1ខែក្រោយមក
តក់!ទឹកសន្សើមនៅលើចុងស្លឹកឈើមួយក៏ស្រក់ចុះមកប៉ះនឹងស្រទាប់ផ្កាកុលាបពណ៍ក្រហមឆ្អិនឆ្អៅនៅឯខាងក្រោមខ្លួននោះ អមជាមួយនឹងសម្លេងកាយតូចដែរកំពុងតែឈរស្រោចផ្កាដូចគ្នានោះ។ ចប់ពីមួយកន្លែងក៏ដើរទៅមួយកន្លែងទៀតរហូតដល់អស់ទើបបោះជំហានចូលមកខាងក្នុងវិញ ដើរតម្រង់មករកប្រអប់ថ្នាំនៅក្នុងថ្នាំ
« ... » ដាក់ខ្លួនអង្គុយលើកៅអីហើយក៏យកទាញយកកញ្ចក់មកឆ្លុះមើលមុខខ្លួនឯងមួយសន្ទុះក៏យកថ្នាំមកលាបនៅលើកេបបបូរមាត់របស់ខ្លួន បន្ទាប់មកក៏សើយអាវឡើងលាវនៅកន្លែងផ្សេងៗទៀតដែរមានរបួស។
គ្រាន់តែពីរថ្ងៃមុននឹងថេយ៍មិនបាននៅផ្ទះចេញទៅទិញសៀវភៅនៅក្រៅមួយម៉ោងជាងសោះ មកវិញជុងហ្គុករករឿងគេឈ្លោះឡើងផ្អើលភូមិគ្រឹះ ដល់ថ្នាក់ប្រើអំពើហិង្សាលើថេយ៍ទៀតផងមើលគេចុះត្រូវប្តីវ៉ៃឡើងជាំខ្លួនអស់
ក្រោយពីលាបថ្នាំរួចរាងតូចក៏ងើបដើរទៅផ្ទះបាយរកផ្លែឈើរបស់ខ្លួនមកញ៉ាំវិញ ព្រោះឃ្លានដែរហើយណាមួយជាពេលល្ងាចផងមិនចង់ញ៉ាំបាយទេខ្លាចឡើងគីឡូសុខចិត្តញ៉ាំផ្លែឈើនឹងទឹកដោះគោជំនួសវិញ ។ ទោះថេយ៍ជាប្រពន្ធម្ចាស់ភូមិគ្រឹះនេះក៏ដោយប៉ុន្តែរឿងការងារគេធ្វើសឹងដូចអ្នកបម្រើទូទៅហើយគ្រាន់តែគេនៅបន្ទប់ធំមានរបស់ល្អៗប្រើប្រាស់នឹងមានអំណាចតិចតួចអីចឹងទៅមិនដូចស្វាមីគេទេ
10នាទីក្រោយថេយ៍ក៏បញ្ចប់អាហារពេលល្ងាចក៏រៀបនឹងដើរឡើងទៅជាន់ខាងលើ ក៏ច្រឡំដៃគ្រវាស់ត្រូវរូបចម្លាក់មួយនៅក្បែរខ្លួនសម្រាប់រងលំអនោះ ធ្លាក់មកការ៉ូបែកខ្ជាយនៅនឹងកន្លែងតែម្តង។សម្លេងនេះក៏លឺដល់រាងក្រាស់ដែរអង្គុយអានសៀវភៅពាក់វែនតានៅលើសាឡុងនោះផងដែរ
« គ្មានភ្នែកទេឬយ៉ាងមិច?!បានជាដើរស្លាក់ស្លើកឲ្យបុករបស់ទាំងនេះ?! » អោនខ្លួនចុះរើសកម្ទេចបំបែកនោះបានបន្តិចជុងហ្គុកក៏ស្តីឲ្យគេឡើងទាំងសម្លេងខ្លាំងៗដូចគេកំពុងនិយាយជាមួយសត្រូវចឹងលក្ខណៈថាស្អប់ម៉ងចេញមក
« ... » គ្មានពាក្យឆ្លើយតបទេត្រឹមអោនមុខចុះនៅស្ងៀមស្តាប់ពាក្យនាយថាឲ្យនឹងឯងព្រោះគេខុសពិតមែន
