抖阴社区

??????????????????????? Ep : 05

Start from the beginning
                                    

« គឺអត់ទេ ខ្ញុំគ្រាន់តែចង់ឃើញកូនរបស់នាងហើយក៌ចង់ឲ្យបបួលមកនៅថ្ងៃជប់លៀងទទួលផុនដែរណា៎ »
« ចា៎ ខ្ញុំមិនទាន់ហ៊ានឆ្លើយទេចាំមើលខ្ញុំនិយាយជាមួយកូនសិនលោកប្រុស »

« បាទ បើចឹងក៌ទៅចុះប្រយ័ត្នប្រយែងតាមផ្លូវផងណារីន »
« ចាស៎អរគុណ លាហើយណា៎ »

🌼ម៉ារីនបានដើរចេញពីក្នុងផ្ទះដោយមានក្រសែរភននែកមួយគូររបស់លោកវីដតាមមើលរហូតដល់ដាច់ចេញពីកន្ទុយភ្នែករបស់គាត់។

//នៅផ្ទះរបស់ភូវីន//

🍁អ្នកស្រីម៉ារីនបានមកដល់ផ្ទះ ភូវីនកំពុងតែអង្គុយចាំម៉ាក់របស់គេនៅលើសាឡុងគ្រាន់តែឃើញវត្តមានម៉ាក់មកដល់ភូវីនបានងើបឡើងរត់ទៅអោបម៉ាក់ដោយក្តីនឹករលឹកជាប៉ុនពេក។

« សុខសប្បាយដែរអត់កូន? »
« សុខតើម៉ាក់ ចុះម៉ាក់វិញម៉ាក់យ៉ាងម៉េចដែរ»
« ម៉ាក់មានសម្ពាធផ្លូវចិត្តនឹកកូនចង់ដាច់ខ្យល់ទៅហើយណាភូ ហុឹកៗ...» អ្នកស្រីម៉ារីននិយាយទាំងទឹកភ្នែកទៅកាន់កូនរបស់គាត់

« ម៉ាក់កុំយំអីណា៎ កូនមកវិញហើយក៌មិនបានទៅណាទៀតដែរ »
« ម៉ាក់សុំទោសដែលមិនបានទៅទទួលភូណាកូន »
« បានហើយរៀបចំបាយទឹកទៅម៉ាក់ហេវហើយនៅយំសោកបោកខ្លួនដល់ណា » លោកយាយបានកាត់ចង្វាក់ម្តាយកូនទាំងពីរ

« ម៉ាក់ទៅធ្វើម្ហូបសិនណាកូន ចាំបន្តិចណាម៉ាក់ »
« អឺ លឿនឡើងទៅ »

🌵អ្នកស្រីម៉ារីនបានតម្រង់ទៅផ្ទះបាយរួចភូវីនក៌បានដើរទៅតាមជួយធ្វើម្ហូបម៉ាក់របស់គេ

« មកធ្វើអីកូនត្រឡប់ទៅវិញនិយាយលេងជាមួយយាយទៅឲ្យគាត់បាត់នឹក »
« កូនចង់មកជួយម៉ាក់ »
« មិនអីទេកូន ទៅមើលលោកយាយទៅរអ៊ូថានឹកមិនស្ទើរទេណា៎ »
« ចឹងកូនទៅហើយណាម៉ាក់ »

🌳ភូវីនថារួចក៌បានដើរចេញទៅខាងក្រៅបាត់ទៅ។អស់មួយសន្ទុះម្ហូបអាហារក៌រៀបចំពេញលើតុគ្រួសារតូចសមាជិកបីនាក់នេះក៌ញ៊ាំបណ្តើរនិយាយគ្នាលេងបណ្តើរយ៉ាងសប្បាយរីករាយ។

//ព្រឹកថ្ងៃថ្មី//

🌿ភូវីនបានក្រោកពីព្រលឹមទៅផ្សារផងនឹងដើររកកន្លែងដាក់ពាក្យចូលធ្វើការតាមចំណេះរបស់គេដែលមានផង។មុននឹងទៅផ្សារម៉ាក់របស់គេបាននិយាយជាមួយគេបន្តិចសិន

??? : ???????????????????????Where stories live. Discover now