|ពីរថ្ងៃក្រោយមក|
// ភូមិគ្រឹះណារ៉ាវីត //
___ថ្ងៃនេះគឺជាថ្ងៃដែលពួកគេត្រូវចេញដំណើរទៅធ្វើការនៅតាមខេត្ត។ផុនដើរចុះមកដល់ខាងក្រោមមុនគេតម្រង់យកអីវ៉ាន់ចូលទៅខាងក្នុងឡាន។គ្រាន់តែបើកទ្វារឡានភ្លាមគេភ្ញាក់ផ្អើលដោយសារតែមានវ៉ាលីពីរនៅក្នុងគូទឡានស្រាប់ទៅហើយ។គេក៏ស្រែកសួរអ្នកនៅខាងក្រៅ
<< វ៉ាលីរបស់អ្នកណាគេដល់ទៅពីរនៅក្នុងឡាននេះរបស់អ្នកណាខ្លះ?? >>
<< គ្មានរបស់អ្នកណាទេគឺរបស់ខ្ញុំតែទាំងពីរហ្នឹងយ៉ាងម៉េចមែនទេ??? >>
<< ហើយឯងយកខោអាវទៅប្រុងទៅនៅទីនោះលែងមកផ្ទះវិញហើយមែនទេបានជាយកទៅម្លឹងៗ >>
<< ទៅដល់មួយខែមិនឱ្យខ្ញុំយកទៅច្រើនយ៉ាងម៉េចប្រុងឲ្យពាក់ខោអាវដដែលៗលេងទឹកសមុទ្រមែនទេទៅមិនរួចទេ។ >>
<< ឯងទៅលេងទឹកសមុទ្រឬក៏ទៅធ្វើការឲ្យប្រាកដទៅ។យើងយកឯងទៅធ្វើការមិនមែនយកទៅដើរលេងទេ។ >>
<< អេរអ៊ូច្រើនម្ល៉េះចុះនៅកន្លែងហ្នឹងគ្មានសមុទ្រទេមែនទេធ្វើការរួចក៏នាំគ្នាទៅលេងទៅ >>
<< បានហើយកុំប្រកែកគ្នាមួយថ្ងៃតើបានទេឆាប់នាំគ្នាចូលឡានទៅ។អាងទៅយកស៊ីផង។ >> នាវកាត់ចង្វាក់ពួកគេទាំងពីរនាក់រួចក៏បានដើរចូលទៅខាងក្នុងឡានហើយពួកគេក៏បានទៅតាមពីក្រោយ។
<< ផុនចាំអូនផង.... >>
___ផុនរៀបនឹងបើកទ្វារចូលទៅខាងក្នុងឡានទៅហើយស្រាប់តែមានសំឡេងរបស់មនុស្សស្រីម្នាក់ស្រែកហៅគេមកពីចម្ងាយច្បាស់ណាស់នោះគឺជាស្តាព្រោះផុនសន្យាថាឲ្យគេទៅជាមួយ។គ្រាន់តែឃើញវត្តមានរបស់ស្តាគ្រប់គ្នាធ្វើមុខឆ្ងល់ភ្ញាក់ផ្អើលនឹកស្មានថានាងរួមដំណើរទៅជាមួយពួកគេ។ប៉ុន្តែសម្រាប់ភូវីនគេធ្វើធម្មតាព្រោះដោយសារតែគេបានដឹងហើយ។
<< ជំរាបសួរលោកប៉ា។ >> star បានលើកដែលសំពះជម្រាបសួរលោកវីតយ៉ាងគួរសម
<< អាយុវែងកូន នេះទៅជាមួយផុនដែរមែនទេប៉ាមិនដឹងសោះ >>
<< គឺបានសុំផុនទៅការពារប៉ុន្មានថ្ងៃមុនហើយផុនក៏យល់ព្រមឲ្យទៅ។ >>

YOU ARE READING
??? : ???????????????????????
Fantasy????????????????????????????????????????????????????????????