_ Newday
នៅតុអាហារពេលព្រឹកថ្ងៃនេះក៏ស្ងាត់ដូចយប់មិញដែរ គ្រាន់តែព្រឹកនេះមានវត្តមានជុងហ្គុកនៅអង្គុយក្បែរថេយ៍ចំណែកលីយូអង្គុយទល់មុខនោះក៏មិនមាត់អីដែរអង្គុយញ៉ាំយ៉ាងស្ងៀមស្ងាត់ដូចគ្មានរឿងអ្វីកើតឡើង ។ ចំណែកថេយ៍ក៏អញ្ចឹងនៅស្ងៀមមិនមាត់អ្វីទេធ្វើធម្មតាៗខ្លាចនាយសង្ស័យ ក្រលែកកន្ទុយភ្នែកបន្តិចក៏ងាក់ទៅឃើញស្នាមជាំនៅលើ.ករាងតូចនាយក៏ដាក់ស្លាប់ព្រាចុះសួរទៅគេវិញ
« ករអូនទៅត្រូវនឹងអីមកហា៎babe? » លើកដៃមកបិតបាំងកន្លែងនោះរួចក៏ងើបនឹងឆ្លើយទៅនាយវិញ ហើយភ្នែកក៏មើលទភលីយូតិចៗដែរ
« អូនចៀនសាច់ល្ងាចមិញ ខ្លាញ់ខ្ទៀតលើនឹងណា គ្មានអីទេ.. »
« លើកក្រោយប្រយ័ត្នផងខូចស្បែកអស់ »
« អូនដឹងហើយ បងឆាប់ញ៉ាំបាយទៅ »
« អឹម..ហើយបងមិននៅមួយថ្ងៃអូននឹងលីយូល្អជាមួយគ្នាឬអត់? » សួរបែបនេះព្រោះតែម្សិលមិញឃើញពីរនាក់នេះមិនសូវត្រូវគ្នាទេ ក្រែងមិននៅផ្ទះមួយថ្ងៃវ៉ៃគ្នាឬឈ្លោះគ្នាអីចឹងក៏ចេះតែសួរទៅ
« ធម្មតាទេ »
« មែនហើយ ពួកយើងទាំងពីរធម្មតានឹងគ្នាតែថាប្រពន្ធបងធ្វើម្ហូបឆ្ងាញ់ណាស់ខ្ញុំសរសើរចេញពីចិត្ត » ជុងហ្គុកគ្រាន់តែញញឹមទៅកាន់គេ ធម្មតាទៅហើយពាក្យទាំងនេះនាយលឺតែរហូតនឹង។ ផុតពីអាហារពេលព្រឹកទៅថេយ៍ក៏ប្រមូលចានមកលាងរួចរាល់ទើបចូលទៅក្នុងបន្ទប់រកជុងហ្គុកដែរនៅខាងក្នុងនោះ
ពេលខ្លះចម្លែកចិត្តដែលគេប្រាប់ថាជាប់បំណុល លក់ក្រុមហ៊ុនលក់ផ្ទះយកលុយសងគេប៉ុន្តេរាងតូចតែងតែឃើញនាយអង្គុយនៅមុខកុំព្យូទ័ររហូត តែថ្ងៃនេះចូលមកដល់ឃើញរាងក្រាស់កំពុងតែអង្គុយអានសៀវភៅនៅលើសាឡុងវិញ
ជុប!រត់មករកដាក់ខ្លួនអង្គុយក្បែរនាយរួចក៏ចាប់ទាញមុខនាយអោបមកថើបថ្ពាល់គេមួយខ្សឺតទៀត ជុងហ្គុកបែរអារម្មណ៍ពីសៀវភៅក៏ប្តូរមកមើលមុខរាងតូចវិញម្រាមដៃមាំក៏លើកមកស្ទាប់អង្អែលលើផ្ទៃមុខថេយ៍ថ្នមៗ
« បងទៅសេអ៊ូលមួយថ្ងៃមកវិញបងអូនចង់បានរង្វាន់ឬអត់? »
« ចង់!បងឲ្យអូនមក » ខំលាតដៃរង់ចាំទទួលរង្វាន់ ខុសពីការគិតក៏ត្រូវនាយចាប់អោបចង្កេះគេជាប់ផ្អឹបនឹងខ្លួនអោនមុខទៅជិតមុននឹងនិយាយឡើងស្រាលៗទៅកាន់គេ
