_ Newday
« អ្នកប្រុស..ទៅសម្រាកទៅទុកខ្ញុំជាអ្នកធ្វើជួនវិញ » នាងតូចលីសាក៏រហ័សរត់ចូលមករកថេយ៍ជាប្រញាប់ បន្ទាប់ពីឃើញគេកំពុងបកសំបកផ្លែប៉ោមទាំងទឹកមុខមិនសូវជាស្រួលប៉ុន្មានទេស្លេកតាំងពីព្រឹកចុះមកក្រោមម្លេះហើយលឺថាយប់មិញគេងបានតែ4ម៉ោងផង ដល់ព្រឹកឡើងមកធ្វើការទៀតអញ្ចឹងមិនហ៊ានទុកចិត្តទេខ្លាចតែធ្វើៗដួលសន្លប់អីទៅគិតយ៉ាងមិច?
« អឹម..អរគុណនាងហើយ » មិនចង់នឹងប្រកែកព្រោះខ្លួនមិនស្រួលពិតមែនក៏ដើរមកអង្គុយនៅលើកៅអីទាញយកកែវទឹកដោះគោដែរលីសាចាក់ទុកឲ្យគេមិញនោះមកញ៉ាំវិញ យប់មិញត្រូវថ្មហើយនៅដល់ម៉ោងពាក់កណ្តាលអាធ្រាតឯណោះទើបបានគេងពិតជាអស់កម្លាំងណាស់ហើយក៏ស្អប់ជុងហ្គុកខ្លះៗដែលបង្ខំគេដល់ថ្នាក់នឹង
« ពេលណាអ្នកម៉ាក់មកវិញ..ខ្ញុំឆាប់បានសុំគាត់លែងលះនឹងជុងហ្គុក » ដាក់កែវចុះថេយ៍ក៏និយាយគិតចាប់ពីគេរៀបការមកម៉ាក់ប៉ាក្មេកគេក៏មិននៅជាមួយដូចគ្នាគឺពួកគាត់ទៅរស់នៅប្រទេសក្រៅវិញ ។
« ហត់ណាស់..ហត់នឹងធ្វើជាប្រពន្ធគេត្រូវគេធ្វើបាបអញ្ចឹង.. » នឹកដល់ត្រង់នេះរាងតូចក៏ចាប់ផ្តើមរលីងរលោងទឹកភ្នែកទៀតហើយ រាល់ថ្ងៃចេះមានលីសាម្នាក់នៅចាំស្តាប់រឿងរ៉ាវរបស់គេ នៅកំដរថេយ៍គ្រប់ពេលដែរពិបាកចិត្តបើមិនមាននាងប្រហែលរត់ចោលជុងហ្គុកបាត់ហើយ មិនទ្រាំនៅឲ្យវេតនាខ្លួនទេឈឺទាំងយប់ទាំងថ្ងៃបង្ខំផងអីផង ផ្អែមបានមួយឆាវចរិកចាស់ក៏ត្រឡប់មកវិញ
« លោកម្ចាស់គាត់មិនងាយទេ បើចង់លែងលះជាមួយគាត់ពិតមែនទាល់តែអ្នកប្រុសធ្វើចិត្តឲ្យធំសិន..ចាំខ្ញុំរកដំណោះស្រាយឲ្យ »
« ជាអ្វីទៅ?នាងប្រាប់ខ្ញុំបានទេ? »
« អ្នកប្រុសហ៊ានប្រថុយទេ?ទាល់តែអ្នកប្រុសទៅលួចឬធ្វើឲ្យរបស់ដែរគាត់ស្រឡាញ់បំផុតនោះខ្ទិចខ្ទីអស់..ព្រោះគាត់ជាមនុស្សស្រឡាញ់របស់ខ្លាំងណាស់ជាពិសេសគឺនាឡិកា..ឡាន..របស់ដែរគាត់ប្រើរាល់ថ្ងៃ សាក់ធ្វើឲ្យវាខូចទៅគាត់ប្រាកដជាខឹងអ្នកប្រុសហើយព្រមលែងលះហើយ » នាងដឹងដោយសារនាងជាមួយជុងហ្គុកយូរជាងថេយ៍ ។ ស្តាប់នាងនិយាយចប់រាងតូចក៏នឹកឃើញដល់សៀវភៅកំណត់ហេតុរបស់នាយមួយក្បាលឃើញស្រឡាញ់ណាស់ទៅណាក៏យកទៅតាមដែរបើមកផ្ទះដាក់សុទ្ធតែទូចាក់សោរទៀតមិនឲ្យគេអាចទេ
