Night
វាកន្លះហួសទៅយូរម៉ោងហើយតាំងពីជុងហ្គុកមកពីផ្សារម្លេះ រាត្រីស្ងាត់ល្អណាស់នៅក្នុងបន្ទប់មានតែពន្លឺទូរស័ព្ទដែរជះនៅលើផ្ទៃមុខកាយមាំដែរនៅគេងនៅលើគ្រែម្នាក់ឯងប៉ុណ្ណោះ គឺនាយមើលវីឌីអូដែរបានថតកាលពីព្រឹកមិញនោះ
« ... » ការមើលរបស់គេគឺយកចិត្តទុកដាក់ខ្លាំងមែនទែនបិតទាំងសម្លេងចោលអស់ទៀតមើលតែរូបភាពទេ ហើយអ្វីដែរនាយបានឃើញនោះគឺរឿងដ៏គូរឲ្យអាម៉ាសបំផុតនោះមើលទៅមិនគាប់ភ្នែកសោះប៉ុន្តែជុងហ្គុកនៅតែរក្សាទឹកមុខដដែរគឺគ្មានប្រតីកម្មអ្វីទាំងអស់
មើលតែពាក់កណ្តាលនាយក៏បិតទូរស័ព្ទនោះទៅម្ខាងបាត់ដោយអារម្មណ៍ស្មុគស្មាញ ទើបសម្រេចចិត្តងើបដើរទៅវែកវាំងនននៅជាប់បង្អួចនោះចេញថាស្រូបយលខ្យល់អាកាសខ្លះប៉ុន្តែក៏ប៉ះភ្នែកជាមួយរាងតូចនឹងលីយូកំពុងឈរអោបគ្នានៅខាងក្រៅផ្ទះធ្វើព្រងើយ មើលចុះថើបគ្នាផងនិយាយគ្នាផងពិតជាស្រឡាញ់គ្នាខ្លាំងណាស់
អស់ពាក្យនឹងវាចាព្រោះវាច្បាស់ខ្លាំងពេកនេះជាប្រពន្ថគេណាមិចក៏ទៅជាអញ្ចឹង?ត្រឹមសម្លឹងមើលពួកគេពីចម្ងាយទាំងបេះដូងត្រូវគេកាត់ជាកង់ៗអស់ហើយ ចង់ដែរថាយករឿងនេះទៅនិយាយជាមួយថេយ៍ប៉ុន្តែបើនិយាយច្បាស់ណាស់ប្រាកដជាមានតែរឿងឈ្លោះទេ ស្រួលមិនស្រួលអាចដល់ថ្នាក់លែងលះគ្នាទៀតផងក៏មិនដឹង បានជានាយទ្រាំនៅស្ងៀមមិនមាត់មិនករធ្វើមិនលឺព្រោះមិមចង់បាត់បងគេតែមើលទង្វើគេចុះ..
ជុងហ្គុកបែរខ្លួនមកទប់នឹងជញ្ជាំងនៅជាប់ខ្លួនរំកើខ្លួនចុះមកអង្គុយនៅលើឥដ្ឋទាំងលើកដៃមកញីសក់ខ្លួនឯង អារម្មណ៍ពេលត្រូវគេក្បត់មិនដូចអារម្មណ៍ដែរក្បត់ទេឈឺណាស់ ពិបាកនឹងរៀបរាប់។
« តើវាដល់ពេលហើយមែនទេ?.. » នាយសួរខ្លួនឯងឡើងតិចៗទាំងអួលដើម.ករពិបាកនឹងនិយាយចេញមក ព្រោះតែបេះដូងគេនឹងអារម្មណ៍ទឹកចិត្តទាំងប៉ុន្មានត្រូវរាងតូចបំផ្លាញ់ខ្ទិចខ្ទីអស់ហើយតើគួរឲ្យគេទ្រាំនៅឈឺឬបន្តរស់នៅទាំងបែបនេះប៉ុន្តែហេតុផលនោះគឺជុងហ្គុកនៅស្រឡាញ់ថេយ៍ ឲ្យគេចាក់ចេញយ៉ាងមិចទៅ?
