_ Newday
ត្របក់ភ្នែកក៏ចាប់បើកឡើងម្តងបន្តិចៗឡើងដើម្បីទទួលយកពន្លឺព្រះអាទិត្យដែរជះចូលមកក្នុងបរិវេណបន្ទប់ទាំងមូលនេះ ចៃដន្យក៏មកប៉ះនឹងផ្ទៃមុខសង្ហារដែរនៅចំពីមុខខ្លួននេះ ។ ពេលជុងហ្គុកគេងអញ្ចឹងទៅស្អាតខ្លាំងណាស់ ពេលមើលទៅក៏មិនគួរឲ្យខ្លាចអីណាស់ណាដែរ ប៉ុន្តែហេតុអីក៏ចិត្តនាយឃោឃៅម្លេះចំពោះខ្លួន
ម្រាមដៃស្រឡូនក៏លើកឡើងមកស្ទាប់មុខនាយថ្នមៗជាមួយនឹងស្នាមញញឹម ពេលក៏ជាពេលដែរគេមានសិទិ្ធប៉ះនាយបានដោយសេរីដែរ។ សម្លឹងមើលមួយសន្ទុះរាងតូចក៏សម្រេចចិត្តអោនមកថើបថ្ពាល់នាយមួយខ្សឺតទុកជាអនុស្សារវិ៍យ
« អស់កម្លាំងហើយទេដឹង បានជា..គេងលក់ស្រួលយ៉ាងនេះ? » ថើបហើយក៏ងើបខ្លួនបន្តិចមកគេងនៅលើដៃនាយទាំងនិយាយឡើង រួចក៏យកដៃមកចុចលើថ្ពាល់នាយតិចៗ
« ហិហិ..ទន់ណាស់ » ចុចថ្ពាល់គេហើយប្តូរមកចាប់ទាញទៀតយ៉ាងសប្បាយ អាងតែគេគេងលក់បាត់មិនដឹងអី ។ ព្រោះតែសម្លេងសើចរបស់គេនឹងហើយក៏ដាស់ឲ្យនាយបើកភ្នែកមកមើល
« ប្តីអ្នកណាអីក៏ខ្យូតម្លេះនៀក? »ដៃក៏លើកមកចាប់ក្រសោបមុខនាយជាប់ និយាយផងញញឹមផងតែឯងទាំងមិនដឹងថាជុងហ្គុកភ្ញាក់បើកភ្នែកមើលគេតិចៗគ្រាន់តែមិនដឹងឲ្យដឹងប៉ុណ្ណោះ
តែថាពេលគេញញឹមអញ្ចឹងទៅស្អាតម្យ៉ាងដែរ សំខាន់ចរិកនឹងម៉ងមនុស្សធម្មតាប្រហែលជាចាប់ញិចគេបាត់ហើយដោយសារតែភាពគួរឲ្យស្រឡាញ់របស់គេនឹង លើកលែងតែនាយមួយទេដែរអាចនៅមើលគេធម្មតា
ជុប!អត់ទ្រាំមិនបានថេយ៍អោបមកថើបលើថ្ងាស់នាយមួយខ្សឺតទៀតទៅខ្នាញ់ពេកចង់តែថើបទេ។ ដកមាត់ចេញមកវិញខ្លួនគេក៏ស្រាប់តែខិតមកជិតនាយភ្លាមៗដោយសារតែដឍនាយចាប់ទាញឲ្យមកជិត
« បង..ភ្ញាក់ហើយ? » បេះដូងលោតដុកដាក់ៗភ័យចង់ចេញមកក្រៅពេលឃើញរាងក្រាស់បើកភ្នែកក្រឡង់ៗមើលមកខ្លួន
« ភ្ញាក់តាំងពីឯងថើបយើងដំបូងម្លេះ »
« អូន..សុំទោសផង សង្ឃឹមថាបងមិនប្រកាន់ចុះ » មិញខ្លាំងថើបគេឥឡូវមកសុំទោសដដែរ ។ ជុងហ្គុកត្រឹមញញឹមបន្តិចហើយក៏តប
