抖阴社区

Ep14 : ?????????????

1.3K 44 9
                                    

___Skip

« ចេះជិះឬអត់? » កាយតូចឈរនៅចាំរាងក្រាស់នៅខឆងមុខរបង់ផ្ទះទាំងអោបដៃចូលគ្នា សម្លឹងមើលជុងហ្គុកកំពុងតែបណ្តើរកង់ចេញមកក្រៅនោះ ធ្លាប់តែជិះឡានទំនើបឥឡូវមកជិះកង់វិញដឹងចេះជិះឬអត់?

« ចេះ.. » ចេញមកដល់ក្រៅមើលទៅកង់បន្តិចក៏ឡើងជិះ មើលទៅទំនង់ជាមិនសូវអីបានជាថេយ៍ព្រដាក់ខ្លួនអង្គុយនៅខាងក្រោយនាយ លើកដៃមកអោបចង្កេះជាប់ព្រោះខ្លាចធ្លាក់

« រួចឬនៅ? »

« រួចហើយ ជិះស្រួលបួលប្រយ័ត្នដួល » រួចរាល់អស់ហើយជុងហ្គុកក័ចាប់ផ្តើមធាក់កង់ទៅមុខតិចៗ ជិះទាំងរេពេញផ្លូវដៃធ្វើមិចទេបើនាយមិនសូវចេះជិះហេតុតែចង់ជួនរាងតូចទៅផ្សារទើបទ្រាំឌុបគេយ៉ាងលំបាក់

« បងជិះឲ្យស្រួលមើល៍ »

« ដឹងហើយ..អូននៅឲ្យស្ងៀមទៅ »  ថេយ៍ក៏ស្ងាត់សុខចិត្តនៅស្ងៀមអង្គុយមើលផ្អែកខ្លួនទៅលើខ្នងនាយមើលទៅទេសភាពនៅជុំវិញខ្លួនវិញ នៅតំបន់នេះស្អាតណាស់សម្បូរទៅដោយព្រៃព្រឹក្សាធម្មជាតិជាច្រើនគួរឲ្យគយគន់ នៅលើចង្កេះភ្នំមានផ្លូវដ៏វែងមួយនេះមានត្រឹមតែកង់របស់ពួកគេប៉ុណ្ណោះដែរជិះឆ្លងកាត់ទាល់តែទៅដល់ក្រោមទើបមានមនុស្សវិញ ។  ង៉ឺត!មុននឹងទៅដល់ផ្សារក៏ត្រូវឈប់ពាក់កណ្តាលសិនដោយសារតែជិះកាត់កន្លែងមានទឹកជ្រោះ រាងក្រាស់យកកង់ទៅទុកមួយលែករួចក៏ដើរមកដឹកដៃថេយ៍ចូលទៅខាងក្នុងម្តំៗនោះ

« ស្អាតណាស់... » មិនសរសើរមិនបានទេ ព្រៃក្រាស់យ៉ាងនេះមនុស្សទូទៅដែរជាអ្នកដំណើរឆ្លងកាត់ទីនរះសឹងតែគ្មានអ្នកណាម្នាក់បានឃើញពីរូបសម្រស់កន្លែងមួយនេះទេ នៅខាងលើគឺមានទឹកធ្លាក់ចុះពីកំពូលភ្នំនៅខាងក្រោមក៏មានទឹកយ៉ាងថ្លាឆ្វេងមើលឃើញដល់ថ្មនៅខាងក្រោមនោះដែរមានសុទ្ធតែមច្ឆាជាតិរស់នៅហែលពេញក្នុងទឹក

កាយតូចរហ័សដើរឡើងទៅលើដុំថ្មធំមួយនៅក្បែរទឹកនោះឡើងជាន់លើវាហើយក៏បន្ទប់ជង្គង់ចុះលុកដៃរបស់ខ្លួនឈោងទៅលេងទឹកនៅក្នុងនោះទាំងស្នាមញញឹមមិនដាច់ពីមាត់

« បានឃើញអូនមានក្តីសុខបងក៏សប្បាយដែរ.. » ជុងហ្គុកនៅឈរជិតគេនោះក៏លានមាត់ស្តីមកកាន់រាងតូច គ្មានអ្វីសប្បាយចិត្តពេលឃើញថេយ៍មានស្នាមញញឹមទេមិនត្រូវការអ្វីច្រើនសុំត្រឹមបែបនេះជារៀងរាល់ថ្ងៃគឺគ្រប់គ្រាន់ហើយ។ នៅលេងកន្លែងនោះបានប្រហែលជាកន្លះម៉ោងទើបពួកគេបន្តដំណើរទៅមុខបន្តទៀត មានអីប្តូរមកនេះជិះកង់អញ្ចឹងទៅសប្បាយម្យ៉ាងដែរ ។ មកដល់ផ្សារនាយយកកង់ទៅទុកដាក់ស្រួលបួលរួចក៏ដើរមកកាន់ដៃរាងតូចដើរចូលទៅ នៅជនបទមិនសូវដូចទីក្រុងទេ

???????????? (???)Where stories live. Discover now