|ព្រឹកថ្ងៃថ្មី|
// តុអាហារ //
___នេះជាថ្ងៃគម្រប់កន្លះខែដែលពួកគេបានមកទីនេះ។រឿងរ៉ាវរញ៉េរញ៉ៃកាលពីយប់មិញមិនដឹងថាបញ្ចប់ទៅដោយយ៉ាងម៉េចនោះទេ។
___ថ្ងៃនេះដូចជារាល់ដងអញ្ចឹង ស៊ីនឹងនាវបានមកអង្គុយចាំពួកគេនៅតុអាហារដូចសព្វមួយដង។ថ្ងៃនេះភូវីនក៌បានចុះមកពីបន្ទប់របស់គេដូចជារាល់ដងអញ្ចឹងផងដែរ ប៉ុន្តែចម្លែកអីថ្ងៃនេះគេចុះមកលឿនជាងរាល់ដង ស៊ីនឹងនាវឃើញបែបនេះក៌លួចញញឹមរួចក៌សួរទៅកាន់ភូវីន
<< មែ៎...ថ្ងៃនេះដូចជាចុះមកលឿនជាងរាល់ដងមែនដែរទេនាក???? >> នាវបានចំអន់ទៅកាន់ភូ
<< មែនហើយ យប់មិញមិនដឹងគេដល់ណាដល់ណីទេណ៎បាត់ទៅទាំងពីរមិនដឹងស្មើណាមកវិញ >> ស៊ីបាននិយាយបន្ថែម
<< បាត់ទៅអី យប់មិញខ្ញុំមិនបាននៅជាមួយគេនោះទេបងច្រឡំអត់?? >>
<< ឲ្យយើងច្រឡំយ៉ាងម៉េចបើយប់មិញនៅទីនេះសោះ ហើយយប់មិញឯងរត់ទៅតាមគេមែនទេ? >>
<< ខ្ញុំរត់ទៅតាមរកគេដោយសារតែមិនឃើញគេបានជាខ្ញុំត្រូវឡប់មកបន្ទប់របស់ខ្ញុំវិញព្រោះខ្ញុំគិតថាគេទៅណាបាត់តើ។ >>
<< ហើយចុះគេទៅណាហេតុអីក៏មិនប្រាប់ពួកយើងឱ្យដឹងអញ្ចឹងនេះមិនស្រួលទេ។ >>
<< មានរឿងអីហ្នឹងហេតុអីក៏មាត់ឡូឡាខ្លាំងម្ល៉េះ? >>
___សារតាំងបានដើរចូលមកសួរនៅពេលដែលឃើញអ្នកគ្រប់គ្នាកំពុងតែឆោឡោនាំគ្នានិយាយពីរឿងអីក៏មិនដឹង។
<< លោកមកហើយមែនទេផុនបានទៅរកលោកដែរទេ។បាត់គេមិនឃើញសោះ។ >> ភូវីនបានសួរទៅកាន់សាតាំងនៅពេលដែលគេដើរចូលមក
<< ខ្ញុំមិនបានឃើញគេទេចុះកាលពីយប់មិញក្រែងលោករត់ទៅតាមលួងគេមិនអញ្ចឹងមែនទេ។ហេតុអីក៏ពេលនេះមកសួរខ្ញុំទៅវិញ?? >>
<< យប់មិញខ្ញុំថារករត់ទៅតាមដួងគេប៉ុន្តែដោយសារតែទៅមិនឃើញគេខ្ញុំក៏ត្រឡប់មកបន្ទប់របស់ខ្ញុំវិញទៅ។ព្រោះគិតថាពេលនេះប្រហែលជាគេមិនចង់ជួបខ្ញុំ។ >>

YOU ARE READING
??? : ???????????????????????
Fantasy????????????????????????????????????????????????????????????