើររបស់អ្នកកំលោះយ៉ាងស្វាហាប់កំពុងតែដេីរចូលមកគ្រាន់តែឃើញភ្លាមក៏ដឹងហើយថាជាមីងយៀកប្អូនប្រុសរបស់អុីប៉ូ។
   « សួស្តីលោកចង់ញុាំអ្វីមែនទេ? » ហុងសៀនរាក់ទាក់ទៅកាន់ភ្ញៀវយ៉ាងសមរម្យ
   « ខ្ញុំចង់ទិញកាហ្វេ!ហើយយករសជាតិដែរចាន់ធ្លាប់ធ្វើអោយអុីប៉ូដូចលេីកមុនណា »
   « បាទចាំបន្តិច! » ហុងសៀនដេីរចេញពីកន្លែងទទួលបន្ទាប់មកទៅកេះចាន់ដេីម្បីអោយធ្វើកាហ្វេព្រោះច្បាស់ណាស់មីងយៀកគឺមកទិញអោយអុីប៉ូ ហើយកាហ្វេសុទ្ធតែនិយាយប្រាប់រួចជាស្រេចថាយកម៉េច
   « ចាំមួយភ្លែតចាន់ធ្វើរួចឥឡូវហើយ! »
   « បាទ! » មីងយៀកងក់ក្បាលបន្តិចហើយកាយវិការរបស់ពួកគេទាំងពីរគឺអឹមអៀនម៉េចទេព្រោះពួកគេគ្រាន់តែឃើញគ្នាភ្លាមគឺរៀងស្ងប់ស្ងាត់រៀងខ្លួន បែរចេញដោយមិននិយាយសូម្បីតែមួយម៉ាត់
   « លោកជាប្អូនប្រុសរបស់អុីប៉ូមែនទេ? » ហុងសៀននិយាយឡើងដេីម្បីកំដរបរិយាកាសកុំឱ្យវាស្ងាត់ពេក គេសង្ហារណាស់ហេតុអ្វីប្រុសម្នាក់នេះធ្វើឱ្យខ្លួនរំភើបបែបនេះ បេះដូងវិញលោតញាប់ជាងម៉ាស៊ីនដេរទៅទៀត
   « បាទមែនហើយ! » មីងយៀកឆ្លើយទាំងអឹមអៀនព្រោះតែគេមិនសូវចេះនិយាយស្តីច្រើនជាមួយមនុស្សដែរមិនស្គាល់ឡើយប៉ុន្តែនេះគេនិយាយជាមួយហើយក៏មិនរឹកដែរតបទៅវិញដូចធម្មតា។
   ពេលនោះចាន់កាន់កាហ្វេមកដល់នឹងហុចអោយមីងយៀកឯហុងសៀនចាប់ផ្តើមគិតលុយបន្ទាប់ពីរួចហេីយមីងយៀកក៏លាចេញទៅដោយទុកឲ្យហុងសៀនមេីលទាំងញញឹមខ្ចឹប ឯចាន់ឃេីញហេីយក៏អស់សំណេីច។
   « ឃើញប្រុសមិនបាន! »
   « ឯងថាអោយអ្នកណា? » លឺបែបនោះហុងសៀនបែរមុខមកសម្លក់ចាន់ភ្លាមៗ នឹងខំប្រឹងលាក់កាយវិការអម្បាញ់មិញវិញកុំអោយចាន់និយាយម្តងទៀតប្រសិនបេីមានអ្នកលឺខ្មាស់គេស្លាប់ហេីយ។

??? : ????????????(END)Where stories live. Discover now