« ចាស៎ នេះភូវីនកូនប្រុសតែម្នាក់របស់ខ្ញុំគេក៌មកពីបរទេសវិញដំណាលនឹងអ្នកប្រុសតូចដូចគ្នាដែរ ភូនេះចៅហ្វាយរបស់ម៉ាក់ណាកូន ជម្រាបសួគាត់ទៅ » ម៉ារីនបានបង្គាប់ឲ្យភូសំពះសួរលោកវីដហើយភូក៌បានធ្វើតាមសម្តីម្តាយរបស់គេ
« ជម្រាបសួរ លោកប្រុស » ភូលើកដៃសំពះរួមជាមួយនឹងការអោនលំទោនទៅតាមពាក្យសម្តីនឹងកាយវិការទៀតផង។។
« បាទជម្រាបសួរក្មួយ » លោកវីដទទួលយកការរាក់ទាក់របស់ភូរួចក៌លើកដៃអង្អែរសក់របស់ភូរួចហើយក៌និយាយឡើងមកថា
« សង្ហារហើយថែមទាំងពូកែបែបនេះមកធ្វើការជាមួយអ៊ុំល្អទេ ធ្វើជាលេខាតែម្តងទៅនឹងឲ្យប្រាក់ខែខ្ពស់បំផុតណាយើង »
« គឺ....ខ្ញុំមិនសមទេលោកប្រុសកុំនិយាយលេងបែបនេះអីបាទ »
« អើ...ក៏និយាយការពិតណា។ ចង់បានមកធ្វើការជាមួយផុនធ្វើលេខាល្អទេពូកែៗដូចគ្នាបែបនេះ »
« ផុន?....ផុនណាដែរទៅបាទ?..» ភូវីនបានចោទសំណួរសួរអំពីអ្នកដែលឈ្មោះផុនម្នាក់នោះ
« ផុនគឺជាកូនរបស់អ៊ំ..អ៎នោះមកដល់ល្មម...» គ្រាន់តែគាត់និយាយចប់ផុនបានដើរមកពីក្រោយខ្នងរបស់ភូរួចចំពេលដែលភូបានបែរទៅខាងក្រោយពួកគេទាំងពីរនាក់ក៌បានប្រសព្វភ្នែកគ្នាទៅវិញទៅមក បានបន្តិចផុនក៌ដើរទៅឈរក្បែងលោកវីដដែលជាប៉ារបស់គេ។។។
« នេះមែនទេកូនប្រុសតែមួយរបស់លោកនោះ? » ភូវីនបានចោទសួរទៅកាន់លោកវីដដោយស្ទើតែមិនជឿនឹងភ្នែកឮនឹងត្រចៀក
« មែនហើយជាកូនរបស់អ៊ុំ ពួកឯងទាំងពីរនាក់ស្គាល់គ្នាដែរមែនទេ? » លោកវីដបានសួរកូនទាំងពី
« មានឪពុកជាអ្នកធំដុំដែរហើយក៏ជាអ្នកត្រឹមត្រូវតែកូនមិនគួរណាចរិតខុសពីឪពុកបែបនេះសោះ។ » ភូវីនបាននិយាយឲ្យផុននៅចំពោះមុខលោកវីត
« ភូវីន កូននិយាយអីហ្នឹងហេតុអីក៏មិនចេះគួរសមសោះអញ្ចឹង។» ម៉ារីនបានថាឲ្យកូនប្រុសរបស់ខ្លួន
« ប៉ារបស់យើងត្រឹមត្រូវប៉ុន្តែយើងមិនត្រឹមត្រូវវាទៅក្បាលស្អីឯង។នេះនៅមានមុខចូលផ្ទះយើងផងមែនទេអ្នកណាឧទ្ទិសឯងឱ្យមក។ » ផុនសួរបកទៅកាន់ភូវីនវិញដោយឱនទៅជិតមុខរបស់គេ គ្រាន់តែផុនទម្លាក់មុខរបស់គេនៅជិតមុខរបស់ភូវីន ភូវីនហាក់ដូចជាមានអារម្មណ៍ថាចម្លែកគេក៏ច្រើនផុនចេញពីមុខរបស់គេ។

YOU ARE READING
??? : ???????????????????????
Fantasy????????????????????????????????????????????????????????????
??????????????????????? Ep : 07
Start from the beginning