抖阴社区

Ep16 : ????????????

1.2K 35 1
                                    

_ 1ខែក្រោយមក

រយៈពេលមួយខែកន្លងផុតទៅ អាចថាវាយូរគ្រាន់បើសម្រាប់លីយូក៏ជាពេលដែរគេត្រូវត្រឡប់ទៅសេអ៊ូលវិញផងដែរមិនយូរទេតែបីថ្ងៃទៀតគេទៅវិញផ្ទះហើយ មកនៅផ្ទះគេយូរក៏មិនសមដែរ ។ ព្រឹកព្រលឹមជាពេលមួយដ៏ល្អសម្រាប់រាងតូចនៅលើភ្នំអញ្ចឹងអាកាសធាតុបរិសុទ្ធល្អណាស់មិនដូចនៅទីក្រុងទេ នៅខាងក្រោយផ្ទះថេយ៍កំពុងតែឈរស្រោចផ្កានៅទីនោះក៏ស្រាប់តែមានកូនឆ្មាមួយក្បាលដើរចេញមកព្រៃមកនៅក្រោមជើងគេអង្អែលចុះឡើងទាំងស្រែកផង បញ្ឈប់ពីការស្រោចផ្កាក៏អោនទៅចាប់បីកូនឆ្មានោះនៅក្នុងផ្ទះវិញ

« មើលទៅឯងប្រហែលជាឃ្លានហើយ » ដៃអង្អែលលើក្បាលវាថ្នមៗពោរពេញដោយក្តីស្រឡាញ់ គួរឲ្យអាណិតផងមើលទៅវាប្រឡាក់ដីពេញខ្លួនបានជារាងតូចយកវាទៅខាងក្នុងបោសដីឲ្យរួចក៏ដាក់ទឹកដោះគោនឹងចំណីឲ្យវាផង

កំពុងតែឈរមើលឆ្មាសុខៗលីយូក៏លិចរូបរាងនៅពីក្រោយគេមិនដឹងតាំងពីពេលណា ថេយ៍នេះភ័យចង់លួសព្រលឹង។ កាយមាំចូលមកអោបចង្កេះគេជាប់អោនមកថើបថ្ពាល់គេមួយខ្សឺតមើលទៅដូចជាស្និតស្នាលគ្នាដល់ហើយ

« ប្រយ័ត្នជុង..ឃើញណា » បើថានៅតែពីរនាក់ទៅមិនអីទេតែនេះនៅគ្នាបីនាក់ ខ្លាចនាយចេញមកឃើញទេ

« គាត់នៅក្នុងបន្ទប់មិនទាន់ចេញមកទេ » ទម្លាក់បបូរមាត់លើកញ្ចឹង.កគេមួយខ្សឺតទៀតហើយក៏ប្តូរមកជាដាក់ចង្ការលើស្មាគេម្តង ។ ចំណែកឯដៃរាងតូចក៏លើកឡើងមកញីសក់របស់គេតិចៗដូចអ្វីដែរធ្លាប់ធ្វើកាលពីមុន

« ប៉ុន្មានថ្ងៃទៀតខ្ញុំត្រូវទៅវិញ..ប្រាកដជានឹកបងស្លាប់ហើយ »

« ចាំពេលទំនេរមកលេងខ្ញុំមក »

« អឹម.. » បែរមកឃើញទឹកមុខគេដូចជាពិបាកចិត្តពេកថេយ៍ក៏សម្រេចចិត្តអោនមកថើបថ្ពាល់គេបន្តិចវិញ ព្រមទាំងលើកដៃដែរកំពុងអោបខ្លួនម្ខាងនោះមកដាក់នៅលើថ្ពាល់របស់ខ្លួន

« ខ្ញុំចង់បានបងឲ្យមកនៅក្បែរ.. »

« ខ្ញុំមានប្តីហើយ »

« បងមានប្តី ប៉ុន្តែបងក៏ស្រឡាញ់ខ្ញុំមិនចឹង? »

« ... »

???????????? (???)Where stories live. Discover now