抖阴社区

??????????????????????? Ep : 07

469 27 4
                                    

//ថ្ងៃជប់លៀងក៌បានមកដល់//

🌌ថ្ងៃដ៌រីករាយបានមកដល់ ភ្ញៀវកិត្តិយសទាំងឡាយបានមកចូលរួមកម្មវិធីទទួលស្វាគមន៍ការវិលត្រឡប់ពីបរទេសនៃកូនអគ្គនាយកក្រុមហ៊ុនស្រាបៀរដ៌ល្បីល្បាញក្នុងប្រទេស។

🍁គ្រប់គ្នាមានការសើចសប្បាយរាំ ច្រៀងគ្រប់ៗគ្នា។លោកវីដបានកាន់មេក្រូសម្តៅទៅលើឆាកណែនាំកូនប្រុសតែមួយរបស់ខ្លួនឲ្យគ្រប់គ្នាបានស្គាល់។

💮បន្ទាប់ពីណែនាំខ្លួនចប់ ផុនបានដើរសម្តៅទៅស្វាគមន៍រាក់ទាក់អ្នកគ្រប់គ្នាបានយ៉ាងសមគួរ។លោកវីដដើរសម្តៅមករកអ្នកបម្រើស្រីរបស់ខ្លួនរួចក៌បញ្ចេញឡើងនូវសំណួរសួរទៅកាន់អ្នកបម្រើរូបស្រស់ម្នាក់នោះ

« ឯណាទៅកូនប្រុសរបស់នាងនោះមិនមកចូលរួមទេមែនទេ??? » លោកវីតសួររកកូនប្រុសរបស់ម៉ារីន រួមទាំងកាយវិការដែរអើតលើមបញ្ជាក់ថាកំពុងតែរកមើលមនុស្សម្នាក់នោះ

« ខ្ញុំសុំទោសទុកជាមុនផងបើសិនជាគេមិនបានមកនោះលោកប្រុស។។ » ម៉ារីន លើកដៃសំពះចៅហ្វាយរបស់ខ្លួនដោយការខកចិត្ត

« យើងមិនបានថាអីឯណា មិនបាច់ដល់ថ្នាក់នឹងពេកទេចាំមើលបន្តិចសិនទៅមើលក្រែងលោគេមិនទាន់មកដល់យើងមិនបង្ខំទេ »

« លោកមិនបង្ខំ តែលោកមានទឹកចិត្តចង់.....»

« អ្នកម៉ាក់!!!!!...» កំពុងតែនិយាយមិនទាន់រួចពីមាត់ផងសម្លេងក្មេងប្រុសទើបនឹងពេញកំលោះបានហោះចូលត្រចៀកបង្វែរអារម្មណ៍គ្រប់គ្នាឲ្យងាកទៅមើលគេគ្រប់ៗគ្នា។

« មកហើយមែនទេកូន??? ហេតុអីយូរយ៉ាងនេះ???ម៉ាក់ខំតែចាំមើល ស្មានថាមិនមកហើយតើ » អ្នកជាម្តាយបាននិយាយទៅកាន់កូនប្រុសរួចយកដៃអង្អែលសក់របស់កូនដែលកំពុងតែសើម។

« មិនមកយ៉ាងម៉េចបានបើម្ហូបច្រើនមុខយ៉ាងនេះហ៎ មិនមកស្តាយស្លាប់ហើយមកមិនអស់លុយផង » ភូវីនក៌ឆ្លើយតបទៅកាន់ម្តាយរបស់គេរួចធ្វើញាក់មុខដាក់ម៉ាក់គេថែមទៀតផង។។

« នេះហេ៎ ភូនវីនកូនប្រុសរបស់នាង?? » លោកវីដបានសួរទៅកាន់អ្នកស្រីម៉ារីនព្រមជាមួយនឹងទឹកមុខញញឹមរាក់ទាក់

??? : ???????????????????????Where stories live. Discover now