抖阴社区

??????????????????????? Ep : 14

409 31 0
                                    

//ភូមិគ្រឹះណារ៉ាវីដ//

       បន្ទាប់ពីនាំគ្នាផ្លាស់ប្តូរសម្លៀកបំពាក់រួច កម្លោះទាំងបួនក៌នាំគ្នាចុះមកញ៊ាំអាហារពេលល្ងាចជាមួយគ្នារួមទាំងមានម៉ារីនរួមតុជាមួយផងដែរ។

      អាហារពេលល្ងាចត្រូវបានប្រព្រឹត្តឡើងហ្នឹង បញ្ចប់ទៅដោយឆ្លងកាត់រយៈពេលយូរគួរសម។ពួកគេទាំងអស់គ្នាញ៉ាំបណ្ដើរនិយាយគ្នាលេងបណ្ដើរមើលទៅដូចជាគ្រួសារតែមួយ។ខុសអីតែផុនគេនៅមិនទាន់ធ្វើចិត្តនិយាយជាមួយអ្នកគ្រប់គ្នាដោយចេញពីចិត្តឡើយ។

        អាហារពេលល្ងាចត្រូវបានបញ្ចប់ វាក៏ដល់ម៉ោងដែលគ្រប់គ្នាត្រូវបំបែកផ្លូវគ្នារៀងៗខ្លួន អ្នកខ្លះក៏ទៅកាន់បន្ទប់គេង ចំណែកឯស៊ីត្រូវត្រឡប់ទៅផ្ទះវិញ។គ្រប់គ្នាដើរចេញពីទុកអាហារភូវីនបានដើរសំដៅទៅមិត្តភក្កិរបស់គេរួចក៏សួរ

<< ស៊ីហែងមានអីជិះត្រឡប់ទៅផ្ទះវិញដែរអត់? >> ភូវីនដើរទៅជិតស៊ីរួចក៏បាននិយាយទៅកាន់គេ

<< អញមិនដឹងជិះអីទេប៉ុន្តែចាំមើលដើរទៅចំណតឡានសិនលោកមានតាក់ស៊ីជិះត្រឡប់ទៅវិញ >> ស៊ីនិយាយរួចក៏ឱនយកកាបូបរបស់គេដែលនៅលើតុ

<< អត់អីទេចាំអញជូនហ្អែងទៅចំណតឡាន ម៉ោះឱ្យលឿនមកហ្អែងឡើងឡានហើយចាំឯងត្រឡប់មកវិញ ឱ្យលឿនមកកុំនៅរ៉េរកដល់ណាទៀតតិចអត់ឡានជិះ។ >> ស៊ីវីនបានដើរទៅអូសដៃស៊ី

<< អ្ហែងប្រញាប់ទៅណាឲ្យអញរៀបចំអីវ៉ាន់របស់អញសិនមើល >>

<< នេះមានអីជិះទៅផ្ទះដែរអត់?? >> នាវបានដើរមកពីក្រោយរួចសួរទៅកាន់ស៊ី

<< គឺកំពុងតែទៅរកមើល តោះ >> ស៊ីនិយាយឆ្លើយតបទៅកាន់នាវដោយមិនបានសម្លឹងមើលមុខគេទេ។ហើយក៏បន្តតបទៅកាន់ភូវីន

<< នាវតើបងទំនេរដែរទេបើសិនជាបងទំនេរចូលជូនពួកម៉ាកខ្ញុំទៅបន្តិចទៅ។ផ្ទះវានៅឆ្ងាយមិនទុកចិត្តឱ្យវាជិះតាក់ស៊ីទៅម្នាក់ឯងទេខ្លាចគេចាប់រំលោភវាតាមផ្លូវ។ >> ភូវីននឹកឃើញឱកាសល្អហើយក៏ដឹងថាមិត្តរបស់ខ្លួនលួចស្រឡាញ់ទៅកាន់នាវផងនោះក៏រកឱកាសឲ្យពួកគេទាំងពីរនៅជាមួយគ្នា។

??? : ???????????????????????Where stories live. Discover now