抖阴社区

??????????????????????? Ep : 30

464 26 8
                                    

|ព្រឹកថ្ងៃថ្មី|

//នៅមន្ទីរពេទ្យ//

___ថ្ងៃនេះផុនគេបានក្រោកពីព្រលឹមដើម្បីជូតខ្លួនឲ្យភូវីនដែលនៅដេកស្តូបស្ដឹងមិនកម្រើកដដែលអស់រយៈពេលបីថ្ងៃហើយដែលគេបានសន្លប់ទៅស្តូកស្តឹងទៅបែបនេះដោយមិនដឹងខ្លួនមកវិញ។

___បន្ទាប់ពីជូតខ្លួននិងស្លៀកសម្លៀកបំពាក់ថ្មីឲ្យភូវីនរួចរាល់ហើយគេក៏បានទាញកៅអីមកអង្គុយចុះរួចក៏កាន់ដៃរបស់ភូវីន ហើយក៏និយាយម្នាក់ឯង។

<< អូនចូលចិត្តគេណាស់មែនទេ??តើគេបែបនេះធ្វើឲ្យអូនរីករាយណាហេ៎អូនសប្បាយចិត្តទេពេលឃើញបងរងចាំអូនបែបនេះ???? >> ផុនបានថាឲ្យភូវីនដែលដេកមិនតបតអ្វីសោះ

<< ហេតុអីក៏អូនគេងយូរយ៉ាងនេះ??កុំគេងយូរពេកបានទេឥឡូវនេះទើបបងដឹងខ្លួនថាបងពិតជាខ្លាចពិភពលោកមួយនេះណានៅពេលដែលគ្មានវត្តមានរបស់អូន។ហេតុអីក៏ទុកបងចោលម្នាក់ឯង។ហេតុអីក៏ដាច់ចិត្តយ៉ាងនេះ....ស៊ឺត~~~>> ផុននិយាយបណ្ដើរប្រឹងលាបទឹកភ្នែកនិងទឹកសំបោរដែលរៀបនឹងហៀរចុះមកលាយឡំជាមួយនឹងទឹកភ្នែករបស់គេ។

___ឱ្យតែរកនិយាយពេលណាដឹងតែទឹកនេត្រាហូរមុខមិនឈប់គេបានឱនទៅថើបដៃរបស់ផូវីនដែលគេកំពុងកាន់។រួចក៏បន្តនិយាយទាំងទឹកភ្នែក។

<< អូនចិត្តអាក្រក់ណាស់បងមិនដែលឃើញអ្នកណាចិត្តអាក្រក់ហើយចិត្តដាច់ដូចជាអូនទេ។អូនទុកឱ្យបងនៅម្នាក់ឯង។ឱ្យបងអង្គុយចាំអូន។ថ្ងៃណាមួយបងនឹងធ្វើដាក់អូនបែបនេះវិញដូចគ្នាឲ្យអូនដឹងថាការដែលរង់ចាំអូនត្រឡប់មកវិញតែម្នាក់ឯងវាមិនងាយស្រួលទេប៉ុន្តែបងនៅតែធ្វើ ព្រោះបងស្រឡាញ់អូនហេតុអីក៏គេងយូរយ៉ាងនេះមិនអាណិតបងខ្លះទេមែនទេ។នៅពេលដែលអូនដឹងខ្លួនមកវិញបងប្រាកដជាដាក់ទោសអូនតែបណ្ដោយឲ្យចៅហ្វាយរបស់អូនអង្គុយចាំអូនបែបនេះ។គ្មានអ្នកណាហ៊ានធ្វើតែបងបែបនេះទេម៉ាក់អត់របស់បងបានទៅចោលបងម្នាក់ហើយតើអូនប្រុងទៅចោលបងម្នាក់ទៀតមែនទេ។កុំទៅណាចោលបងអីបានទេបងសុំអង្វរអូនណា។កុំចាកចោលបងអីអាណិតបងផង...ហុឹកៗៗ...ងើបមក.... >> ផុនគេឈប់និយាយហើយគេកំពុងតែចាប់អារម្មណ៍ថាទឹកភ្នែករបស់ភូវីនបានហូរស្រក់ចុះមក

??? : ???????????????????????Where stories live. Discover now