ថ្ងៃថ្មី
ZhanZhan Restaurant
ចាន់ជួយការងារកូនចៅជារឿងធម្មតាស្រាប់ ហើយភ្ញៀវក៏នៅតែបន្តចូលមិនចេះដាច់ដែរធ្វេីអោយចាន់នឹងហុងសៀនសប្បាយចិត្ត ពីមួយថ្ងៃទៅមួយថ្ងៃហាងចេះតែមានមនុស្សចូលច្រើន។
« និយាយអញ្ចឹងទំនាក់ទំនងឯងជាមួយនឹងអ្នកប្រុសធំនោះយ៉ាងម៉េចហើយ? » ហុងសៀនសួរឡើងឃើញពួកគេស្និតស្នាលគ្នាណាស់ប្រហែលត្រូវគ្នាហើយមេីលទៅ បានជាចាន់មិនសូវឃើញនៅក្នុងហាងគឺទៅតាមតែអុីប៉ូបាត់ៗ
« ធម្មតាគ្មានអ្វីទេ » ចាន់ឆ្លើយតបមិត្ត
« ចុះឯងយកបេះដូងគេបានទេ? »
« គ្មានសង្ឃឹមទេ!! » ចាន់គ្រវីក្បាលទាំងហត់ប៉ុន្តែមិនបានបោះបង់ឡើយគ្រាន់តែចង់ប្រាប់ថាអ្នកប្រុសធំវ៉ាងអុីប៉ូម្នាក់នេះខ្មេីត មុឺងម៉ាត់ ហើយចូលចិត្តអោយអ្នកដទៃយល់ច្រឡំចំពោះទង្វើរបស់គេណាស់។
មេឃបេីកថ្ងៃបន្តិចរាងតូចក៏បានទៅWangGroupដេីម្បីទៅរកអុីប៉ូដូចរាល់ដងប៉ុន្តែថ្ងៃនេះឃេីញមានកាន់ប្រអប់អាហារមួយប្រអប់នឹងកាហ្វេមួយកែវដេីរចូលទៅក្នុងក្រុមហ៊ុនទាំងញញឹមដែលតាំងចិត្តអោយគេជាពិសេស។គ្រាន់តែទៅដល់អ្វីដែរគួរអោយសង្កេតគឺបុគ្គលិកនាំគ្នានិយាយនឹងមេីលទៅកាន់បន្ទប់របស់អគ្គនាយកមិនដឹងថាមានរឿងអ្វី។
« បងលីវយីងមានរឿងអ្វីមែនទេ? »
« អរ...គឺអ្នកនាងឈូអុីងបានមកទីនេះតាំងពីព្រឹកដេីម្បីមករកលោកអគ្គនាយក ទេីបបុគ្គលិកនាំគ្នាមេីលយ៉ាងចម្លែកចឹងហើយ »
គ្រាន់តែលឺលីវយីងនិយាយរាងតូចស្រាប់តែប្រែទឹកមុខស្រពាប់ស្រពោននឹងមេីលទៅរបស់ញុាំនឹងកាហ្វេដែរបានយកមកប្រហែលមិនអាចដល់ដៃអុីប៉ូទេថ្ងៃនេះ។
ចាន់សម្រួលអារម្មណ៍ហើយក៏ដេីរចូលទៅក្នុងបន្ទប់របស់អុីប៉ូដែរកំពុងធ្វើការហើយអ្វីដែលបានឃើញនោះគឺពួកគេកំពុងតែផ្អែមល្ហែមជាមួយគ្នាដោយឈូអុីងនៅកៀកអុីប៉ូយ៉ាងជិតហើយខ្យល់ដង្ហើមពួកគេសឹងតែប៉ះគ្នា។
« ខ្ញុំរំខានអ្នកទាំងពីរហើយមែនទេ? »
« ហិហិមិនអីទេ! » ឈូអុីងសេីចបន្តិចនឹងរៀបរឹកពាទាំងអៀនខ្មាស់នឹងចាន់ ហើយក្រសែភ្នែករបស់អ្នកប្រុសធំមេីលទៅចាន់កាន់ហាក់បីដូចជាមានរឿងចង់និយាយ
« ខ្ញុំគ្រាន់តែយករបស់មកអោយអុីប៉ូតាមដែរគេកម្ម៉ង់ប៉ុណ្ណោះគ្មានចេតនារំខានទេ ប៉ុន្តែភ្លេចថាខ្ញុំភ្លេចយកមកមួយមុខចឹងសុំត្រឡប់ទៅវិញសិនហើយ » ថាហេីយរាងតូចដេីរចេញទៅបាត់ដែររាងក្រាស់ចង់ក្រោកទៅនិយាយជាមួយដែរប៉ុន្តែធ្វើមិនបាន នាយមានអារម្មណ៍ខ្លាចណាស់ខ្លាចថាចាន់យល់ច្រឡំលេីរឿងមួយនេះ។
ចាន់ចេញមកដល់ខាងក្រៅពេលនោះក៏បានជួបជាមួយនឹងមីងយៀកឃើញហើយពួកគេទាំងពីរក៏ញញឹមដាក់គ្នា ក្នុងនាមមនុស្សធ្លាប់ស្គាល់។
« យកមកអោយបងអុីប៉ូមែនទេ? »
« មុនដំបូងចឹងមែនប៉ុន្តែគេមានមនុស្សស្រីនៅក្បែរហើយរឿងអាហារមិនចាំបាច់ភ័យទេ »
« បងប្រច័ណ្ឌមែនទេ?ខ្ញុំសួរតាមត្រង់បងស្រលាញ់បងប្រុសខ្ញុំឬអត់? »
« .... » លឺសំណួរមួយនេះចាន់ភាំងស្មារតីបន្តិចមិននឹកស្មានថាលឺចេញពីមីងយៀកសោះ ហេតុអ្វីមកសួរត្រង់ៗបែបនេះ?ទោះបីជាមានចិត្តមែនក៏មិនហ៊ានឆ្លេីយដែរ មនុស្សក៏ចេះអៀន។
អុីប៉ូដោះស្រាយជាមួយឈូអុីងរួចហើយក៏មកតាមរាងតូចឃើញគេជាមួយនឹងប្អូនប្រុសរបស់នាយនិយាយគ្នាសំណួរដែលមីងយៀកសួរចាន់នាយលឺច្បាស់ណាស់មិនទាន់ដេីរចូលទៅចាំមើលថាចាន់នឹងឆ្លេីយយ៉ាងម៉េច?
« ឆាប់ឆ្លើយមកនៅភ្លឹកដល់ណាស់ទៀត! » មីងយៀកបង្ខំចាន់
« បងមិនស្រឡាញ់អុីប៉ូទេ! »
« កុហក!! » មីងយៀកមិនព្រមជឿងាយៗឡេីយ
« ស្រេចតែចិត្តឯងចុះ » ថាហេីយរាងតូចបម្រុងដេីរចេញពេលនោះសម្លេងពីចម្ងាយបានបន្លឺឡើងដែរធ្វើឱ្យរាងតូចនឹងមីងយៀកបែរទៅមេីលយ៉ាងលឿន
« ស៊ាវចាន់មកតាមខ្ញុំបន្តិច!មីងយៀកកុំចូលទៅរកបងអោយសោះបេីគ្មានការអនុញ្ញាត » រាងក្រាស់ដេីរមកចាប់ដៃរាងតូចអូសនាំទៅ ឯមីងយៀកក៏មិនហ៊ានប្រឆាំងនឹងសម្តីរបស់អុីប៉ូដែរ មិនដឹងថាមានរឿងអ្វីទំនងខឹងខ្លាំងណាស់ ឬមួយស្តាប់លឺសម្តីរបស់ចាន់និយាយមិញនេះ។
គ្រាន់តែដល់មកក្នុងបន្ទប់អុីប៉ូរុញទ្វារបិតលឺផាំងចាន់ត្រូវបានចាប់ដៃជាប់ឈឺខ្លាំងណាស់គេនៅតែមិនព្រមប្រលែង ទឹកមុខកំណាចទំនងខឹងណាស់មិនដឹងថាមានរឿងស្អីមកពីណាហេីយក៏ឈ្លោះគ្នាដោយគ្មានអ្នកណាព្រមចាញ់នៅក្នុងសង្គ្រាមមួយនេះ។
« យ៉ាងម៉េចនឹងវ៉ាងអុីប៉ូលែងដៃខ្ញុំភ្លាម! »
« ដឹងទេថាឯងកំពុងតែធ្វើឱ្យខ្ញុំខឹងហើយ!! »
« ខ្ញុំធ្វើអ្វី?មានតែលោកទេធ្វើអ្វីអម្បាញ់មិញនេះជាមួយឈូអុីងនោះចំជាមិនចេះខ្មាស់បុគ្គលិកមែន! »
« ខ្ញុំជាអគ្គនាយកគ្មានរឿងអ្វីត្រូវខ្មាស់បុគ្គលិក! »
« ត្រូវហើយលោកមិនចេះខ្មាស់បុគ្គលិកប៉ុន្តែក៏គួរតែខ្មាស់ខ្ញុំផង! » រាងតូចនិយាយទាំងទឹកមុខក្រហមព្រោះតែខឹងអុីប៉ូដែរមកនិយាយខ្លាំងៗដាក់ទាំងគ្មានហេតុផល
« មានរឿងអ្វីត្រូវខ្មាស់ឯង?ឬមួយឯងប្រច័ណ្ឌ? » រាងក្រាស់ចម្រិតសួររាងតូច
« ..... » ចាន់មិននិយាយ
« ខ្ញុំលឺឯងនិយាយច្បាស់ណាស់អម្បាញ់មិញនេះថាឯងមិនបានស្រឡាញ់ខ្ញុំទេ ខ្ញុំក៏មិនស្រឡាញ់ឯងដែរត្រូវចាំអោយច្បាស់ហើយចាប់ពីពេលនេះតទៅកុំមករំខានខ្ញុំទៀតព្រោះខ្ញុំមានមនុស្សកំដរហើយ »
រាងតូចលឺបែបនោះក៏អស់សំណើចហើយខំប្រឹងទប់ទឹកភ្នែកកុំឱ្យស្រក់ហើយក្តាប់ដៃមាំនិយាយជាមួយមនុស្សចំពោះមុខទាំងទឹកមុខស្មើធេងដែរបញ្ជាក់ថាមិនបាននិយាយលេង។
« ត្រូវហើយតាំងពីដើមមកខ្ញុំមិនដែរស្រឡាញ់លោកឯណា!ពួកយើងនៅជិតគ្នាព្រោះតែរឿងរ៉ាវបន្តិចបន្តួចប៉ុណ្ណោះ ខ្ញុំសន្យាថានឹងមិនរំខានទៀតឡើយ ព្រំដែនរវាងពួកយើងទាំងពីរគឺត្រឹមមិត្តភក្តិដែរធ្លាប់ស្គាល់គ្នាក្នុងរយះពេលខ្លីតែប៉ុណ្ណោះ »
ពួកគេមានកំហឹងរៀងៗខ្លួនហេីយចាន់សម្រេចចិត្តដេីរចេញដោយដោយមិនងាកមេីលក្រោយឡេីយ...តែមិនលឺសម្លេងអ្នកខាងក្រោយខ្នងនិយាយសោះទេីបចងចិញ្ចើមឆ្ងល់ហើយបែរទៅមេីលវិញនឹងឃេីញរឿងអ្វីដែលមិនស្មានមិនដល់។
« វ៉ាងអុីប៉ូ!!! »
ចាន់ស្លន់ស្លោណាស់ពេលសុខៗឃេីញអុីប៉ូដួលសន្លប់មិនដឹងខ្លួនបែបនេះហេីយក៏ខលទៅខាងមន្ទីរពេទ្យហើយពេលនោះឡានសង្គ្រោះក៏បានមកដល់នឹងអុីប៉ូទៅមន្ទីរពេទ្យហើយធ្វើឲ្យបុគ្គលិកនៅទីនោះនាំគ្នាភ្ងាក់ផ្អើលយ៉ាងខ្លាំងមិនដឹងថាមានរឿងអ្វី។

YOU ARE READING
??? : ????????????(END)
Romance?????????????????????????????????????????????????????????????????????!?????????????!??????????????? ????????????????????????????????...??????????????????????????????????????????????????????????????????????????????????????????????????????????????! ??...