抖阴社区

??????????????????????? Ep : 05

464 32 2
                                    

// ភូមិគ្រឹះណារ៉ាវីដ//

🌾បន្ទាប់ពីធ្វើដំណើរអស់រយៈពេលយូរគួរសមផុនក៌បានត្រឡប់មកដល់ផ្ទះរបស់គេ។

🍄មិនបង្អង់យូរក៌បានដើរចូលទៅក្នុងផ្ទះរត់ទៅអោបប៉ារបស់គេដោយក្តីនឹករលឹក។លោកវីដ បាននាំកូនទៅអង្គុយនៅតុអាហាររួចក៌និយាយសួរសុខទុក្ខគ្នាទៅវិញទៅមក

« យ៉ាងម៉េចដែរកូននៅទីនោះសប្បាយដែរអត់? »
« ក៌ធម្មតាណាប៉ា មិនកើតទុកហើយក៌មិនសប្បាយវាមើលទៅដូចជាផ្ទះយើងដែរ »

« ហើយកាត់ចិត្តបានដែរអត់ហា៎? » នាវបានសួរទៅកាន់ផុន សំណួរធ្វើឲ្យផុនទម្លាក់ទឹកមុខចុះ

«ឯងចេះរកនឹកសួរតែកន្លែងបែកមាត់ហ្នឹង » ផុននិយាយជាមួយកាយវិការធ្វើឲ្យ នាវងើបចេញពីកៅអីយ៉ាងលឿនទៅពួនក្រោយខ្នងលោកវីដ

« លោកអ៊ុំវាមិនចោលចរិកសោះ វានៅតែចង់ប្រើអំពើហិង្សាដដែលហ្នឹង »
« ឯងនិយាយបែបនេះ មិនឲ្យយើងដាក់សមដែរអត់?បែកមាត់អាលូវនឹង »
« បានហើយកូនអង្គុយចុះមកហើយនាំគ្នាញ៊ាំបាយទៅថ្ងៃស្អែកប៉ានឹងប្រាប់គេឲ្យមកជប់លៀងនៅផ្ទះរបស់យើងណា៎ ស្វាគមន៍កូនប្រុសរបស់ប៉ា »

« លោកប៉ាមិនបាច់ធ្វើធំដុំពេកទេ មិនបាច់ប្រកាសប្រាប់អ្នកណាទេធម្មតាបានហើយ » ផុនហាក់ដូចមិនចង់ឲ្យអ្នកណាដឹងពីការត្រឡប់មកវិញរបស់គេសោះ

« ប៉ាត្រូវតែធ្វើខ្ញុំចង់ញ៊ាំរបស់ទាំងនោះយូរហើយ » នាវ ប្រកែកពីផុន
« ឯងអត់លុយហ៎?ក៌ទិញស៊ីខ្លួនឯងទៅវើយ »
« អឺ ទិញមិនដូចគេធ្វើវាពិបាកលេប »
« មិនចង់និយាយជាមួយសត្វទេ ទៅបន្ទប់ហើយវើយ ប៉ាខ្ញុំទៅបន្ទប់ហើយណា៎ » ផុន

« ទៅចុះកូន » លោកវីដ និយាយរួចផុនក៌បានដើរទៅបាត់ហើយអ្នកបម្រើក៌លើកឥវ៉ាន់របស់ផុនឡើងទៅបន្ទប់គេដូចគ្នា

//កាត់មកដល់ពេលល្ងាច//

🪴អ្នកស្រីម៉ារីនដល់ម៉ោងចេញពីធ្វើការហើយ។គាត់រៀបនឹងត្រឡប់ទៅផ្ទះហើយលោកវីដក៌បានដើរមកទល់មុខហើយសួរទៅកាន់គាត់ថា

« ម៉ារីន »
« ចាស៎!!លោកប្រុស »
« អឺ!!ខ្ញុំឮថាថ្ងៃនេះកូនរបស់នាងត្រឡប់មកវិញហើយមែនទេ? »
« ចា៎ គេប្រហែលទៅដល់ផ្ទះហើយក៌មិនដឹង ខ្ញុំក៌ប្រញ៉ាប់ទៅជួបកូន លោកវីដមានអ្វីចង់ប្រើដែរចា៎? »

??? : ???????????????????????Where stories live. Discover now