抖阴社区

??????????????????????? Ep : 23

357 25 4
                                    

|ព្រឹកថ្ងៃថ្មី|

___គ្រប់គ្នាបានក្រោកពីព្រលឹមនាំគ្នាចុះមកខាងក្រោមដើម្បីញ៉ាំអាហារពេលព្រឹកជុំគ្នាម្ដងទៀត។ខណៈពេលដែលចុះមកដល់ខាងក្រោមពួកគេទាំងអស់គ្នាបានឃើញវត្តមានរបស់បុរសម្នាក់ដែលអង្គុយរង់ចាំអ្នកណាក៏មិនដឹងនៅលើតុបាយរបស់ពួកគេ។គ្រាន់តែឃើញមុខរបស់បុរសម្នាក់នោះភ្លាមផុនដឹងយ៉ាងច្បាស់ថាគេមកទីនេះដើម្បីរកអ្នកណាប៉ុន្តែគេមិនបាននិយាយអ្វីឲ្យគ្រប់គ្នាដឹងឡើយ។

<< លោកជាអ្នកណាមកទីនេះបានដោយរបៀបណាហើយហេតុអីក៏ចូលមកខាងក្នុងបាន?? >> នាវបានដើរចូលទៅជិតគេរួចក៏សួរ

<< ហេតុអីក៏អូនទៅចិត្តគេម៉្លេះ មិនដឹងគេជាអ្នកណាផងថយក្រោយវិញមក។ >> ស៊ីដោយសារតែឃើញគេជាមនុស្សប្លែកមុខក៏បានចាប់ទាញនាវឲ្យថយមកក្រោយ។

<< កុំខ្លាចខ្ញុំអីខ្ញុំមិនមែនជាព្រាយបិសាចឯណាខ្ញុំមកទីនេះគ្រាន់តែចង់ជួបភូវីនតែប៉ុណ្ណឹង >> សាតាំងបានឆ្លើយទៅកាន់អ្នកទាំងអស់គ្នា។

<< ឯងមករកអ្នកណាមិនសំខាន់តែសំខាន់ហេតុអីក៏ឯងចូលមកអង្គុយក្នុងនេះបាន??? >> ផុនបានសួរទៅកាន់បុរសម្នាក់នោះ

<< គឺទ្វារមិនបានបិទខ្ញុំក៏ចូលមកតាមទ្វារហ្នឹងហើយមិនមែនមិនបិទទេតែវាមិនចាក់សោខ្ញុំក៏បើកចូលមកមានទាស់ខុសអីមែនទេ?? >> សាតាំងសួរទៅកាន់ផុនវិញ

<< ឯងចូលមកខុនដូរបស់គេដោយមិនបានសុំការអនុញ្ញាតពីម្ចាស់របស់គេខុសឬត្រូវឯងគួរតែគិតមើលទៅ។ >> ផុននិយាយរួចក៏បានសំដៅទៅកាន់តុអាហាររបស់គេ។

<< រួចចុះឯងជាអ្នកណា???? >> ស៊ីបានសួរម្ដងទៀត

<< គេជាមិត្តរបស់យើង >>

___សំឡេងរបស់ភូវីនបានឆ្លើយមកពីកន្លែងកាំជណ្ដើរដែលគេកំពុងតែចុះមក។គេបានដើរសំដៅមកក្បែរសាតាំង រួចក៏គៀកដៃរបស់គេ ដែលធ្វើឲ្យអ្នកដែលអង្គុយនៅលើតុអាហារម្នាក់នោះមានទឹកមុខមិនពេញចិត្តនិងទង្វើរបស់ភូវីន។

<< ជាមិត្តរបស់ឯងហើយឯងស្គាល់គ្នាតាំងពីពេលណាហេតុអីក៏ឯងមិនដែលប្រាប់យើង។ >> ស៊ីមិនសុខចិត្តដែរភូវីនមិនបានប្រាប់គេពីវត្តមានរបស់មិត្តថ្មី

??? : ???????????????????????Where stories live. Discover now