_ Morning
ក្រោកមកម៉ោង8ព្រឹកដើរចូលទៅបន្ទប់ទឹកសម្អាតខ្លួនតាមធម្មតា មុននឹងចុះទៅខាងក្រោមដើម្បីរកអីញ៉ាំ។ ចំជាចៃសន្យអីចុះមកដល់ក្រោមជុងហ្គុកក៏ប៉ះភ្នែកជាមួយលីយូដែរឈរនៅខាងក្រោយផ្ទះនោះមិនចម្លែកទេព្រោះថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យនាយ រាងក្រាស់មិននិយាយអ្វីទាំងអស់ដើរមកនិងកាហ្វេមួយកែវផឹករួចក៏ត្រឡប់ទៅខាងមុខសាលទទួលភ្ញៀវវិញ ។
អីយ៉ាមកដល់ភ្លាមគ្រប់គ្នារៀបចំកន្លែងយ៉ាងស្អាតបាតសម្រាប់នាយនឹងយូរីទៅបាត់ភ្ញៀវដែរមកនោះម្នាក់ៗមើលទៅសប្បាយចិត្តណាស់ខុសតែខាងកូនប្រុសទេមុខដូចដុំថ្ម តែទឹកមុខនឹងក៏មិនបានយូរដែលពេលប៉ះភ្នែកកាយតូចនៅអង្គុយលើកៅអីបត់ផ្កានោះ
ស្នាមញញឹមមួយនេះដូចវត្ថុទេពអញ្ចឹងដែរអាចធ្វើឲ្យបេះដូងនាយរលាយត្រឹមមួយរំពេច ។ ទាក់ចិត្តឲ្យជុងហ្គុកដើរទៅរកភ្លាមៗ
« អរុណសួស្តី បងក្រោកហើយហ្ហេ៎?ញ៉ាំអាហារពេលព្រឹកឬនៅ? » ថេយ៍ដាក់ផ្កាចុះក៏សួរទៅនាយវិញម្តង
« នៅទេ..ចុះអូនមកទីនេះយូរឬនៅ? »
« ប្រហែលកន្លះម៉ោងហើយ អូនមកជួយបត់ផ្កានឹងណា ថ្ងៃនេះភ្ជាប់ពាក្យបងផង.. » ដល់ចុងសម្តីថេយ៍រៀងទម្លាក់ទឹកមុខចុះបន្តិច ស្នាមញញឹមក៏រៀនឮងថតតាមនឹងដែល
« ចុះយូរីទៅណាបាត់ហើយ? » រហ័សប្តូរប្រធានបទកុំឲ្យដូរទឹកមុខទៅជាស្រពោនវិញព្រោះនេះជាកម្មវិធីសំខាន់ផង
« នៅក្នុងបន្ទប់មិនទាន់ចុះមកទេ » និយាយគ្នាបានបន្តិចលីយូក៏ចូលមកដល់ល្មម
« ថេយ៍ហា៎..មកជាមួយបងមួយភ្លែតមកអូនសម្លាញ់ » ចូលមកចាប់កាន់ដៃរាងតូចឲ្យក្រោកឡើងរួចក៏អោនមកថើបថ្ពាល់គេមួយខ្សឺតមុននឹងដឹកដៃគេទៅខាងក្រៅវិញ
« ជុងហា៎..អូនទៅនោះមួយភ្លែតណា »
« ... » តបមិនចេញទេឃើញផ្អែមល្ហែមនៅនឹងមុខស្រស់ៗបែបនេះខំទប់អារម្មណ៍ណាស់មានដឹងទេ ក្នុងចិត្តនេះសែនឈឺស្ទើរតែប្រេះជាពីរទៅហើយ
« របស់មានម្ចាស់ហើយ កុំសូវមកជិតពេក » មុននឹងចេញផុតនៅឆ្លៀតនិយាយឌឺជុងហ្កុកតិចៗទៀត វាថែមជាមួយនឹងអាលើកដៃកណ្តាលដាក់គេនឹងម៉ងចង់តែចូលទៅដាក់ឲ្យបែកមាត់ទេប៉ុន្តែបានត្រឹមក្តាប់ដៃទប់កំហឹងប៉ុណ្ណោះ
