|អាគារចាស់|
___នៅកន្លែងដែលផុនត្រូវរៀបចំតុបតែងខ្លួនធ្វើជាកូនកំលោះមានបុរសពីរនាក់ដែលចាំនៅមើលគេម្នាក់ឈរយាមនៅមាត់ទ្វារខាងក្រៅឯម្នាក់ទៀតចូលទៅជួយរៀបចំឲ្យគេនៅខាងក្នុង។បុរសមេធំម្នាក់នោះកំពុងតែភ្លេចខ្លួននឹងការតុបតែងឲ្យផុន ផុនបានដើរលុបៗពីក្រោយយកដំបងដែលមាននៅក្នុងបន្ទប់នោះយកមកវាយគេពីក្រោយធ្វើឲ្យគេសន្លប់នៅនឹងកន្លែង
<< យើងមិនចង់វាយឯងឲ្យឯងមានការឈឺចាប់ទេប៉ុន្តែយើងត្រូវតែចាំបាច់ពិតមែនសុំទោស >>
___បន្ទាប់ពីនិយាយសុំទោសទៅកាន់បុរសដែលដេកសម្លាប់នៅខាងក្នុងនោះហើយគេក៏បានធ្វើឲ្យប្រដាប់ប្រដាល់នៅក្នុងនោះជ្រុះបែកដើម្បីបង្កជាសំឡេងទៅដល់ខាងក្រៅឲ្យបុរសមាឌធំម្នាក់ទៀតបើកទ្វារចូលមកចំណែកឯគេក៏បានពួននៅកៀនទ្វារ។រង់ចាំសំពងក្បាលរបស់បុរសម្នាក់នោះម្នាក់ទៀត។
___ដូចអ្វីដែលផុនបានពិតពិតមែនបន្ទាប់ពីគេបានធ្វើឲ្យរបស់ធ្លាក់បែកខ្ចាត់ខ្ចាយបុរសដែលនៅខាងក្រៅក៏បានបើកទ្វារចូលមកខាងក្នុងនៅពេលដែលមិនឃើញមនុស្សគេក៏ក្រឡេកមកចំផុនប៉ុន្តែត្រូវបានផុនដាក់មួយដំបងចាំក្បាលឬក៏សន្លប់បាត់ម្នាក់ទៀតទៅ បានឱកាសល្អផុនគេក៏បានរត់ចេញមកខាងក្រៅ ដោយដៃកាន់ដំបង។
___________________||_________________
|នៅកន្លែងភូវីន|
___នៅកន្លែងដែលភូវីនត្រូវបានគេចាប់ចងឯនេះវិញគេបានរៀបគម្រោងជាមួយនឹងផុនតាំងពីយប់មកម្ល៉េះមុននឹងផុនចាកចេញទៅគេក៏បានប្រាប់ផូវីនថា ឱ្យគេធ្វើយ៉ាងណាក៏ដោយត្រូវតែធ្វើឲ្យខ្សែនៅនឹងដៃរបស់គេដាច់ហើយពេលនោះផុននឹងត្រឡប់មកយកគេវិញទាល់តែបាន។ភូវីនគេមិនដឹងថាត្រូវធ្វើយ៉ាងណាទេគេក៏បានធ្វើជាស្រែកទឹកឬក៏ហៅបុរសមាឌធំម្នាក់នោះឲ្យយកទឹកមុខឱ្យគេ បុរសមេធំម្នាក់នៅបានដើរមកជាមួយនឹងទឹកមួយកែវហើយនិងថ្នាំមួយគ្រាប់ព្រោះខ្លាចថាភូវីននៅក្តៅខ្លួន
<< ឆាប់លេបថ្នាំនេះហើយចាំផឹកទឹកយើងមិនចង់ឃើញឯងឈឺបែបនេះទេយើងខ្លាចឯងស្លាប់យើងក៏ចេះខ្លាចខ្មោចដែរ។ >>

YOU ARE READING
??? : ???????????????????????
Fantasy????????????????????????????????????????????????????????????