//នៅតុអាហារ//
បន្ទាប់ពីឡើងទៅហៅផុនរួច ភូវីនក៏បានចុះត្រឡប់មកវិញទាំងទឹកមុខមិនសប្បាយចិត្តមិនដឹងថាកើតរឿងអ្វីឡើងម៉ាក់របស់គេក៏បានសួរទៅកាន់គេ។
« មានរឿងអីកូនហេតុអីក៏ទឹកមុខមិនសប្បាយចិត្តបែបនេះ »
« មិនអីទេអ្នកម៉ាក់ »
« អើហើយគេចុះមកដែរទេភូរ ពេលដែលឡើងទៅហៅគេថាយ៉ាងម៉េចដែរ » លោកណាវីតបានសួរទៅកាន់ភូវិញម្ដង។
« គឺគេប្រាប់ថា......»
« ខ្ញុំមកដល់ហើយ.» ភូនិយាយមិនទាន់បានចប់ពីមាត់ផង សំឡេងរបស់ផុនក៏បានស្រែកមកពីខាងលើ
ផុនបានដើរចុះពីលើផ្ទះតម្រឹងមកកាន់ទុកអាហារអង្គុយទល់មុខរបស់ភូវីន។គ្រាន់តែដាក់គូថអង្គុយដល់ទុកគេក៏បានសម្លឹងសម្លក់ទៅកាន់ភូមិនដាក់ភ្នែក ចំណែកភូក៏មិនចាញ់សម្លក់គេតដូចគ្នា។
« ប៉ាឱ្យប្អូនទៅហៅយូរហើយហេតុអីក៏មិនព្រមចុះមកតើឯងកំពុងតែធ្វើអីនៅខាងលើហ្នឹង។ » លោកណាវីតបានសួរទៅកាន់កូនរបស់ខ្លួន។
« ខ្ញុំជាកូនទោលនៅក្នុងគ្រួសារខ្ញុំគ្មានប្អូនទេតើមានប្អូនឯណាដែលទៅហៅខ្ញុំនោះ » ផុន
« ខ្ញុំក៏គ្មានបងដែរអំបាញ់មិញខ្ញុំប្រហែលជាទៅហៅសត្វទេដឹង » ភូ
« ភូវីនហេតុអីបាននិយាយគ្មានសីលធម៌បែបហ្នឹងកូនឆាប់សុំទោសបងភ្លាមទៅ។ » ម៉ារីន
« ខ្ញុំប្រាប់ហើយមែនទេថាខ្ញុំគ្មានប្អូន។មកនៅផ្ទះរបស់ខ្ញុំ អ្វីដែលត្រូវហៅខ្ញុំនោះគឺអ្នកប្រុសឬចៅហ្វាយ មិនមែនបង » ផុន
« គិតថាខ្ញុំចង់ហៅលោកបងណាស់ទៅមែនទេ។អស្ចារ្យស្អីទៅបងខ្ញុំតែបួនប្រាំឆ្នាំសោះ » ភូវីន
« យើងមិនបានថាយើងអស្ចារ្យទេហើយយើងក៏មិនដែលគិតថាឯងចង់ហៅយើងថាបងដែរ។ »
« អើដឹងខ្លួនល្អហើយកុំឱ្យយើងនិយាយដដែលៗ » ភូវីន
« បានហើយបានហើយឈប់ឈ្លោះគ្នាទៅឆាប់ញ៉ាំអាហារទៅអាហារត្រជាក់អស់ឥឡូវហើយ។ » លោកវីតនិយាយកាត់ជម្លោះពួកគេទាំងពីរ

YOU ARE READING
??? : ???????????????????????
Fantasy????????????????????????????????????????????????????????????