抖阴社区

                                        

  ព្រឹកស្អែក
  ថ្ងៃនេះហើយដែរអុីប៉ូត្រូវចេញពីមន្ទីរពេទ្យដោយមានមីងយៀកចាំទទួលឃើញថាបងប្រុសមិនកេីតអ្វីធ្ងន់ធ្ងរបែបនេះក៏សប្បាយចិត្តប៉ុន្ដែទឹកមុខមនុស្សចំពោះមុខទាំងពីរពួកគេហាក់បីដូចជាមិនរីករាយសោះ តេីមានរឿងអ្វីចំពោះបងប្រុសនឹងចាន់?។ដោយសារតែជាមនុស្សរឹងអុីប៉ូបានទៅក្រុមហ៊ុនដេីម្បីធ្វេីការបន្តដោយមិនព្រមទៅសម្រាកដេីម្បីអោយមានកម្លាំងឡេីងដោយអះអាងថាគេងនៅក្រុមហ៊ុនក៏បានដែរ។
  « បងចាន់មិនទៅជាមួយពួកខ្ញុំទេឬ? » ឃើញចាន់មិនបានឡើងឡានមីងយៀកក៏សួរព្រោះទៅផ្លូវតែមួយសោះចាំបាច់អ្វីរកមធ្យោបាយជិះផ្សេងនាំតែអស់លុយទទេរ
  « មិនអីទេបងជិះតាក់ស៊ីក៏បាន » ចាន់ញញឹមបន្លប់ក្រសែភ្នែកពីរគូ(បងនឹងប្អូន)កំពុងមេីលទាំងដែលតាមពិតគឺមិនចង់នៅជិតអុីប៉ូឡើយសុខចិត្តជិះតាក់ស៊ីទាំងចិត្តមិនចង់ក៏បានប្រសើរជាងជិះក្នុងឡានដ៏ធុញថប់ជាមួយមនុស្សដែរនិយាយគ្នាមិនចុះសម្រុង។
  ចាន់បម្រុងដេីរចេញស្រាប់តែអុីប៉ូចុះពីក្នុងឡានហើយក៏ទាញរាងកាយដ៏តូចមួយនោះហេីបពីដីនឹងដាក់ចូលទៅក្នុងឡានទាំងទឹកមុខស្មើដែរធ្វើឱ្យចាន់បេីកភ្នែកធំៗទាំងមិនដឹងថាប្រុសម្នាក់នេះកំពុងគិតអ្វី។
  « លោកចង់ធ្វើស្អី? »
  « មីងយៀកឆាប់បេីកឡានចេញទៅ » អុីប៉ូមិនបានតបចាន់ហើយក៏បញ្ជាប្អូនរបស់គេអោយបេីកឡានចេញទៅកុំឲ្យចាន់រេីខ្លួនរួចទាន់ហើយរត់បាត់ ទឹកមុខពេលនេះមាំហើយកំណាចទៀតដែរធ្វើឱ្យចាន់ស្ងាត់មិននិយាយអ្វីទាំងអស់។
  WangGroup
  ឡានបានបញ្ឈប់រាងតូចចុះពីក្នុងឡានយ៉ាងលឿនដេីម្បីគេចពីរាងក្រាស់នៅទីបំផុតក៏នៅតែគេចមិនផុតសំខាន់ត្រូវបានរាងក្រាស់ចាប់ជាប់យកទៅក្នុងបន្ទប់ធ្វើការជាមួយដោយមិននិយាយសូម្បីតែមួយម៉ាត់។
  ផូង ~ ~
  សម្លេងបិតទ្វារលឺលាន់រងំដោយកម្លាំងដៃរាងក្រាស់បិតហេីយមានបំណងច្បាស់ណាស់គឺមិនអោយចាន់បានចេញឡេីយទោះបីជាព្យយាមគេចយ៉ាងណាក៏នៅតែគេចមិនផុត។
  « ខ្ញុំមិនមែនជាទាសកររបស់លោកទេវ៉ាងអុីប៉ូកុំឃុំខ្ញុំបែបនេះអោយសោះ » ចាន់ទ្រាំមិនបានទេនៅពេលដែលអុីប៉ូមានទង្វេីហួសហេតុបែបនេះ សភាពពេញមួយថ្ងៃដែរមេីលថែអុីប៉ូពេលនេះមិនទាន់បានស្អាតនៅឡេីយឆ្លៀតនៅមករករឿងថែមទាំងមិននិយាយទៀត តេីគេកំពុងគិតអ្វី?
  « ឯងត្រូវតែនៅជិតខ្ញុំប្រសិនបើខ្ញុំឈឺទៀតតេីមានអ្នកណាមកមេីល? » ហេតុផលដ៏ធម្មតារបស់អុីប៉ូធ្វើឱ្យចាន់ហួសចិត្តជាខ្លាំង នឹងទៅអង្គុយធ្វើការមិនខ្វល់ខ្វាយជាមួយមនុស្សដែរនៅជិតខ្លួនទាំងកំពុងតែតានតឹងខ្លាំងប៉ុណ្ណាទេ
  « .... » ចាន់ហត់នឿយពេកក៏បង្ហូរទឹកភ្នែកប៉ុន្តែជូតវិញយ៉ាងលឿនមិនអាចទន់ជ្រាយអោយគេបានឃើញឡើយ យ៉ាងណាក៏ជាកំហុសរបស់យើងហើយធ្វើតាមសម្តីរបស់គេទៅកុំប្រកែកនាំតែហត់ខ្លួនឯង ចង់ចេញគឺគ្មានផ្លូវព្រោះអុីប៉ូនិយាយច្បាស់ៗហេីយ។
  ទឹកភ្នែកដាប់ថ្ពាល់រាងតូចក៏ផ្តេកខ្លួនដេកលក់យ៉ាងលឿនព្រោះយប់មិញមានកន្លែងគេងមិនស្រួលបួលហើយមិនងាយដេកលក់ទេីបមិនសូវបានសម្រាកពេញភ្នែក សភាពពេលនេះគឺកំសត់ខ្លាំងណាស់។
  អ្នកណាថាអ្នកប្រុសធំវ៉ាងអុីប៉ូដាច់ចិត្ត?នាយក្រោកឈរពេញកម្ពស់ដេីរទៅមេីលចាន់ដែរកំពុងគេងលង់លក់នឹងក្រោកម្តងទៀតដេីរតម្រង់ទៅផ្ទះបាយ។មកវិញរាងក្រាស់បានទឹកមួយកូនធុងតូចដោយមានកន្សែងមួយហេីយនាយក៏យកមកជូតដៃមុខអោយចាន់ថ្នមៗដែលបេះដូងនាយលោតញាប់ខ្លាំងណាស់វាឈឺខ្ទោកៗនៅពេលឃេីញសភាពចាន់បែបនេះដៃនាយជូតថ្នមៗអោយចាន់រហូត ដែលនាយចង់និយាយពាក្យមួយក្នុងចិត្តថា"សុំទោស"។
  « ខ្ញុំហួសហេតុខ្លាំងណាស់មែនទេ? » ទឹកមុខស្រពោនបានបញ្ចេញឡើងនាយមិនដែរឃើញចាន់បែបនេះទេ ដៃម្ខាងយកជូតស្នាមទឹកភ្នែកចាន់ថ្នមៗដែរសភាពចាន់ពេលនេះគឺមិនមែនដូចនាយជួបដំបូងដែរជាមនុស្សកំពូលរករឿងរឹងមាំហេីយខ្លាំងក្លាហានចុះពេលនេះវាបាត់ទៅណាអស់ហេីយ?
  អុីប៉ូក្រោកឈរហើយនាយដេីរតម្រង់ទៅរកផ្ទះបាយម្តងទៀតនឹងចាប់ផ្តេីមធ្វេីម្ហូបដែរចាន់តាំងពីមន្ទីរពេទ្យមកឃេីញថាប្រហែលមិនទាន់បានអ្វីញុាំចូលពោះទេ ធ្វើខ្លួនល្វេីយៗនាយឃេីញបែបនេះពិបាកទ្រាំណាស់។
  ក្លិនឈ្ងុយម្ហូបរបស់អុីប៉ូដែលបានធ្វេីបណ្តាលឱ្យចាន់ចាប់ផ្តើមដឹងខ្លួនឡើងភ្លាមៗនឹងបេីកភ្នែកព្រឹមៗមេីលទៅកាន់អុីប៉ូដែរកំពុងតែធ្វេីម្ហូបទាំងឃ្លាន បានត្រឹមតែអង្អែលពោះព្រោះប្រហែលអុីប៉ូមិនបានធ្វើឱ្យខ្លួនឡើយ។
  « ឯងទៅមុជទឹករៀបចំខ្លួនសិនទៅចាំមកញុាំបន្តិចទៀតឆ្អិនហើយ »
  « តែខ្ញុំគ្មានសម្លៀកបំពាក់ទេ! »
  « ស្លៀករបស់ខ្ញុំសិនទៅ »
  « ..... » ចាន់មិននិយាយបន្តនឹងដេីរចូលទៅក្នុងបន្ទប់គេងបាត់ទៅព្រោះគ្មានកម្លាំងកំហែងតវ៉ាជាមួយនោះទេ។
  10នាទីក្រោយចាន់ចេញមកវិញជាមួយអាវធំរបស់អុីប៉ូដែរពាក់គ្មានចូលរូបរាងទេព្រោះអុីប៉ូធំជាងឆ្ងាយណាស់ ហើយក៏អៀនដែរនៅពេលឃើញអុីប៉ូមេីលមិនដាក់ភ្នែកបែបនេះ ធ្វើអារម្មណ៍មិនត្រូវថ្ពាល់ឡើងក្រហមទុំទៅហើយ><។
  « ឆាប់មកញ៉ាំមកទាន់នៅក្តៅ »
  « សម្រាប់ខ្ញុំមែនទេ? » ចាន់ចងចិញ្ចើមសួរ
  « ចុះគិតថាខ្ញុំធ្វើអោយបិសាចមែនទេ? »
  « ខ្លែងលោកស្អប់ខ្ញុំណាស់មែនទេហេតុអ្វីធ្វើឲ្យខ្ញុំ? »
  « ធ្វើសម្រាប់អរគុណឯងដែរមេីលថែខ្ញុំពេញមួយយប់! » អុីប៉ូចាប់ផ្តើមញុាំដោយមិនខ្វល់នឹងមិនហ៊ានប្រឈមមុខនឹងក្រសែភ្នែករបស់ចាន់ដែរកំពុងតែមេីលដូចចោរចាប់ចម្រិតទារប្រាក់ឡើយ ដែរធ្វើឱ្យចាន់អស់សំណេីចហេីយញុាំយ៉ាងមានក្តីសុខ។
  ទំនាក់ទំនងរវាងពួកគេបានល្អបន្តិចបន្ទាប់ពីញ៉ាំរួចរាល់ហើយអុីប៉ូក៏ទៅធ្វើការដូចធម្មតាឯចាន់ដែរគ្មានអ្វីធ្វើក៏ចាប់ផ្តើមឆុងកាហ្វេនឹងទាញតុមួយយកមកដាក់ជិតអុីប៉ូធ្វើការ ហើយក៏សេីចស្ញេញអ្នកណាឃើញហើយមិនខ្នាញ់នោះ?><
  « ឯងចង់ធ្វើអ្វី? » អុីប៉ូសួរឡេីងទាំងមិនយល់ពីសកម្មភាពរបស់ចាន់ឥឡូវនេះសូម្បីតែបន្តិច
  « ខ្ញុំឆុងកាហ្វេអោយលោកហើយខ្ញុំក៏ចង់មេីលលោកធ្វើការដែរ! » ចាន់ញញឹមពព្រាយតបទៅកាន់អុីប៉ូយ៉ាងធម្មតាដែរក្លិនកាហ្វេឡើងឆ្ងុយដែរធ្វើឱ្យក្រពះចាប់ផ្តើមឃ្លានផឹក ស្នាដៃចាន់ធ្វើហើយធានាអោយតែម្តង ព្រោះធ្លាប់សាកផឹកច្រើនដងហើយដែរ
  អុីប៉ូញញឹមបន្តិចនាយក៏លេីកកែវកាហ្វេមកក្រេបបន្តិចដែររសជាតិនៅតែដដែលនៅតែមិនផ្លាស់ប្តូរហើយធ្វើឲ្យនាយផឹកហេីយមានអារម្មណ៍ល្អយ៉ាងខ្លាំង ហើយកាហ្វេរបស់ចាន់ប្រៀបដូចជាថាមពលចឹងអោយតែផឹកគឺមានកម្លាំង។
  « ហុឹម...វ៉ាងអុីប៉ូលោកបាត់ខឹងខ្ញុំមែនទេ? » ចាន់ដកដង្ហើមធំមិនយល់ថាអុីប៉ូពេលនេះបាត់ខឹងហើយឬនៅ ទឹកមុខគេគ្រប់ពេលវេលាមិនអាចបញ្ជាក់បានទេទាល់តែលឺចេញពីមាត់ដែលនិយាយទេីបបាន
  « ខ្ញុំខឹងឯងរឿងអ្វី? » អុីប៉ូធ្វើជាសួរទៅវិញហាក់បីដូចជាមិនដឹងអ្វី
  « អាវ...គឺខ្ញុំធ្វើអោយលោកចូលមន្ទីរពេទ្យហើយនិយាយថាមិនស្រឡាញ់លោកនោះអី » ចាន់ខ្នាញ់អុីប៉ូណាស់នៅពេលដែរសួរបែបនេះមកវិញ តាំងពីម្សិលមិញរហូតដល់ពេលនេះទម្រាំអស់ភាពតានតឹងម្នាក់ៗដូចសត្រូវរាប់ជាតិអញ្ចឹង ប្រុសម្នាក់នេះមានបំណងដឺច្បាស់ណាស់
  « នេះឯងទទួលស្គាល់ហេីយមែនទេថាស្រឡាញ់ខ្ញុំ? »
  « ខ្ញុំ.... » ចាន់ភាំងស្មារតីបន្តិចចាប់ផ្តើមរកសម្តីដោះសារវ៉ាងអុីប៉ូនេះខ្មេីតណាស់លេងនិយាយពាក្យពិតហេីយ ទុកអោយមានពេលវេលាមួយនឹងធ្វើយ៉ាងម៉េចអោយអុីប៉ូសារភាពមកកាន់ខ្លួនវិញអោយទាល់តែបានហិហិ
  « ឆ្លើយមក! » អុីប៉ូទាមទារចម្លើយ
  « បេីលោកមិនស្រឡាញ់ខ្ញុំផងខ្ញុំក៏មិនស្រឡាញ់លោកដែរពួកយើងគឺស្មើគ្នាហើយតេី » ចាន់ឆ្លើយយ៉ាងលឿននឹងញាក់ចិញ្ចើមដឺ ពេលនេះចាប់ផ្តើមធ្វើអោយអ្នកប្រុសធំមួយនេះខឹងហេីយសារភាពទាល់តែបាន ចាំមើលគេរឹងដល់ពេលណា
  « ហុឹម....មិនឆ្លើយក៏មិនឆ្លើយទៅ ខ្ញុំមិនខឹងឯងក៏បានព្រោះយ៉ាងណាឯងមេីលថែខ្ញុំពេញមួយយប់ហើយឆុងកាហ្វេអោយខ្ញុំទៀតពេលនេះរួចគ្នាហើយ!! » អុីប៉ូគ្រវីក្បាលទាំងអស់សំណើចអ្នកណាដាច់ចិត្តខឹងបានយូរទៅបេីមនុស្សគួរឱ្យខ្នាញ់ហើយគួរអោយស្រលាញ់បែបនេះ គួរតែអរគុណវាសនាដែរធ្វើអោយពួកយើងបានជួបគ្នា។
  « ហិហិ ~ ~ ផឹប » ចាន់សេីចស្ញេញអោនទៅអោបអុីប៉ូទាំងមិនបានព្រៀងទុក ដែរធ្វើអោយម្ចាស់សាម៉ីខ្លួនដែលត្រូវគេអោបសម្លឹងមើលទាំងបេីកភ្នែកធំៗមិននឹកស្មានថាចាន់ហ៊ានអោបនាយបែបនេះហេីយក៏បានត្រឹមតែសេីចហេីយធ្វេីការបន្ត
  « វ៉ាងអុីប៉ូលោកសង្ហារណាស់ប៉ុន្តែខ្វះរបស់មួយដែរលោកត្រូវតែមាន! »
  « អ្វីទៅ? » អុីប៉ូអោនទៅសួរចាន់ដែលដាក់ក្បាលផ្អឹបនឹងទ្រូងនាយយ៉ាងរំភើយ
  « វែនតា!!!ខ្ញុំគិតថាលោកពាក់វែនតាគឺសង្ហារណាស់ហេងសូយស្រីលង់កាន់តែច្រេីនថែមទៀត! »
  « វែនតាហ៎េស??ចុះឯងលង់ស្នេហ៍ខ្ញុំទេ? » អុីប៉ូសួរបកទៅវិញទាំងញញឹមចុងមាត់យ៉ាងកំហិល
  « ខ្ញុំម៉េចនឹងដឹងបេីលោកមិនពាក់វែនតាផង!ខ្ញុំជឿថាលោកនឹងសង្ហារ » ចាន់ឆ្លើយទាំងថ្ពាល់ក្រហមទុំបញ្ជាក់ថាអៀនគ្រាន់តែគិតទេប្រសិនបើបានឃើញផ្ទាល់ច្បាស់ណាស់ជឿថាវ៉ាងអុីប៉ូនឹងសង្ហារប្រៀបដូចជាដារ៉ាហូលីវូតអញ្ចឹងហិហិ!!
  « ហាសហា....ឯងសរសេីរពេកហើយយ៉ាងម៉េចឯងនៅកៀកកេីតខ្ញុំដល់ពេលណាទៀតនឹង? » អុីប៉ូអស់សំណើចប៉ុន្តែមិនភ្លេចទេដែរសួរទៅវិញដែលដូចជាបានឪកាសពេកហើយឃើញនាយមិនថាមកកៀកកើយនាយបែបនេះដូចមិនសមទេដឹង!!!
  « ខ្ញុំធ្វើបែបនេះខ្ញុំនឹងអោយគ្រប់គ្នាដឹងថាគឺខ្ញុំមានសំណាងជាងគេបាននៅជិតកៀកកើយអ្នកប្រុសធំបេះដូងថ្មម្នាក់នេះហាសហា » និយាយហើយចាន់ទាញទូរស័ព្ទមកថតដែលកៀកកើយនឹងទ្រូងរបស់អុីប៉ូប្រៀបដូចជាកូនរងាខ្លាំងហេីយសសុលចូលរកឪពុកដេីម្បីបានភាពកក់ក្តៅ
  « .... » អុីប៉ូមិននិយាយអ្វីនាយក៏គិតតែពីអស់សំណើចនឹងមេីលចាន់ធ្វើស្តាយថតដាក់ទូរស័ព្ទ ទាំងមិនដឹងទេថានាយខ្នាញ់ប្រសិនបេីបង្រួមអោយតូចហេីយចាប់ទុកនាយនឹងចាប់ទុកបាត់ហេីយ។



               សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨

??? : ????????????(END)Where stories live. Discover now