//នៅក្រុមហ៊ុន//
**បន្ទប់ធ្វើការរបស់ផុនភូវីន
ផុននឹងភូវីនអង្គុយធ្វើការនៅក្នុងបន្ទប់ជាមួយគ្នា ដោយសារតែនៅក្នុងក្រុមហ៊ុនរបស់គេបន្ទប់មួយមានកន្លែងធ្វើការពីរសម្រាប់មេមួយនឹងលេខាមួយ។កំពុងតែធ្វើការសុខៗសម្រឹកស្បែកជើងកែងរបស់អ្នកណាមិនដឹងបានដើរចូលមកដាស់អារម្មណ៍ពួកគេទាំងពីឲ្យងាកទៅមើល នោះគឺលេខាចាស់របស់ផុន
<< ចៅហ្វាយ >> លេខាចាស់បាននិយាយទៅកាន់ផុន
<< បងមានរឿងអីមែនទេបានជាមករកខ្ញុំ >> ផុនបានសួរបកទៅកាន់លេខាចាស់របស់គេ
<< គឺមានមនុស្សចង់ជួបចៅហ្វាយ >>
<< អ្នកណាគេ >>
<< គឺគាត់ប្រាប់ថាមនុស្សពិសេស >>
<< មនុស្សពិសេសនោះជាអ្នកណា?? >>
<< គឺជាខ្ញុំ....... >> សំឡេងរបស់ក្មេងស្រីក្រមុំម្នាក់បានបន្លឺឡើងនៅខាងមុខទ្វាររួចក៏បានដើរចូលមកខាងក្នុងជាមួយនឹងសម្លៀកបំពាក់ស៊ីវិល័យមើលទៅដូចជាកូនរបស់អ្នកធំ និងមានមុខមាត់ថ្លៃថ្នូរមានកិត្តិយសក្នុងសង្គម
គ្រាន់តែឃើញក្មេងស្រីម្នាក់នោះដើរចូលមកខាងក្នុងភ្លាមភូវីនបានសម្លឹងមើលនាងលើក្រោមលើកក្រោមដោយទឹកមុខមិនពេញចិត្ត។ហើយក៏បានលួចជេរនាងតិចៗថា
**មិនដឹងជាស្រីប្រភេទអីមករកប្រុសទាំងព្រលឹមព្រឹកឡើងមិនគិតរកស៊ីស្អីទេមែនទេម៉ែឪក៏ទំនេរដែរបណ្ដោយឱ្យកូនដើររកប្រុស។** ភូវីនគិតម្នាក់ឯង
<< ជូរី មកទីនេះធ្វើអី >> ផុនបានសួរទៅកាន់ក្មេងស្រីម្នាក់នោះនៅពេលដែលឃើញគេដើរចូលមកដល់ខាងក្នុង
<< គឺខ្ញុំមករកបងនោះហើយនឹកសឹងស្លាប់ហើយហេតុអីមកពីបរទេសវិញមិនព្រមប្រាប់ខ្ញុំបន្តិចសោះអញ្ចឹង???? >>
<< បងប្រាប់ហើយមែនទេថាបើគ្មានកិច្ចការអីកុំឱ្យមករកបងនៅទីនេះចង់ជួបបងហេតុអីក៏មិនផ្ញើសារមករកបង។ >>
<< ចុះបងមានមើលដែរទេថាខ្ញុំផ្ញើសារមកបងប៉ុន្មានរយដងហើយបងមិនដែលតបខ្ញុំដែរឬអត់??? >>

YOU ARE READING
??? : ???????????????????????
Fantasy????????????????????????????????????????????????????????????