ទីង!ទូរស័ព្ទថេយ៍ក៏បន្លឺសម្លេងឡើង ព្រោះតែមានអ្នកផ្ញើរសារមក បានជាគេឡើងទូរស័ព្ទឡើងមកមើលទាំងមុខក្រញូវ
« ខឹងមែនទេហា៎?យើងនិយាយលេងសោះនឹង » ថាអីចេះខុសមានអ្នកណាក្រៅពីប្រុសកំហូចមួយនេះទៅធ្វើឲ្យគេខឹងហើយនៅមលសួរថាខឹងក៏អត់ទៀតណាស់ នៅជិតអីដឹងតែត្រូវរបស់គេហើយ
« ធ្វើអីដឹងខ្លួនឯងហើយ មិនបាច់មកនិយាយដោះសារទេ » តបទៅនាយរួចក៏ដើរចុះមកខាងក្រោមរកអីញ៉ាំវិញឲ្យត្រជាក់ចិត្តខ្លះ ព្រឹកឡើងមិនទាន់នឹងបានធ្វើអីផងក៏ត្រូវប្តីធ្វើឲ្យក្តៅចិត្តបាត់ហើយ
ទីង!ម្តងទៀតរាងតូចដាក់កែវទឹកដោះគោចុះលើកទូរស័ព្ទឡើងមកមើលទាំងធុញទ្រានមិនចង់នឹងតបផងដំបូង ប៉ុន្តែបន្ទាប់ពីបើកទូរស័ព្ទមកឃើញនាយផ្ញើររូបចិញ្ចៀនពេជ្យចំនួនបួនវង់មកឲ្យែជាមួយសម្តីថា
« ស្រឡាញ់មួយណា យើងទិញឲ្យហើយឈប់ខឹងទៅ » ថេយ៍ស្ងាត់តែសញ្ចឹងគិតមួយសន្ទុះថាគួរយកមួយណា ព្រោះមួយៗគឹសុទ្ធតែស្អាតដូចគ្នាទាំងអស់។ អង្គុយរើប្រហែល10នាទីបានជាគេឆ្លើយតបទៅនាយ
« យក..មួយវង់ដែរមានត្បូងពណ៍សរនេះ » ជុងហ្គុកឃើញហើយក៏ផ្ញើររូមេដៃឲ្យគេដូចធម្មតាតែខុសត្រង់ថានាយថែមមួយប្រយោគទៀត
« ok bby » ពាក្យធម្មតាប៉ុន្តែអ្នកអាននេះគឺមិនធម្មតាជាមួយទេ ឆ្ងល់ដែរហេតុអីបានជាប៉ុន្មានថ្ងៃនេះជុងហ្គុកយកចិត្តទុកដាក់លើគេខុសរាល់ដងម្លេះ ហ៊ានទាំងចំណាយពេលសឹងតែថាមួយយប់ចុះនៅអង្គុយចាំគេនិយាយរឿងឲ្យស្តាប់ ទាំងដែររាល់ដងគ្រាន់តែលឺសម្លេងគេក៏នាយដេញចេញដែរល។
កន្លងផុតពីទៅពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងពួកគេក៏កាន់តែប្រសើរឡើងលែងដូចមុនទៀតហើយ ជុងហ្គុកបាននាំរាងតូចទៅលេងប្រទេសក្រៅតែពីរនាក់ទេ បែបគូរស្នេហាអីចឹងទៅហើយតាំងពីថ្ងៃដែរនោះមកនាយដូចជាស្រឡាញ់គេខ្លងណាស់ មិនមែននៅសុខៗបានបែបនេះទេគឺមកពីថេយ៍ចេះរៀបអត្តចរិកពេលនៅជាមួយនាយនោះឯង យល់ចិត្តប្តីសាហាវណាស់ ។
_ 2ខែក្រោយមក
រយះពេល2ខែវាមិនច្រើនទេសម្រាប់រាងតូចនោះ ឲ្យតែបាននៅក្បែរមនុស្សដែរខ្លួនស្រឡាញ់ ទោះ10ក៏នៅតែមានអារម្មណ៍ថាលឿនដែរ ។ ងាកមកមើលកាយតូចដែរអង្គុយនៅលើតុកំពុងញ៉ាំមើលរឿងនេះវិញ ជក់ចិត្តណាស់អស់នំឡើងបួនដបកញ្ចប់ហើយ។ស្របពេលកំពុងតែជក់ចិត្តនោះក៏ស្រាប់តែមានដៃមួយគូរស៊កចូលមកញីរបស់គេថ្នមៗ ព្រមទាំងអោបមកថើបថ្ពាល់គេមួយខ្សឺត
