_ Skip
ពេលយប់ម៉ោងប្រមាណជាទើបតែ8សោះ ថេយ៍ចុះមកខាងក្រោមតម្រង់មករកសាឡុងដាក់ខ្លួនអង្គុយយ៉ាងលំបាក កុំថាឡើយខ្លួនត្រូវនាយធ្វើបាបព្រឹកមិញសូម្បីតែមុខក៏នៅមានស្នាមជាំខ្លះៗដែរត្រូវទាំងខ្លួនហើយទាំងចិត្តទៀត បែបនេះហើយទើបគេចង់លែងលះជាមួយនាយ ទាស់ចិត្តតែបន្តិចប្រើតែហិង្សាលើគេរហូតតាំងពីដើមហាមអីក៏មិនបានអាងតែខ្លួនឯងមានអំណាចជាងគេនៅទីនេះ
« អ្នកប្រុស..យ៉ាងមិចហើយនឹង? » លីដាក៏ប្រញាប់ចូលមកសួរនៅពេល ឃើញរាងតូចដាក់ខ្លួនអង្គុយចុះទាំងមានស្នាមរបួសឡើងពេញខ្លួន
« ហឹក.. » គ្រាន់តែលើកដៃមកស្ទាប់លើក្បាលពោះរបស់ខ្លួនភ្លាមទឹកភ្នែកក៏ហូរចុះមកក្រោមឈឺណាស់ទាំងក្នុងនឹងក្រៅ ។ ពេលដែលនាងចូលមកសួរទើបគេនិយាយរៀបរាប់ប្រាប់ថារឿងវាយ៉ាងមិច សំខាន់ពេលថេយ៍សើយអាឡើងក៏ឃើញមានស្នាមជននៅលើពោះដែរ
« វា..ឈឺណាស់ »
« អ្នកប្រុសកំសត់របស់ខ្ញុំ..អ្នកប្រុសលំបាកតាំងពីមកនៅទីនេះដំបូងហើយមកដល់ពេលនេះហើយឥឡូវក៏..ត្រូវជួបរឿងអញ្ចឹងទៀត » លើសពីអាណិត មិនគួរណាមកឃើញមនុស្សល្អដូចជាគេមកត្រូវជួបរឿងអញ្ចឹងសោះគ្រាន់តែនិយាយថាសង្សារចាស់គេល្អជាងសោះក៏ខឹងគេ ធ្វើបាបគេសឹងស្លាប់
« ខ្ញុំចង់ចេញពីទីនេះ..ហឹក ខ្ញុំហត់់នឹងត្រូគេធ្វើបាបណាស់ នាងសាក់គិតមើល៍តែប៉ុណ្ណឹងសោះគេធ្វើបាបខ្ញុំទម្រាំតែថ្ងៃណាមួយទាស់សម្តីខ្លាំងទៅ ខ្ញុំមិនស្លាប់ហើយទេ..? »
« ចុះអ្នកប្រុសមិនស្រឡាញ់គាត់ទេឬ? »
« ស្រឡាញ់ចេះតែស្រឡាញ់ហើយ តែខ្ញុំមិនចង់ទ្រាំនៅឲ្យគេធ្វើបាបអញ្ចឹងទេ បើគេស្រឡាញ់ខ្ញុំមែនស្មាល់នេះគេនៅអង្គុយមើលថែខ្ញុំហើយ មិនមែនបើកឡានចេញទៅបាត់តាំងពីល្ងាចទេ » មែនហើយតាំងពីល្ងាចម្លេះក្រោយពីបញ្ចប់កិច្ចការរបស់ខ្លួននាយចេញទៅក្រៅបាត់ពេលនេះនៅមិនទាន់មកវិញនៅឡើយទេ មិនដឹងជាទៅណាបាត
« គេប្លែក..តាំងពីស្គាល់ស្រីម្នាក់នោះមក គេមិនដែរលើកដៃវ៉ៃខ្ញុំម្តងណាទេគិតចាប់ពីគេស្រឡាញ់ខ្ញុំមក..តែឥឡូវ..ហឹក » អាចថាបានពីរខែដែលជុងហ្គុកស្រឡាញ់ថេយ៍នោះ ថ្នមណាស់ពេលមិនទាន់មានស្រីម្នាក់នោះចូលមកធ្វើការប៉ុន្តែពេលនេះដូចគេត្រឡប់ទៅរកអតីតកាលវិញចឹង
